ស្រីៗពេលមករដូវ តែជួបអាការជាឈឺចុកពោះ ចុកលើថ្ងាស រដូវមកម្ដងឈប់ ម្ដងមក ហើយមកតិចៗ ហើយមានខែខ្លះមកខ្លាំងខុសធម្មតា ដែលជាហេតុ នាំឱ្យស្រ្តីអស់កម្លាំងខ្លាំង ឈឺក្បាល វិលមុខ អារម្មណ៍ឆេវឆាវ...ជាដើម។ ដូច្នេះហើយ ដើម្បីជួយដោះស្រាយនិងកាត់បន្ថយអាការទាំងនេះបានស្រ្តីគួរតែព្យាយាម សម្រាកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយស្រ្តេសញុំា អាហារជំនួយសុខភាពផងដែរ ។
ខាងក្រោមនេះគឺជាភេសជ្ជៈដែលស្រ្តីអាចយកមកផឹកក្ដៅៗអំឡុងពេលមករដូវ ដើម្បីជួយបន្ធូរការឈឺចាប់ក្នុងខ្លួន។
ដោយយោងតាមរយៈគេហទំព័រ timesofindia ភេសជ្ជៈដែលជួយដល់ស្រ្តីពេលមករដូវមានដូចជា៖
១.តែខ្ញី៖ តែនេះមានសមត្ថភាព ជួយទៅបំបាត់ការឈឺចាប់ពេលមករដូវ ជួយកាត់បន្ថយការរលាក ផ្សេងៗកើតមានអំឡុងពេលរដូវ តាមរយៈការសិក្សានៅឆ្នាំ២០១៨អ្នកជំនាញបានណែនាំផងដែរថាតែនេះក៏បានជួយបំបាត់អាការរមួលក្រពើដូចគ្នា។ ចំពោះរបៀបធ្វើតែនេះគ្រាន់តែហាន់ខ្ញី១ចំណិត ក្រូចឆ្មា១ចំណិតរួចដាក់ក្នុងទឹកក្ដៅឧណ្ហៗ១កែវផឹក។
២.តែរមៀត៖ រមៀតគឺត្រូវបានប្រជាជនយើង និយមយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេស នៅក្នុងផ្ទះបាយជាច្រើន រួមទាំងផលិតជាផលិតផល ថែរក្សាសម្រស់ផងដែរ ។ រមៀតនៅទីនេះគឺជាតែដែលមានប្រយជន៍សម្រាប់ស្រីអំឡុងពេលមករដូវ ដើម្បីជួយបំបាត់អាការស្លេកស្លាំង ការឈឺចុកចាប់ ជួយឱ្យរដូវមកស្រួលឆាប់អស់ កាត់បន្ថយអារម្មណ៍ឆេវឆាវជាដើម។ របៀបផឹក អាចយកម្សៅរមៀត ក្នុងបរិមាណត្រឹមត្រូវ ដាក់ផឹកលាយជាមួយទឹកដោះគោក្ដៅឧណ្ហៗ។
៣.តែ flax៖ សម្បូរដោយ ជាតិសរសៃ ជាតិដែក ម៉ាញេស្យូម ជាតិខ្លាញ់អូមេហ្កា៣ ដែលល្អសម្រាប់ស្រ្តីពេលមករដូវ ព្រោះអាចជួយបំបាត់ភាពស្លេសស្លាំង ខ្សោយកម្លាំង ដោយសារការមករដូវមានឈាមច្រើន ។
ជាចុងក្រោយ សូមស្រ្តីៗដែលមករដូវមានការឈឺចាប់ជាប់មិនដាច់ អាចសាកផឹកភេសជ្ជៈទាំង៣មុខនេះបាន ដើម្បីជួយសម្រួលការឈឺចាប់ដែលកើតឡើង ហើយបើនៅតែមិនបាត់គួរតែទៅជួបពេទ្យពិនិត្យរកមើលមូលហេតុឱ្យបានត្រឹមត្រូវ ប្រសើរជាងនៅទ្រាំឈឺរាប់ខែមិនបាត់៕
អត្ថបទដោយ៖ ប៉ែត ធីតា