កីឡា
គ្រូបង្ហាត់ប្រាណប្រាប់ក្បាច់ពិសេស៣ ហាត់រាល់ថ្ងៃដេញស្រ្តេស ស្រឡះខួរ កើនIQ
Mourn Kunthea
December 30 2022
563 views

ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ស្ត្រេស លោក Frank Lupin គ្រូបង្ហាត់ប្រាណ មានប្រសាសន៍ថា "នៅពេលហាត់ប្រាណ រាងកាយចាប់ផ្តើម បញ្ចេញ អរម៉ូន endorphins ដែលជាអរម៉ូនដែលប្រឆាំងនឹងភាពតានតឹងតារយៈញើស ជួយឱ្យស្រឡះខួរក្បាល និងបង្កើនIQ។

យោងតាមការបន្ថែមថាពីគេហទំព័រ everydayhealth បានឱ្យដឹងថា លំហាត់ប្រាណកាត់តែមានប្រសិទ្ធភាពខ្លាំងប្រសិនជាអ្នកហាត់តាមក្បាច់ត្រូវជាមួយបញ្ហាដែលអ្នកកំពុងជួបប្រទះ។ មានន័យថាលំហាត់ប្រាណគ្រប់ក្បាច់ទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ផ្សេងៗគ្នា ឧទាហរណ៍៖ ប្រសិនជាអ្នកកំពុងស្រ្តេស ខួរកំពុងស្ពឹក ខួរក្បាលIQទាប ប៉ុន្តែអ្នកបែរជាទៅហាត់ប្រាណក្បាច់សម្រាប់អ្នកសម្រកគីឡូក៏ជួយដោះស្រាយបញ្ហាអ្នកមិនបានដែរ។ ដូច្នេះប្រសិនជាអ្នកចង់ឱ្យបាត់ស្រ្តេស ខួរលែងស្ពឹក កើនIQ គួរហាត់៣ក្បាច់ខាងក្រោមល្អបំផុត៖

១. ក្បាច់ aerobic៖ មានដូចជាការរត់ ការដើរ ការរាំ ការបង្វិលកង និងការជិះស្គី...ត្រូវបានគេចាត់ទុកជាលំហាត់ប្រាណបង្កើនអត្រាបេះដូង ជួយឱ្យរាងកាយបញ្ចេញសារធាតុ endorphins ធ្វើអោយអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយខួរក្បាល ស្រ្តេសមានទាំងប៉ុន្មានរសាយអស់ក្រោយពីអ្នកបានហាត់ប្រាណក្បាច់នេះ។

Suggestions for aerobic and strength exercises to perform at home or... |  Download Scientific Diagram

២. យូហ្គា៖ ជាលំហាត់ប្រាណបំបាត់ភាពតានតឹងដ៏ល្អឥតខ្ចោះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរ ឥរិយាបថ។ លំហាត់ប្រាណយូហ្គា ជួយឱ្យផ្លូវចិត្តធូស្រាល បន្ធូរភាពតានតឹង កាត់ស្រ្តេស ឈាមដើរស្រួល ខួរក្បាលស្រឡះ គិតអ្វីឆាប់ចេញ។ បើអ្នកចំណាយពេលហាត់បាន៣០នាទីក្នុងមួយថ្ងៃល្អបំផុត។

15 Relaxation Yoga Poses for Stress Relief in 2022 [Updated]

៣. តៃជី៖ ប្រជាពលរដ្ឋខ្មែរយើងមិនសូវនិយមហាត់ក្បាច់នេះទេ ប៉ុន្តែបើយើងក្តឡែកទៅមើលប្រទេសផ្សេងៗដូចជា ចិន ជប៉ុន កូរ៉េ ក្បាច់តែជីនេះត្រូវបានគេចាត់ទុកជាលំហាត់ប្រាណសង្រ្គោះខួរក្បាល កាត់បន្ថយភាពតានតឹង ពួកគេតែងហាត់ប្រាណក្បាច់នេះនៅពេលល្ងាចបន្ទាប់ពីសម្រាកពីការងារ ដើម្បីផ្តល់ចំណីទៅដល់ខួរក្បាល និងទុកពេលឱ្យខួរក្បាលមានពេលសម្រាក ព្រមទាំងដេញស្រ្តេសផងដែរ។ អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព៖ តៃជី អាចជួយកសាងដង់ស៊ីតេឆ្អឹង បន្ថយសម្ពាធឈាម បង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ហាត់រយៈពេល៣០នាទីក្នុង១ថ្ងៃនៅពេលព្រឹកឬពេលល្ងាចល្អបំផុត៕

The 8 Best Tai Chi Movements for Health - SportsRec

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia