មនុស្សម្នាក់ៗមានសុខភាពមិនដូចគ្នានោះទេ អ្នកខ្លះមានសុខភាពរឹងមាំមិនងាយឈឺ ចំណែកអ្នកខ្លះទៀតងាយត្រូវបានបង្ករោគដោយវីរុស(ផ្ដាសាយ) ឬបាក់តេរីផ្សេងៗទៀតណាស់ ។ មូលហេតុសំខាន់មួយដែលធ្វើពួកវីរុស ឫបាក់តេរីងាយវាយប្រហារលើរាងកាយយើងនោះគឺ មកពីប្រព័ន្ធភាពស៊ាំយើងខ្សោយ ។ ប៉ុន្តែលោកអ្នកមិនបាច់ពិបាកចិត្តទេ ថ្ងៃនេះ ក្រុមការងារ Healthy Cambodia នឹងដកស្រង់ចេញគេហទំព័រ www.healthline.com ពីប្រភេទបន្លែទាំងប្រាំដែលជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំជាមុន។
១. ផ្លែឈើដែលផ្ទុកវីតាមីន C៖ វីតាមីនC ជួយបង្កើនការផលិតកោសិកាស ដើម្បីប្រយុទ្ធប្រឆាំងនឹងការបង្ករោគ ។ លោកអ្នកអាចញ៉ាំផ្លែត្របែក ឫក្រូច និងផ្លែឈើផ្សេងៗទៀតដែលមានផ្ទុកវីតាមីន C តាមការចូលចិត្ត ។ សម្រាប់ស្រ្ដីអាចញ៉ាំវីតាមីនC ៧៥mg ក្នុងមួយថ្ងៃ បិរសអាចញាំរហូតដល់ ៩០mg ក្នុងមួយថ្ងៃ ។
២. ម្ទេសផ្លោក៖ មានផ្ទុក វីតាមីន C រហូតដល់ ១២៧mg ក្នុងមួយផ្លែ ក្រៅពីនេះវាក៏មានផ្ទុកសារធាតុ beta carotene (រាងកាយបំបែកសារធាតុនេះទៅជា វីតាមីនA ដែលល្អដល់សុខភាពភ្នែក និងស្បែកផងដែរ )។
៣. ផ្កាខាត់ណាពណ៌ខៀវ៖ មានផ្ទុកវីតាមីនច្រើនប្រភេទដូចជា វីតាមីនA វីតាមីន C និងE ក្រៅពីនេះក៏មានផ្ទុកសារធាតុរ៉ែ fiber និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្មទៀតផង ។
៤.ខ្ទឹមស៖ មានគុណប្រយោជន៍ក្នុងការប្រឆាំងនឹងការបង្ករោគ ។ ក្រៅពីនេះ វាក៏អាចជួយឲ្យសម្ពាធឈាមចុះទាបបានទៀតផង ។
៥. ខ្ញី៖ អាចជួយបន្ថយការរលាកក្នុង ដូចជាការឈឺត្រង់បំពង់ក និងជួយកាត់បន្ថយការក្អួតចង្អោរបានទៀតផង ។ ក្រៅពីនេះវាអាចជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងកាត់បន្ថយប្រភេទខ្លាញ់ Cholesterol បានផងដែរ៕
អត្ថបទដោយ៖ ហួ ភារ៉ា