មុនជាបញ្ហាមួយធំមួយនៅលើផ្ទៃមុខ វាកើតឡើងបានដោយសារកត្តាបង្កជាច្រើនដូចជា កត្តាអរម៉ូន កត្តាហ្សែន កត្តាចំណីអាហារ និងកត្តាធំមួយទៀតនោះគឺការស្ទះរន្ធញើស។
យោងតាមការឱ្យដឹងពីគេហទំព័រ indianexpress លោកវេជ្ជបណ្ឌិត Gulati ឯកទេសផ្នែកស្បែកបានណែនាំថា មិនថាអ្នកកើតមុនដោយសារកត្តាអ្វីនោះទេ ប៉ុន្តែក្នុងនោះដំណោះស្រាយមួយដ៏ល្អបំផុតគឺការហាត់ប្រាណលើផ្ទៃមុខ ដោយការហាត់ប្រាណនេះមិនត្រូវការប្រើកម្លាំងលើរាងកាយនោះទេ គឺត្រូវការប្រើតែសកម្មភាពនៅលើផ្ទៃមុខតែប៉ុណ្ណោះ។ លំហាត់ប្រាណបែបយូហ្គានៅលើផ្ទៃមុខនេះ វាមានអត្ថប្រយោជន៍ ក្នុងការព្យាបាលមុន និងសារធាតុពណ៌ ជួយកាត់បន្ថយភាពតានតឹង បណ្តេញជាតិពុល និងធ្វើឱ្យមានតុល្យភាពអ័រម៉ូននៅក្នុងរាងកាយថែមទៀតផង។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Gulati បានលើកយកលំហាត់ប្រាណបែបយូហ្គាលើផ្ទៃមុខ៣របៀបមកណែនាំ ព្រោះជម្រើសល្អបំផុតក្នុងការព្យាបាលបញ្ហាមុន និងការស្ទះរន្ធញើស៖
១. ក្បាច់ថ្ពាល់
· ជំហានទី១ស្រូបខ្យល់ចូលតាមមាត់ រួចយកដៃចង្អុលនិងដៃម្រាមកណ្តាលមកបិទមាត់
· ផ្ទេរខ្យល់ក្នុងមាត់ទៅថ្ពាល់ខាងឆ្វេងហើយផតថ្ពាល់ខាងស្តាំ១០វិនាទី
· ផ្ទេរខ្យល់ពីថ្ពាល់ឆ្វេងទៅថ្ពាល់ស្តាំ ហើយផតថ្ពាល់ស្តាំ១០វិនាទី។
អត្ថប្រយោជន៍៖ លំហាត់ប្រាណ សាមញ្ញ នេះមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក ដូចជាបង្កើនលំហូរឈាម និងកាត់បន្ថយការកើតមុនដែលទាក់ទងនឹងភាពតានតឹង។
២. ក្បាច់ប៉ោងថ្ពាល់
· ស្រូបខ្យល់ចូលក្នុងមាត់ ប៉ោងថ្ពាល់ទាំង២ យកដៃ២បិទមាត់ទុករយៈពេល១៥ទៅ៣០វិនាទី ធ្វើបែបនេះ១ថ្ងៃ៥ដង។
អត្ថប្រយោជន៍ គឺជួយឱ្យចរន្តឈាមប្រសើរឡើង ជម្រះស្នាមមុន និងស្នាមចេញពីផ្ទៃស្បែក ជួយបង្រួមឆ្អឹងថ្ពាល់ និងធ្វើឱ្យមុខរបស់អ្នកភ្លឺរលោងផងដែរ។
ក្រៅពីការធ្វើលំហាត់ប្រាណនៅលើស្បែកមុខ រឿងសំខាន់មួយទៀតដែលអាចជួយដោះស្រាយបញ្ហាមុនបានគឺការផឹកទឹក។ ការផឹកទឹកបានគ្រប់គ្រាន់គឺវាមាននាទីជួយបញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនទៅគ្រប់កោសិកាទាំងអស់នៅលើផ្ទៃមុខ និងរាងកាយរបស់អ្នក ខណៈពេលដែលបណ្តេញជាតិពុល និងកាកសំណល់ផ្សេងៗទៀត។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផឹកទឹក ៦-៨ កែវជារៀងរាល់ថ្ងៃ។
អត្ថបទដោយ៖ មឿន គន្ធា