ជំងឺ
ឈប់កើតទុក្ខទៀត! តោះសាកល្បងញុំាបន្លែផ្លែឈើទាំងនេះ ដើម្បីការពារជីវិតឱ្យចាកឆ្ងាយពីជំងឺមហារីក

ជំងឺមហារីកកំពុងជាប្រធាបបទមួយកំពុងតែក្ដៅ ដែលមហាជនកំពុងតែមានការព្រួយបារម្ភជាខ្លាំង តែយ៉ាងណាក្ដីប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការការពារ និងថែសុខភាពល្អ រួមទាំងទទួលទានរបបអាហារឱ្របានត្រឹមត្រូវ នោះក៏ជាផ្នែកមួយជួយកាត់បន្ថយការកើតមហារីកដ៏ធំផងដែរ។

ជាមួយគ្នានេះដែរ ផ្លែឈើ និងបន្លែជាអាហារមួយប្រភេទដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូច្នេះពួកគេអាចប្រឆាំងនឹងជំងឺមហារីកបាន។ ប្រសិនបើបរិភោគ ជាប្រចាំវាជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកផ្សេងៗទៀតផង។

ខាងក្រោមនេះជាផ្លែឈើ និងបន្លែដែលអ្នកត្រូវទទួលទាន៖

១‑ខ្ទឹមស៖តាមការស្រាវជ្រាវមួយបានបង្ហាញថា ខ្ទឹមសមានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ដូច្នេះវាអាចទប់ស្កាត់ជំងឺមហារីកបានច្រើនប្រភេទរួមមាន មហារីកសុដន់ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត មហារីកពោះវៀនធំ មហារីកបំពង់អាហារ មហារីកក្រពះ មហារីកខួរក្បាល និងមហារីកលំពែង។

២‑គ្រាប់ធញ្ញជាតិ៖តាមការស្រាវជ្រាវបានរកឃើញថា គ្រាប់ធញ្ញជាតិអាចរារាំងការរីករាលដាលនៃកោសិកាមហារីកពោះវៀនធំ ហើយគ្រាប់ធញ្ញជាតិជាច្រើនមានលក្ខណៈប្រឆាំងនឹងជំងឺមហារីក និងការពារការកើតឡើងនៃជំងឺមហារីកក្នុងខ្លួនជាពិសេស ជំងឺមហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកថ្លើម។

៣‑បន្លែផ្លែឈើពណ៌ស៖ដូចជា ស្ពៃក្តោបពណ៌ស ខ្ញី ចេក ផ្លែត្របែក ដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ដើម្បីជួយប្រឆាំងនឹងការរលាក និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម ការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ មហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។

៤‑ផ្លែឈើនិងបន្លែពណ៌ទឹកក្រូចលឿង៖ដូចជាម្នាស់ ល្ហុង ត្រសក់ផ្អែម ពោត ការ៉ុត ម្ទេស ទឹកក្រូច មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយផ្ដល់វីតាមីនអា និងវីតាមីនសេ ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ មិនតែប៉ុណ្ណោះវាក៏ជួយថែរក្សាភ្នែកផងដែរ ហើយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ មហារីកសួត មហារីកក្រពះ មហារីកមាត់ មហារីកប្លោកនោម៕

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia