អាហារ
ញ៉ាំអាហារ ៨នេះរាល់ថ្ងៃ ជួយថែសម្រស់របស់អ្នកឱ្យក្មេងជាងវ័យហើយអាយុវែងទៀត
Tror Sopheap
May 26 2024
1.3 K views

អ្នករស់នៅបានយូរ ដែលមានសុខភាពល្អ មានសម្រស់ក្មេងជាងវ័យ ត្រូវការទម្លាប់ល្អៗ និងរបបអាហារបំប៉នផថដែរ។ ដូចជាពាក្យចាស់បុរាណក្រិចបានពោលថា របបអាហារអ្នកបែបណា សុខភាពអ្នកបែបនោះដែរ។ បើអ្នកចង់បានជីវិតរស់នៅបានយូរ និងសម្រស់ក្មេងជាងវ័យ មកដឹងពី របបអាហារ០៨នេះ មានដូចជា៖

១. ត្រីខ្លាញ់៖ ប្រជាជនជប៉ុនមានអាយុកាលវែងជាងគេបំផុតនៅលើពិភពលោកនេះ មានគន្លឹះរបបអាហារប្រពៃណីរបស់ខ្លួនគឺខ្លាញ់ត្រីនេះឯង។ ពួកគេមិនសូវហូបសាច់គោរ សាច់ជ្រូកប៉ុន្មានទេ។ ពីព្រោះប្រភេទត្រីដែលមានជាតិខ្លាញ់ល្អៗ មានដូចជា ត្រីសាលម៉ុន ត្រីសាឌីន និងត្រីត្រឡាច មានអត្ថប្រយោជន៍ចំពោះសុខភាពការពាជំងឺបេះដូង។

២. ផ្លែប៊្លូបឺរី៖ សម្បូរជាតិវីតាមីនC ដែលដើរតួទីជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា។ ផ្លែឈើនេះមានកាឡូរីទាប មានជាតិសរសៃខ្ពស់ និងការពារជំងឺចាស់ជាងវ័យផងដែរ។ បើអ្នកមានបំណងចង់សម្រកទម្ងន់នោះ ការញ៉ាំផ្លែប៊ឺរី ជួយកម្ចាតិជាតិខ្លាញ់ផងដែរ។

៣. ខ្ទឹមស៖ តាម Realbuzz បានចុះផ្សាយថា អ្នកញ៉ាំខ្ទឹមស មានសមាសធាតុជាច្រើន ដែលជួយប្រឆាំងមហារីក និងពង្រឹងប្រព័ន្ធភាពស៊ាំ ដែលជួយបំបែកសារធាតុដែលបង្កឱ្យកើតជំងឺមហារីកបានយ៉ាងល្អ។

៤. ផ្លែឈើ និងបន្លែចម្រុះ​៖ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកញ៉ាំផ្លែឈើ និងបន្លែច្រើន តែងមានអាយុវែង មកពីអាហារទាំងនេះមានសារធាតុចិញ្ចឹម ដើម្បីបំប៉នសុខភាព និងប្រឆាំងជំងឺ។

៥. ត្រីសាម៉ុង៖ ត្រីនេះមាន​សារ​ធាតុ​ខ្លាញ់​អូមេហ្គា៣​ល្អ​សម្រាប់​សុខភាពបេះដូង ​មកពីវាមានអាស៊ីត​ក្នុងសាច់នេះ និងវា​ជួយ​រក្សា​ស្បែក​​ឱ្យ​មាន​សំណើម​ ហើយជួយ​កាត់​បន្ថយ​ការ​រលាក។​ ប្រភេទត្រីខ្លាញ់ត្រីសាម៉ុង និងម៉ាស្ការ៉េ គឺជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់សុខភាពបានយ៉ាងល្អ។

៦. ទឹកធម្មតា៖ ការផឹកនេះ ក៏ជួយសម្រកគីឡូបានល្អ និងចិញ្ចឹមរាងកាយទៀត។ អ្នកអាចផឹកទឹកធម្មតានេះ មុន ឬក្រោយពេលហាត់បា្រណ នៅពេលអ្នកហាត់ប្រាណ ធ្វើឱ្យបាត់បង់ជាតិទឹកក្នុងខ្លួន និង បែកញើសកម្ចាត់ជាតិពុល។ នៅក្នុងមួយថ្ងៃ អ្នកគួរតែពិសារទឹក ៤លីត្រ។

៧. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភព Lifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុលពីរាងកាយ ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។

៨. ទឹកដូងជួយបង្កើតថាមពល៖ មានមនុស្សជាច្រើនបានមើលរំលងពីគុណប្រយោជន៍របស់ទឹកដូង តាមអ្នកជំនាញផ្នែកសុខភាពមានបទពិសោធន៍ ១៥ ជាងឆ្នាំ គឺលោកវេជ្ជបណ្ឌិត Chris Iliades បាននិយាយថា “ការផឹកទឹកដូងជាប្រចាំថ្ងៃ ជួយឱ្យអ្នកលើសឈាម មានចរន្តឈាមថយចុះ និងជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបានល្អផងដែរ។ សម្រាប់អ្នកហាត់ប្រាណ ទឹកដូងជួយសម្រកទម្ងន់ ពីព្រោះភេសជ្ជទឹកដូងនេះមានខ្លាញ់តិច តែផ្តល់ថាមពលច្រើន។” អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
499 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
201 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
12 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia