ជំងឺ
តោះមកដឹងពី វិធីការពារ កើតជំងឺទឹកនោមផ្អែមឡើងមក ប្រសិនបើអ្នកមានប្រវត្តិគ្រួសារកើតជំងឺនេះ
Thida Pet
November 11 2022
826 views

ប្រសិនបើក្នុងគ្រួសារ មានឪពុក បងស្រី បងប្រុស អ្នកមានកើតជំងឺទឹកនោមផ្អែម នោះអ្នកក៏មានហានិភ័យកើតមានជំងឺទឹកនោមផ្អែមដូចគ្នា។ជំងឺនេះគឺធ្វើឱ្យជាតិស្ករនៅក្នុងខ្លួនឡើងខ្ពស់ខុសធម្មតា ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព​ខ្លាំង បង្កជាជំងឺផ្សេងៗជាច្រើនទៀតដូចជាជំងឺបេះដូង ជំងឺតម្រងនោម ប្រឈមនឹងងងឹតភ្នែក ដាច់សរសៃឈាមខួរក្បាល…។

ជាការពិតណាស់បើយោងតាមរយៈគេហទំព័រ nutrisense មានមនុស្សជាច្រើនណាស់ ដែលមិនដឹងថាខ្លួនកើតមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកមានគ្រួសារកើតជំងឺនេះផ្ទាល់ព្រោះ ប្រសិនណាអ្នកជំងឺមិនដឹងខ្លួនមុនថាកើតជំងឺនេះ ហើយបង្កឱ្យមានរបួសធ្ងន់ធ្ងរត្រង់ដៃ ជើង ងាយនឹងកាត់សរីរាង្គនេះចោលផងដែរ ដើម្បីសង្គ្រោះជីវិត។ ដូច្នេះដើម្បីការពារ និងកាត់បន្ថយការកើតជំងឺនេះឡើង សម្រាប់អ្នកមានគ្រួសារកើតផ្ទាល់ឬមិនមាន គួរតែរិះរកវិធីការពារជំងឺឱ្យបានមុន ទោះបីជាកើតក៏កើតក្នុងកម្រិតមួយស្រាលដែរ។

៥វិធីការពារចៀសវាងកើតជំងឺទឹកនោមផ្អែមដោយតំណរពូជ&ទម្លាប់នាំឱ្យកើតជំងឺនេះ៖

១.ញុំាអាហារសុខភាព៖ អាហារសុខភាពនៅទីនេះសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម គឺផ្ដោតលើជាតិស្ករ​ ត្រូវកម្រិតនៅការញុំាអាហារឱ្យបានត្រឹមត្រូវ ដោយប្ដូរមកញុំាអាហារបែប ប្រូតេអ៊ីនគ្រប់គ្រាន់ បន្ថែគ្មានម្សៅ កុំជក់បារី...​ ។

២.កាត់បន្ថយស្រ្តេស៖ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ការស្រ្តេសខ្លាំងអាចប៉ះពាល់ដល់កម្រិតនៃការផលិតអរម៉ូន អាំងស៊ុយលីន ប៉ះពាល់ដល់កម្រិតជាតិស្ករនៅក្នុងខ្លួន ដែលបណ្ដាលឱ្យបង្កជាជំងឺទឹកនោមផ្អែម ដូច្នេះគួរតែចេះគ្រប់គ្រងស្រ្តេសឱ្យបាន។

៣.តាំងចិត្តហាត់ប្រាណ៖ មែនទែនទៅការហាត់ប្រាណ ជួយបានច្រើនណាស់ដល់សរីរាង្គកាយរបស់យើង ហាត់ប្រាណជួយបញ្ចុះជាតិស្ករ សម្ពាធឈាម ជំងឺថប់បារម្ភ ដែលអ្នកគួរតែហាត់ជាប្រចាំដើម្បីការពារជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗជាច្រើនទៀត។

៤.រក្សាសម្ពាធឈាមនិងទម្ងន់ឱ្យបានល្អ៖ ជាធម្មតា​ដើម្បីការពារការកើតជំងឺទឹកនោមផ្អែម ការរក្សា សម្ពាធឈាមឱ្យនៅក្រោម120/80 mmHgគឺជារឿងល្អ មួយវិញទៀតគួរតែព្យាយាមរក្សាទម្ងន់ខ្លួនផងដែរ​ កុំឱ្យស្គមពេក ឬធាត់ពេក

៥. ព្យាយាមទៅពិនិត្យសុខភាព៖ ការពិនិត្យសុខភាព ជាប្រចាំគឺជារឿងល្អមួយ ព្រោះអាចឱ្យអ្នកដឹងពីស្ថានភាពជំងឺដែលកំពុងកើត ងាយស្រួលក្នុងការព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងមានហានិភ័យប៉ះពាល់ដល់សុខភាពហើយបានដឹងតាមក្រោយ។

ជាចុងក្រោយ ដើម្បីការពារការកើតជំងឺទឹកនោមផ្អែម សម្រាប់អ្នកមានប្រវត្តិគ្រួសារកើតមានជំងឺនេះ ឬក៏មិនមាន អាចអនុវុត្តន៍វិធីទាំង៥នេះបាន ព្រោះវាអាចជួយទប់ស្កាត់បានច្រើន ហើយប្រសិនណាកើតក៏កើតក្នុងកម្រិតមួយស្រាលដែរ៕

Diabetic Foot Sores: Peachstate Advanced Cardiac & Endovascular: Board  Certified Interventional Cardiologists

អត្ថបទដោយ៖ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia