ចិត្តសាស្ត្រ
សញ្ញានៃជំងឺផ្លូវចិត្តកើតលើអ្នកប្រឹងសម្រកគីឡូខ្លាំងពេក ដោយតមអាហារខុសក្បួន
Senghong Kong
August 25 2022
615 views

មនុស្សជាច្រើន កំពុងជួបនឹងបញ្ហាជំងឺទទួលទានអាហារខុសប្រក្រតី ដែលបញ្ហានេះជាសញ្ញានៃបញ្ហាផ្លូវចិត្តមួយផងដែរ។ ការញ៉ាំខុសប្រក្រតីនេះ វានឹងនាំអ្នកឱ្យមានទម្លាប់បង្កើតចំណង់ទទួលទានអាហារមិនល្អ ប៉ះពាល់សុខភាព ដូចជាការញ៉ាំច្រើន ឃ្លានមិនឈប់ ឬការមិនចង់ញ៉ាំអាហារតែម្ដងផងដែរ។ ក្នុងករណីធ្ងន់ធ្ងរជំងឺនេះ ប៉ះពាល់ខ្លាំងដល់សុខភាព និងអាចប៉ះពាល់ជីវិតប្រសិនបើមិនស្វែងរកការព្យាបាល។

ផ្អែកតាមការឱ្យដឹងពី scientificworldinfo បានឱ្យដឹងថាភាពមិនប្រក្រតីនៃការញ៉ាំអាហារនេះ កើតឡើងលើបុរសស្រ្តី គ្រប់ដំណាក់កាលនៃជីវិត ប៉ុន្តែភាគរយច្រើនកើតលើស្ត្រីវ័យជំទង់ដែលចង់បានរាងស្អាត ប្រើវិធីសម្រកដោយបង្ខំ បង្អត់អាហារខ្លួនឯង។ អ្នកខ្លះទៀត ញ៉ាំច្រើនខ្លាំងពេក រហូតព្យាយាមបង្ខំឱ្យខ្លួនឯងក្អួតចេញមកវិញក៏មាន។ ភាពមិនប្រក្រតីនៃការញ៉ាំអាហារនេះ ក៏អាចធ្វើឱ្យមនុស្សមានជំងឺផ្លូវចិត្ត៦ប្រភេទផ្សេងៗគ្នា ប៉ុន្តែHealthy Cambodia សូមលើកយកជំងឺ១ ដកស្រង់ចេញពីប្រភពscientificworldinfo ចែករំលែកនោះគឺជំងឺសរសៃប្រសាទ (Anorexia nervosa)

Anorexia nervosa គឺជាជំងឺកើតច្រើនបំផុតក្នុងចំណោមជំងឺផ្លូវចិត្តទាំង៦ប្រភេទ លើមនុស្សមានការងប់ងល់នឹងការសម្រកទម្ងន់ ភ័យខ្លាចលើសគីឡូ ព្យាយាមកាត់បន្ថយកាឡូរី ដោយការតមឬបង្អត់អាហារខ្លាំងពេក។ យូរៗនឹងធ្វើឱ្យមានរោគ​សញ្ញា​រាងកាយ ដូចជា រូបរាងចាប់ផ្ដើមចុះគីឡូខុសប្រក្រតី បរិមាណឈាមមិនធម្មតា,ចង្វាក់បេះដូងមិនទៀងទាត់ ,សម្ពាធ​ឈាម​ទាប,ហើមដៃឬជើង,ការប្រែពណ៌ស្បែក,ស្បែកស្ងួត,ការទល់លាមកនិងឈឺពោះ,សក់ស្តើងឬជ្រុះ,រដូវមកមិនទៀងឬមិនមករដូវ រាងកាយខ្សោយ អស់កម្លាំង ពិបាកគេង វិលមុខឬអាចដួលសន្លប់,ការខះជាតិទឹក។

ទាំងនេះជារោគសញ្ញា បង្ហាញឱ្យឃើញ ពីផលប៉ះពាល់ទៅលើសុខភាពផ្លូវចិត្ត ដោយសារការសម្រកខុសបច្ចេកទេស។ បើវាវិវត្តកាន់តែធ្ងន់ធ្ងរ មានហានិភ័យណាស់ដល់អាយុជីវិត គួរតែឆាប់ស្វែងរកដំណោះស្រាយពីគ្រូពេទ្យ។ ហេតុនេះ មិនថាការញ៉ាំច្រើនពេក ឬព្យាយាមបង្អត់ខ្លួនឯង រហូតក្លាយជាមនុស្សដែលមិនចង់ញ៉ាំអាហារអ្វីទាំងអស់ ពេលញ៉ាំធ្វើទុក្ខ សុទ្ធសឹងតែជាអាការនៃបញ្ហាសុខភាពទាំងផ្លូវកាយផ្លូវចិត្ត គួរទទួលទានឱ្យមានបរិមាណត្រឹមត្រូវ និងឱ្យត្រូវតាមក្បួនខ្នាតប្រសិនបើអ្នកចង់សម្រកគីឡូ គួរស្វែងរកអ្នកជំនាញដើម្បីណែនាំ៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

គេងអត់លក់? ៣វេទមន្តនេះជប់ឱ្យភ្នែករបស់អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
February 8 2025
495 views

#ចិត្តសាស្ត្រ

ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
Tror Sopheap
February 7 2025
309 views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ចិត្តសាស្ត្រ

នេះជាក្បួនដោះស្រាយអារម្មណ៍តានតឹងមានប្រសិទ្ធភាពលឿនបំផុត
Tror Sopheap
February 6 2025
1.2 K views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
247 views

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
984 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia