អាហារ
បញ្ហារលាក/ដុះសាច់ច្រមុះ បើមិនចង់ធ្ងន់ធ្ងរខ្លាំងបញ្ឈប់ការញុំាអាហារទាំងអស់នេះភ្លាម
Thida Pet
September 4 2022
779 views

រលាកច្រមុះរុំារ៉ៃយូរៗដោយមិនមានការព្យាបាលត្រឹមត្រូវអាចធ្វើឱ្យច្រមុះអ្នកដុំសាច់​ ងាយអាឡែស៊ីជាមួយអាហារ ឆា​ប់ឆ្លងមេរោគចូលច្រមុះ​ ឆាប់ផ្ដាសាយ ហៀរសំបោរមិនងាយបាត់ បាត់បង់ក្លិនអាហារ អាចមានការឈឺចាប់​និងពិបាកដកដង្ហើមខ្លាំង។

ដោយក្រឡែកឃើញពីបញ្ហារលាកច្រមុះនេះច្រើន​ក្រុមការងារចាបបៃតងសូមលើកយកប្រភេទអាហារដែលជាមុខសញ្ញាធ្វើឱ្យច្រមុះងាយរលាកក៏ដូចជាអ្នកដែលមានបញ្ហាច្រមុះគួរតែចៀសវាងដាច់ខាតបើមិនចង់ឱ្យច្រមុះកាន់តែយ៉ាប់ជាងមុន។

ដោយយោងតាមរយៈគេហទំព័រ​ healthlineបានបញ្ជាក់ឱ្យដឹងថាប្រភេទអាហារដែលប៉ះពាល់ដល់សុខភាពច្រមុះមានដូចខាងក្រោម៖

១.អាហារសម្បូរជាតិស្ករ៖ដូចជាពពួកស្ករចម្រាញ់ដែលគេប្រើដាក់ក្នុងភេសជ្ជៈដូចជាទឹកសូដា គ្រឿងកំប៉ុង​ ស្ករគ្រាប់ជាដើមដែលសម្បូរដោយសារធាតុស្ករចម្រាញ់ខ្ពស់គឺអាចប៉ះពាល់ខ្លាំងដល់ច្រមុះអាចបណ្ដាលឱ្យការរលាករបស់ច្រមុះកាន់តែធ្ងន់ធ្ងរជាងមុនបន្ថែមទៀតនិងអ្នកដែលមិនទាន់មានបញ្ហាច្រមុះគួរតែចៀសវាងឬកាន់បន្ថយជាមុនដើម្បីការពារកើតជំងឺរលាកច្រមុះឬដុះសាច់ច្រមុះឡើងមក។

២.ទឹកដោះគោ៖យើងដឹងហើយថាទឹកដោះគោដែលមានខ្លាញ់ទាបគឺល្អក្នុងការញុំាផ្ដល់ផលប្រយោជន៍ដល់សុខភាពខ្លាំង។ក៏ប៉ុន្ដែប្រសិនណាអ្នកកំពុងតែមានបញ្ហារលាកច្រមុះរុំារ៉ៃ ដុះសាច់ កំពុងតែហៀរសំបោរខ្លាំង​គួរតែចៀសវាងការទទួលទានទឹកដោះគោ​ពីព្រោះថា​ទឹកដោះគោអាចនឹងបង្កើតជាស្លេស្មមកច្រើនឡើងៗដែលធ្វើឱ្យច្រមុះរបស់អ្នកកាន់តែយ៉ាប់ជាងមុន​ បញ្ហាហៀរសំបោរក៏មិនងាយបាត់។

៣.អាហារសម្បូរសារធាតុអ៊ីស្តាមីន៖មានដូចជាប្រភេទសាច់កែច្នៃ​ សាច់​ក្រក ត្រីងៀត គ្រឿងកំប៉ុង គ្រឿងស្រវឹង ទឹកដោះគោជូរ ផ្លែឈើស្ងួត ឈីស ទឹកត្រី ផ្លែប៉េងប៉ោះ…ជាដើមសុទ្ធសឹងជាប្រភេទអាហារដែលសម្បូរដោយសារធាតុអ៊ីស្តាមីននេះ ។ប្រសិនបើអ្នកកំពុងតែតឹងច្រមុះ ហៀរសំបោរ ពិបាកដង្ហើមខ្លាំង ច្រមុះរលាកគួរតែកាត់បន្ថយអាហារទាំងអស់នឹងព្រោះអាចបណ្ដាលឱ្យសភាពជំងឺរបស់អ្នកកាន់តែវិវត្តិខ្លាំងជាងមុន។

ជាចុងក្រោយប្រសិនណាអ្នកកំពុងតែមានបញ្ហាច្រមុះអ្នកគួរតែចៀសវាងប្រភេទអាហារ៣មុខនេះជាមុនសិនដើម្បីជួយឱ្យច្រមុះរបស់អ្នកបានប្រសើរជាងមុន។ហើយអ្នកដែលមិនទាន់បានបញ្ហាច្រមុះគួរតែចេះការពារខ្លួនជាមុនសិនមុននឹងញុំាអាហារ៕

អត្ថបទដោយ៖ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia