ចិត្តសាស្ត្រ
រស់គ្មានជំនឿ អស់អនាគត! ធ្វើរឿង ៣នេះបណ្តុះជំនឿលើខ្លួនឯង ឱ្យចិត្តរឹងមាំ
Tror Sopheap
September 11 2024
107 views

ការធ្វើអ្វីក៏ដោយ ក៏ត្រូវជំនឿចិត្តដែរ។ បើអ្នករកស៊ីគ្មានជំនឿចិត្តទេ ការរកស៊ីនឹងខាត។ បើអ្នកលេងបាល់ទាត់គ្មានជំនឿលើខ្លួនឯង អ្នកនឹងជួបការបរាជ័យជាមិនខានឡើយ។ មនុស្សគ្មានជំនឿលើខ្លួនឯង ធ្វើឱ្យគ្រោះថ្នាក់ដល់អនាគតខ្លាំងណាស់។ ហើយធ្វើឱ្យគេរស់នៅក្នុងការភ័យខ្លាចផងដែរ។ ចូរធ្វើរឿង ៣នេះបណ្តុះជំនឿចិត្តពីលោកAndrew Matthews

១.កាន់តែចាប់ផ្តើមកាន់តែរីករាយ៖ មនុស្សភាគច្រើនភ័យខ្លាចក្នុងការចាប់លើរឿងអ្វីមួយតាមក្តីសុបិនរបស់ខ្លួន វាធ្វើឱ្យផ្លូវចិត្តរបស់អ្នកគេកាន់តែចុះខ្សោយគ្មានជំនឿលើខ្លួនឯង។ តាមលោក Matthews បញ្ជាក់ថា អ្នកកាន់តែមានថាមពលនិងក្តីរីករាយច្រើនឡើងចំពោះកិច្ចការណាមួយនៅពេលអ្នកចាប់ផ្តើមធ្វើវា។ ថាមពលជំនឿដែលអ្នកទទួលបាន វាជាលទ្ធផលនៃសកម្មភាពក្នុងធ្វើកិច្ចការរបស់អ្នក។ ដូច្នេះ ចូរអ្នកចាប់ផ្តើមធ្វើសកម្មភាពជាមុនសិន ទើបចិត្តអ្នកមានជំនឿ។ អ្នកមានកម្លាំងចិត្តតាមរយៈធ្វើសកម្មភាព មិនមែនតាមរយៈការអង្គុយគិតត្រឹមតែចង់នោះទេ។ ចូរអ្នកចាប់ផ្តើមសកម្មភាព អ្នកនឹងរីករាយ ហើយឱ្យរំលេចឱកាសឲ្យអ្នកឃើញថែមទៀត។ ចូរបោះជំហានទៅមុខណា!

២. តាំងចិត្តមាំកាន់តែមានជំនឿលើខ្លួនឯង៖ មានមនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាជីវិតរបស់ពួកគេមិនមានដំណើរការល្អបែបនេះឬបែបនោះ។ តាមលោក Matthews បញ្ជាក់ថា  ចូរតាំងចិត្តចំពោះអ្វីមួយតែនៅពេលណាដែលអ្នកដឹងខ្លួនឯងច្បាស់ ថាធ្វើវានោះ អ្នកនឹងមានជំនឿលើខ្លួនឯង និងអនាគតមិនខានឡើយ។ ចូររៀនបង្កើតការតាំងចិត្តដើម្បីធ្វើការពាក្យសន្យាសម្តីរបស់ខ្លួន ធ្វើឱ្យអ្នកជាមានជំនឿលើខ្លួនឯង។ ការមានជំនឿលើខ្លួនឯ អ្វីក៏ដោយឲ្យតែអ្នកបានហារមាត់និយាយរួចទៅហើយ ពាក្យរបស់អ្នកនឹងក្លាយជាច្បាប់គ្រប់គ្រងលើចិត្តអ្នក ដូចនេះ អ្នកត្រូវតាំងចិត្តចាប់ផ្តើរឿងមួយអ្វីមតាមក្តីស្រមៃ អ្នករស់នៅកាន់តែមានជំនឿលើខ្លួនឯង។

៣. ភាពក្លាហាន៖ បុគ្គលក្លាហានមិនមែនមានន័យថាគេគ្មានសេចក្តីភ័យខ្លាចនោះទេ។ ភាពក្លាហានជាការហ៊ានធ្វើសកម្មភាពនៅក្នុងពេលអារម្មណ៍កំពុងតែភ័យខ្លាចនេះឯង ពេលអ្នកឆ្លងវាផុត អ្នកនឹងមានជំនឿចិត្តលើខ្លួនឯងនិងអនាគត។ មនុស្សដែលមិនហ៊ានប្រថុយធ្វើអ្វីសោះនៅក្នុងជីវិតជាមនុស្សដែលមានសេចក្តីក្លាហាន។ ការភ័យខ្លាចច្រើនដូចជាមនុស្សដែលកំពុងតែប្រថុយនឹងហានិភ័យធំៗ ផងដែរ។ ហេតុអ្វីក៏អ្នកមិនទទួលយកភាពភ័យខ្លាចដែលកើតចេញអំពីការធ្វើកិច្ចការ សំខាន់ក្នុងជីវិតវិញទៅ? អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2157

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
37 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
98 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
48 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
26 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
92 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
485 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
403 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
353 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
258 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
223 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
#ចិត្តសាស្ត្រSeptember 17 2024
ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
#ព័ត៌មានSeptember 17 2024
បងប្អូន មុនចេញទៅណាមកណា ប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia