កីឡា
មិនចង់វេទនាខ្លួនទេ! គ្រាន់តែធ្វើលំហាត់ប្រាណ កុំឱ្យអ្នករស់ក្នុងជំងឺកាចទាំង ៥នេះ

ការធ្វើលំហាត់ប្រាណជារឿងល្អបំផុតចំពោះសុខភាពរបស់យើង​ដែលមនុស្សគ្រប់រូបមិនគួររំលងទេ ប៉ុន្តែមានមនុស្សមួយចំនួនធំបែរជាធ្វេសប្រហែសមិនសូវចាប់អារម្មណ៍នៅក្នុងការធ្វើលំហាត់ប្រាណទៅវិញ​ ខណៈអ្នក​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​ទំនង​ជា​មាន​ជំងឺ​រ៉ាំរ៉ៃ​តិច​ជាង​អ្នក​ដែល​មិន​ធ្វើ​លំហាត់​ប្រាណសោះ។ គ្រាន់តែអ្នកព្យាយាមធ្វើលំហាត់ប្រាណ អ្នកបានការពារជំងឺ ៥មុខនេះ។

១. ដកស្រ្តេស៖ បើអ្នកមានអាម្មណ៍ស្មុគស្មាញ និងអារម្មណ៍ស្រ្តេស ពេលខ្លះអ្នកគិតច្រើនពេក ក៏គ្មានដំណោះស្រាយដែរ។ បើអ្នកចង់ដោះស្រាយបញ្ហានេះ និងរក្សាសុខភាពបានរឹងមាំ គឺការបញ្ចូលសកម្មភាពធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ ពេលអ្នកធ្វើលំហាត់ប្រាណបែប aerobicគឺជួយខួរក្បាលឱ្យស្រលះ និងអារម្មណ៍ស្រស់ថ្លា។

២. ការពារជំងឺទឹកនោមផ្អែម៖ យោងតាមសារព័ត៌មានសុខភាព Mayoclinic បានបញ្ជាក់ថា ពេលអ្នកធ្វើលំហាត់ប្រាណកាន់តែខ្លាំង(អាចរយៈពេល១ម៉ោង ក្នុង១ថ្ងៃ) កាន់តែជួយបញ្ចុះជាតិស្ករដើម្បីការពារជំងឺទឹកនោមផ្អែម។ ហើយអ្នកគួរតែហូបបន្លែ និងត្រីឱ្យបានច្រើន។ ហើយពិសារទឹកច្រើន ឱ្យបានច្រើន ដើម្បីពង្រឹងសុខភាពកាន់តែល្អ។ អ្នកត្រូវបញ្ឈប់អាហារ និងភេសជ្ជៈណា មានជាតិស្ករច្រើន។

៣. សម្ពាធ​ឈាម​ខ្ពស់ឱ្យមានលំនឹងវិញ៖ អ្នកដែលគ្មានលំហាត់ប្រាណសោះ ងាយរងសម្ពាធឈាមខ្ពស់ ហើយងាយប៉ះពាល់ដល់ជីវិតដែរគឺដាច់សរសៃខួរក្បាល។ ការអនុញ្ញាតឱ្យខ្លួនឯងឡើងគីឡូបន្តិចម្តងៗ ចំពោះមនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ អាចដាច់សរសៃឈាមនិងគាំងជំងឺបេះដូង។ ដូចនេះ ការធ្វើលំហាត់ប្រាណជួយបញ្ចុះឈាមឱ្យមានលំនឹង។

៤. ការពារជំងឺមហារីក៖ លោកវេជ្ជបណ្ឌិតBoling បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែភាពធាត់បានបង្កើនឱ្យមានហានិភ័យនៃជំងឺមហារីកមួយចំនួន ការបញ្ចូលទម្លាប់លំហាត់ប្រាណទៅក្នុងទម្លាប់របស់អ្នកប្រចាំថ្ងៃគឺវាអាចកាត់បន្ថយហានិភ័យរបស់អ្នកដោយជួយអ្នករក្សាទម្ងន់ឱ្យមានស្ថេរភាពល្អ

៥. កុំឱ្យមានជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹងច្រើនតែកើតឡើងទៅលើស្ត្រី បើអ្នក​មិន​ចង់​​ឱ្យឆ្អឹង​របស់​អ្នក​ផុយស្រួយ​ខ្លាំង​ពេលឈានចូលដល់អាយុ៥០ឆ្នាំ ការ​ធ្វើ​លំ​ហាត់ប្រាណ​គឺជាវិធីល្អបំផុត ​ដែលវាជួយធ្វើ​ឱ្យ​ឆ្អឹង​របស់​អ្នកកាន់តែរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាននាពេលអនាគតបាន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia