អាហារ
ចង់បាន​ ស្បែកស ភ្លឺរលោងស្អាត កុំនៅស្រមៃ ផឹកភេសជ្ជៈ៣ប្រភេទនេះ១កែវជាប្រចាំ ស្បែកស្អាតដូចចិត្ត
Thida Pet
September 19 2022
786 views

ចង់បានស្បែកសភ្លឺរលោងកុំរំលងអត្ថបទនេះ អ្នកចូលចិត្តស្បែកសស្អាត ភ្លឺរលោងចេញពីខាងក្នុងគួរតែស្គាល់ពីស្ដេចភេជ្ជៈ៣មុខនេះ ដែលវាមានប្រសិទ្ធភាពនៅក្នុងការ​ជួយថែរក្សា បន្តឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក ធ្វើឱ្យស្បែកអ្នកភ្លឺរលោងស្អាតចេញពីខាងក្នុង ព្យាយាមញុំាជាប្រចាំ ស្រឡាញ់ស្បែកខ្លួនឯងមិនខាន។

យោងតាមរយៈគេហទំព័រbebeautifulបានណែនាំភេសជ្ជៈ៣ប្រភេទ ដែលអ្នកងាយស្រួលធ្វើ ចំណាយពេលខ្លី រសជាតិឆ្ងាញ់ ញុំាហើយសុខភាពក៏ល្អថែមទៀត​ភេសជ្ជៈទាំងនោះមានដូចជា៖

១.ទឹកត្រសក់៖ ផ្លែត្រសក់មានផ្ទុកជាតិទឹកប្រមាណ៩៨ភាគរយ សារធាតុរ៉ែ​ វីតាមីន ដែលត្រូវបានគេហៅថាជាឱសថទិព្វមួយ ដែលផឹកទៅជួយផ្ដល់ជាតិទឹកដល់ស្បែកច្រើន ជួយឱ្យស្បែកមានសំណើម ភ្លឺរលោងមិនងាយជ្រួញ ខ្មៅស្រអាប់ឡើងមក អ្នកដែលមានស្បែកស្ងួត​ស្រអាប់អាចសាកធ្វើ ទឹកត្រសក់ញុំាជាប្រចាំថ្ងៃបាន។

២.ទឹកប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើមានផ្ទុកអរម៉ូនដូចជា auxin និង gibberellins ដែលត្រូវបានគេស្គាល់ថាជួយ ព្យាបាលស្បែក​ វាមានផ្ទុកដោយសារធាតុរ៉ែ វិតាមីនជួយឱ្យស្បែកភ្លឺថ្លាចេញមកពីខាងក្នុង។

៣.ទឹកប៉េងប៉ោះ៖ ទឹកប៉េងប៉ោះស្រស់ៗញុំារាល់ថ្ងៃជួយទៅបំបាត់ស្នាមអុចខ្មៅ ស្នាមជ្រួញនៃស្បែក កាត់បន្ថយជាតិខ្លាញ់កើតលើស្បែក ជួយឱ្យស្បែក ភ្លឺស្រស់ថ្លា បង្រួមរន្ធញើស វាជាស្ដេចភេសជ្ជៈញុំាទៅស្បែកស្អាត។

បន្ថែមពីនេះទៀតដើម្បីជួយស្បែកអ្នកឱ្យស្រស់ស្អាត ភ្លឺរលោងគួរតែមានទម្លាប់ល្អៗទាំងនេះជាប្រចាំថ្ងៃ៖

-គេងឱ្យបានគ្រប់គ្រាន់

នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ គឺជាពេលវេលាមួយដែលកោសិកាលូតលាស់ និងជួសជុលកោសិកាចាស់ៗដែលខូចខាត។ ហើយពេលវេលាដែលអ្នកគួរតែចូលគេង គឺមុនម៉ោង១១យប់ ពីព្រោះពេលវេលានេះ ជាពេលវេលាមួយដែលថ្លើមចាប់ផ្ដើមបញ្ចេញជាតិពុល។ ​ប្រសិនបើអ្នក ពិបាកក្នុងការចូលគេង សូមចៀសវាងភេសជ្ជៈគ្រឿងកំប៉ុងដែលមានជាតិស្ករមួយចំនួន និងជាពិសេសដូចជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជាដើម។

-ផឹកទឹកឱ្យបានគ្រប់ចំនួន

ការផឹកទឹកបានច្រើន គឺដើម្បីជួយបណ្ដេញជាតិពុលដែលបង្កគ្រោះថ្នាក់នៅក្នុងស្បែករបស់អ្នក និងបង្កើនបត់បែនរបស់ស្បែក ជាពិសេសអ្នកត្រូវធ្វើលំហាត់ប្រាណឱ្យបានច្រើនដើម្បីបញ្ចេញជាតិញើស និងជាតិពុល។

-កុំលាបគ្រឿងសំអាងច្រើនពេក

នៅពេលអ្នកលាបគ្រឿងសំអាងច្រើនពេក នឹងធ្វើឱ្យរន្ធញើសរបស់អ្នកស្ទះ ធ្វើឱ្យបាក់តេរី ធូលីដីផ្សេងៗកកស្ទះនៅលើផ្ទៃមុខ។ នៅពេលអ្នកលាងសម្អាតមិនបានជ្រះល្អ ជាតិម្សៅ ឬគ្រឿងសំអាងទាំងនោះហើយជាមេរោគ ដែលធ្វើឱ្យមុខអុ្នកក្លាយជាមុន មុនកប់សាច់ រោល រមាស់ជាដើម។

-លាបSunscreen ការពារកម្ដៅថ្ងៃ

ឡេការពារពន្លឺថ្ងៃមានអត្ថប្រយោជន៍ជួយកាត់បន្ថយកត្តាប្រឈមមួយចំនួនដូចជា ជំងឺមហារីកស្បែកប្រភេទ Melanoma និង Squamous Cell Carcinoma (SCC​, រលាកស្បែក, កាត់បន្ថយស្នាមជ្រីវជ្រួញ,ស្នាមអាចម៍រុយ,ស្នាមប្រជ្រុយ,ការពារមុខជាំ,មុខស្រអាប់ខ្មៅ៕

អត្ថបទដោយ៖ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.9 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
74 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia