ចិត្តសាស្ត្រ
អ្នកជំនាញថា សញ្ញាព្រមាន ៨យ៉ាងនេះ អ្នកមិនស្មោះត្រង់ចំពោះខ្លួនឯង ឱ្យអ្នកឈឺចាប់ខ្លាំង

តាមអ្នកជំនាញ Louise Jackson ប្រាប់ថា មនុស្សយើងម្នាក់ៗ គិតថា ការមានភាពស្មោះត្រង់ជាធាតុធ្វើឱ្យអ្នកមានក្តីសុខ។ ប៉ុន្តែមានមនុស្សខ្លះបានយល់ច្រឡំថា ធ្វើរឿងទាំងនេះហើយជារឿងស្រឡាញ់លើខ្លួនឯង ប៉ុន្តែពួកគេបែបជាគ្មានអារម្មណ៍ល្អជាជីវិតនេះទៅវិញ។ លោកស្រី Jackson ធ្វើរឿងទាំង ៥យ៉ាងនេះធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត៖

១. សភាវគតិជាអារម្មណ៍ពូកែដឹង៖ មនុស្សយើងពេលមានសភាវគតិប្រាប់រឿងអ្វីមួយ មិនព្រមជឿនោះទេ តែងមានហេតុផលផ្សេងៗ ដើម្បីគាំទ្រអារម្មណ៍មិនល្អរបស់ខ្លួន។ ដូចជាអ្នកលេងល្បែងស៊ីសងចឹង សភាវគតិជាអារម្មណ៍ប្រាប់យើងថា វាអត់ល្អទេ។ ប៉ុន្តែយើងថា លេងវាសប្បាយ រាងយូរៗទៅ វាបំផ្លាញ់យើងជីវិត បានយើងដឹងខ្លួនឡើងវិញ។

២. ពឹងលើអ្នកដទៃ៖ អ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗដោយផ្អែកលើការរំពឹងទុករបស់អ្នកដ៏ទៃដូចជាឪពុកម្តាយ បងប្អូន មិត្តភក្តិ និងអ្នកដទៃ ធ្វើឱ្យខ្លួនអ្នកបាត់ភាពម្ចាស់លើខ្លួនឯង និងបាក់ទឹកចិត្តលើសដើម។ ព្រោះអ្វី? បេះដូងអ្នកចេះតែស្តាប់អ្នកដទៃច្រើនជាងខ្លួនឯង យូរៗ អ្នកកើនស្រ្តេស និងសម្ពាធផ្លូវចិត្តថែមទៀត។

៣. អ្នកអត់ដឹងពីខ្លួនឯង៖ បើអ្នកមិនដឹងថា ខ្លួនចង់បានអ្វីទេ ធ្វើឱ្យអ្នកចេះតែជឿការគិតរបស់អ្នកដទៃជាងជឿលើខ្លួនឯង។ បើអ្នកមានទង្វើបែបនេះ ពេលមានកំហុសឆ្គង ធ្វើឱ្យបាត់បង់ភាពម្ចាស់ការលើខ្លួនឯងទៅបន្ទោសអ្នកដទៃនោះឯង។ ចូរអ្នកគិតថា តើអ្នកស្រឡាញ់អ្វីខ្លះសម្រាប់អនាគត? ចូលរកខ្លួនដោយឆ្លងបទពិសោធន៍ឱ្យច្រើនក្នុងជីវិត។

៤.​ គិតចំពោះខ្លួនឯង៖ តាមសុភាសិតបារាំងមួយថា ពេលអ្នកឱ្យតម្លៃលើខ្លួនប៉ុន្មាន អ្នកដទៃក៏វាយតម្លៃអ្នកកម្រិតនោះដែរ”។ បើអ្នកអាល័យតែបារម្ភថា អ្នកគួរឱ្យស្អប់ ជារឿងត្រឹមត្រូវនោះ អ្នកកំពុងតែដើរលើផ្លូវខុសហើយ។ ការគិតបែបនេះ ធ្វើឱ្យផ្នត់គំនិតរបស់អ្នករីកធំដោយរឿងអវិជ្ជមានច្រើនឡើង។   

៥. ខ្លាចលំបាក៖ អ្នកអាចគិតថា ស្រឡាញ់ខ្លួនឯង កុំធ្វើការងារណាពិបាក ខ្លាចខូចខ្លួន។ បើអ្នកជ្រើសរើសភាពងាយស្រួល និងខ្ចិលច្រើននោះ ជីវិតកាន់តែលំបាកលើសដើម។ តាមសុភាសិតខ្មែរថា “នឿយមុន ស្រណុកក្រោយ”។ មានន័យថា អ្នកមិនអាចគេផុតពីការលំបាកទេ ប៉ុន្តែអ្នកអាចមានទ្រព្យ ការងារល្អៗ ហើយលែងខ្វះមុខ ខ្វះក្រោយទៀត។

ដូចនេះ រឿងទាំង ៥នេះ បើអ្នកមានចំណុចណាមួយ ចូលកែប្រែវាដើម្បីឱ្យខ្លួន កុំឱ្យបាកទឹកចិត្ត និងមានចំណុចអាក្រក់ច្រើន។ អារម្មណ៍ផ្លូវចិត្តរបស់យើងពេលណាមានរឿងអាក្រក់មួយហើយ បើយើងមិនកែវាទេ ចំណុចអាក្រក់នឹងរីកធំលើសដើមមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3174

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
337 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
207 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
454 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
740 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
414 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
4.7 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
381 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
337 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia