កីឡា
Blanca Garcia, អ្នកជំនាញចំណីរអាហារប្រាប់ថាបើចង់ស្រកគីឡូឡើងសាច់ដុំត្រូវញ៉ាំឱ្យច្រើនជាងអត់
MC LyHouy
November 28 2022
520 views

អ្នកស្រីBlanca Garcia គឺជាអ្នកជំនាញផ្នែកអាហារូត្ថម្ភ និងអ្នកនិពន្ធផ្នែកចំណីរអាហារដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យចំណីរអាហារ និងអាហារូត្ថម្ភនេះផ្ទាល់តែម្តង។ កាលពីពេលថ្មីៗនេះ អត្ថបទមួយរបស់គាត់ដែលបានចុះផ្សាយដោយ Eat This, Not That បានឱ្យដឹងថា សម្រាប់អ្នកចង់ស្រកគីឡូលឿន ហើយឡើងសាច់ដុំវិញ ត្រូវញ៉ាំឱ្យបានច្រើន ទើបល្អជាងអត់ញ៉ាំ។



អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីញ៉ាំច្រើនបែរជាស្រកគីឡូឡើងសាច់ដុំវិញ? នៅក្នុងនោះ អ្នកស្រី Blanca Garcia ក៏យល់ស្របជាមួយអ្នកទាំងអស់គ្នាថា វាស្តាប់ទៅដូចជាផ្ទុយដែរ ប៉ុន្តែអ្នកស្រីបានពន្យល់យ៉ាងក្បោះក្បាលឱ្យកាន់តែច្បាស់ថានេះជាការពិត។ ការញ៉ាំច្រើនពិតជាអាចជួយឱ្យអ្នកសម្រេចបាននូវគោលដៅសម្រកគីឡូពិតមែន ឧទាហរណ៍ដូចជកុំរំលងអាហារដូចជាអាហារពេលព្រឹក។ ជឿឬមិនជឿ! ការសិក្សាបង្ហាញថាការញ៉ាំអាហារតិចៗច្រើនដងអាចជួយឱ្យអ្នកស្រកគីឡូបាន ព្រោះរាងកាយយើងមានតុល្យភាព និងទទួលបានសារធាតុចិញ្ចឹមជាប្រចាំដើម្បីរក្សាតុល្យភាពនៃគីឡូ មិនដូចយើងបង្អត់អាហារខ្លួនឯងនោះទេ។

ធម្មតា នៅពេលដែលអ្នកបង្អត់អាហារខ្លួនឯង ចុងក្រោយអ្នកនឹងត្រូវឡើងគីឡូលើសដើម។ រាងកាយអ្នកខ្វះអាហារូត្ថម្ភ ហេតុនេះពេលអ្នកឃ្លាន អ្នកនឹងញ៉ាំលើសអ្វីដែលអ្នកបានគិតទុក ចុងក្រោយអ្នកនឹងឡើងគីឡូ ហើយមិនស្រកដូចចិត្តទេ។ ជាការណែនាំ គឺអ្នកគួរតែញ៉ាំតិចៗតែញ៉ាំឱ្យច្រើនដងវិញ, អ្នកអាចសាកល្បងបាននឹងឃើញលទ្ធផលថាអាចស្រកគីឡូបានយ៉ាងងាយ, អាចបង្កើតសាច់ដុំដែលគ្មានខ្លាញ់, បង្កើនសក្តានុពលនៃការដុតរំលាយខ្លាញ់អាក្រក់ចោលទៀតផង។

ព្យាយាមញ៉ាំអាហារងាយៗតិចៗឱ្យញឹក ជាអាហារមានតុល្យភាពអាហារូបត្ថម្ភដូចជាជាតិកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់ល្អរៀងរាល់៣ម៉ោងម្តង។ សារជាតិប្រូតេអ៊ីន ជាពិសេសជួយលើកកម្ពស់ការសម្រកទម្ងន់ និងមានសារៈសំខាន់សម្រាប់ការសំយោគប្រូតេអ៊ីនសាច់ដុំ។ ប្រសិនបើអ្នកញ៉ាំមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកអាចចូលទៅក្នុងរបៀបអត់ឃ្លាន ដែលរារាំងការសម្រកទម្ងន់ និងការឡើងសាច់ដុំ។ របៀបអត់ឃ្លានធ្វើឱ្យរាងកាយរបស់អ្នករក្សាកាឡូរី រក្សាទុកជាតិខ្លាញ់ និងដុតសាច់ដុំសម្រាប់ថាមពលជំនួសឱ្យជាតិខ្លាញ់ ហេតុនេះអ្នកនឹងធាត់លើសគីឡូវិញ។

សរុបជាខ្លីមកវិញ ញ៉ាំឱ្យច្រើនដង ញ៉ាំអាហាររូបត្ថម្ភល្អៗសម្រាប់រាងកាយមានតុល្យភាព បើអាចញ៉ាំរៀងរាល់៣ម៉ោងម្តង និងកុំទុកឱ្យខ្លួនឯងឃ្លានខ្លាំង។ គ្រាន់តែសាកល្បងធ្វើបែបនេះ អ្នកនឹងមើលឃើញភាគខុសប្លែកនៃគីឡូអ្នកជាមិនខាន៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
67 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia