អាហារ
ដើរលេងច្រើន ខ្មៅស្បែក ខ្មៅមុខ មកផឹកភេសជ្ជៈបំពេញជាតិទឹកជួយស្បែក បំបាត់ភាពខ្មៅស្រអាប់ចេញ
Thida Pet
January 3 2024
1.5 K views

ដើរលែងច្រើន ខ្មៅស្បែក ខ្មៅមុន មកដឹងពីភេសជ្ជៈបំពេញជាតិទឹកជួយស្បែកកាត់ ភាពខ្មៅស្រអាប់

នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ប្រាកដណាស់ ច្បាស់ជាបងប្អូន ដើរកម្សាន្តច្រើនកន្លែង ជាហេតុធ្វើឱ្យស្បែកចាប់ផ្ដើមខ្មៅស្រអាប់​ជាំដោយសារពន្លឺថ្ងៃ មុនក៏កើតច្រើនទ្វេដងដោយសាររបបអាហារចម្រុះជាច្រើន ចេះតែញុំាចេះតែដាក់ ដល់ពេលចប់ទើបដឹងថាគីឡូក៏ឡើងមុនក៏ឡើង​ស្បែកក៏ខ្មៅខ្លាំងទាំងមុខទាំងខ្លួន។

ឥឡូវឈប់បារម្ភច្រើនទៀតទៅ បងប្អូនអាចញុំាភេសជ្ជៈប៉ុន្មានមុខខាងក្រោមនេះគឺជួយឱ្យស្បែកចាប់ផ្ដើមប្រែជាភ្លឺថ្លា កាត់បន្ថយភាពខ្មៅស្រអាប់ ប្រែជាស្រស់ថ្លា ថែមទាំងជួយកាត់បន្ថយមុនស្នាម បានបន្ដិចម្ដងៗផងដែរឱ្យតែផឹកជាប់។

-ចាប់ផ្ដើមផឹកទឹកឱ្យបានគ្រប់៖ ក្រោយពីដើរកម្សាន្ដច្រើនច្បាស់ថាបងប្អូនទាំងស្រីទាំងប្រុសមិនសូវផឹកទឹកបានគ្រប់គ្រាន់តែ គឺច្រើនផឹកភេសជ្ជៈផ្អែម ៗឬក៏ស្រាជំនួសវិញជាហេតុធ្វើឱ្យរាងកាយខ្វះជាតិទឹក ។ ឥឡូវឱកាសបុណ្យចូលឆ្នាំសកលបានបញ្ចប់ហើយ តែសម្រស់និងសុខភាពរាងយ៉ាប់បន្ដិច ដូច្នេះបងប្អូនគួរតែរក្សាឱ្យបានល្អមកវិញតាមរយៈការផឹកទឹកឱ្យបានគ្រប់គ្នា។

-ទឹកបន្លែផ្លែឈើ៖ មានដូចជាទឹកក្រូច ទឹកប័រ ទឹកការ៉ុត ទឹកតាសកជាដើម ទឹកភេសជ្ជៈទាំងនេះគឺសម្បូរដោយ វីតាមីន សារធាតុចិញ្ចឹម ជាតិទឹក ដែលវាមានប្រយោជន៍ច្រើនសម្រាប់ស្បែក ជួយប៉ូវស្បែកឱ្យភ្លឺរលោងស្អាត កាត់បន្ថយភាពខ្មៅស្រអាប់របស់ស្បែក ប្ដូរមកវិញនៅស្បែកភ្លឺថ្លា កាត់បន្ថយស្នាមមុន ស្នាមបានយ៉ាងបន្ដិចម្ដង។

-លាបឡេផ្ដល់សំណើម ខាត់ស្បែក៖ នៅពេលត្រូវកម្ដៅខ្លាំងច្រើន ស្បែកចាប់ផ្ដើមខ្មៅ ស្រអាប់ហើយ ក្រិន ដូច្នេះគួរតែខាត់ស្បែក ១សប្ដាហ៍២ដងក៏បាន ៣ដងក៏បាន ដើម្បីជម្រុះកោសិកាចាស់ៗចោល​និងលាបឡេផ្ដល់សំណើមឱ្យបានត្រឹមត្រូវ ដើម្បីជួយស្បែក ចាប់ផ្ដើមភ្លឺរលោងបន្តិចម្ដងៗ ។ ចំណែកឯស្បែកមុខវិញក៏ត្រូវតែលាបឡេផ្ដល់សំណើមឱ្យបានគ្រឹមត្រូវ បិតម៉ាស់ និងលាងសម្អាតមុខ​ឱ្យបានត្រឹមត្រូវ។

ជាចុងក្រោយ សម្រាប់បងប្អូនដែលមានបញ្ហាស្បែកមុខស្បែកខ្លួន ព្រោះដើរលេងច្រើន អាចសាកវិធីខាងលើនេះបាន ដើម្បីជួយកាត់បន្ថយភាពខ្មៅស្រអាប់របស់អ្នកឱ្យភ្ឡឺរលោងថ្លាបន្ដិចម្ដងៗបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.7 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
74 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia