ព័ត៌មាន
ក្រុងបាងកក ត្រៀមបិទសាលាក្រោយមេរោគ៣ប្រភេទកំពុងវាយលុកសិស្ស
Ouk Sreynuch
August 17 2023
363 views

រដ្ឋបាលក្រុងបាងកក (BMA) កំពុងបញ្ជាឱ្យសាលារៀនក្នុងរាជធានីទាំងអស់ត្រូវអនុវត្តតាមវិធានការបង្ការជំងឺដៃ ជើង និងមាត់ (HFMD) មេរោគផ្លូវដង្ហើម (RSV) និងជំងឺគ្រុនឈាមចាប់តាំងពីមេរោគបានរីករាលដាលក្នុងចំណោមកុមារនៅសាលា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ។

កាលពីម្សិលមិញនេះអភិបាលក្រុងបាងកក លោក Chadchart Sittipunt បានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍មួយនៅសាលា Wichuthit ក្នុងសង្កាត់ Din Daeng ដើម្បីលើកកម្ពស់អនាម័យ និងការការពារមេរោគនៅក្នុងសាលារៀន។ ដោយលោកអភិបាលក្រុង​​និយាយ​ថា ​ចំនួន​ករណីជំងឺ HFMD គឺ​ខ្ពស់​ជាង​ឆ្នាំ​មុន​ដល់​ទៅ ៥ ដង ហើយភាគច្រើនជំងឺនេះត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ និងក្នុងចំណោមកុមារដែលមានអាយុក្រោម ៥ ឆ្នាំ ។

យ៉ាងណាមិញករណីជំងឺ HFMD មានចេញអាការគ្រុនក្តៅ ក្នុងរយៈពេល ៣ ថ្ងៃដំបូង មុនពេលឡើងកន្ទួលលើដៃ ជើង និងក្នុងមាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនមានករណីស្លាប់ ដោយសារជំងឺ HFMD នៅឆ្នាំនេះនោះទេ ។

ប្រសិនបើថ្នាក់រៀនជាច្រើនត្រូវបានរកឃើញ មានសិស្សកើតជំងឺ HFMD, RSV និងជំងឺគ្រុនឈាម ដែលសុទ្ធតែជាជំងឺឆ្លងខ្លាំងនោះ សាលានឹងត្រូវបិទជាបណ្តោះអាសន្ន ហើយពួកគេអាចព្យាបាលនៅផ្ទះបានក្នុងរយៈពេល ៥-៧ ថ្ងៃ ប៉ុន្តែចំពោះក្មេងដែលមិនបានទទួលការព្យាបាលទាន់ពេលវិញ អាចវិវត្តទៅជារោគសញ្ញាគំរាមកំហែងដល់អាយុជីវិតជាក់ជាមិនខាន ៕

អត្ថបទដោយ៖ ស្រីណុច

 

 

 

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#ព័ត៌មាន

មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
Tror Sopheap
February 26 2026
1.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! តាមEDC បញ្ជាក់ថាខណ្ឌខ្លះនៅភ្នំពេញដាច់ភ្លើង ៤ថ្ងៃ តាមថ្ងៃ តាមម៉ោងបានកំណត់នេះ
Tror Sopheap
February 25 2026
5.6 K views

#ព័ត៌មាន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
Tror Sopheap
February 24 2026
255 views

#ព័ត៌មាន

ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
Tror Sopheap
February 24 2026
2 K views

#ព័ត៌មាន

ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
Tror Sopheap
February 22 2026
917 views

#ព័ត៌មាន

ចង់ធ្វើកាត ប. ស.ស ឱ្យកូន តើឪពុកម្តាយត្រូវមានឯកសារអ្វីខ្លះ?
Tror Sopheap
February 20 2026
3.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia