ព័ត៌មាន
CDC ប្រកាសប្រាប់ពលរដ្ឋខ្មែរ៤នាក់ ស្លា.ប់ភ្លាមៗ ក្រោយបរិភោគសត្វកំភេមខ្មោច
Ouk Sreynuch
August 13 2023
172 views

កាលពីពេលថ្មីៗនេះប្រជាជនកម្ពុជាយើងបានស្លាប់បាត់បង់ជីវិតចំនួន៤នាក់ ក្រោយបរិភោគសត្វកំភេមខ្មោច។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ជាក់ស្ដែងយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១១ ខែសីហា ដោយក្រើនរំឭកពលរដ្ឋកុំឱ្យបរិភោគសត្វ ឬរុក្ខជាតិដែលមិនស្គាល់ ឬមិនបានដឹង។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា៖«ប្រជាពលរដ្ឋយើងបានស្លាប់ចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។ ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យ ពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោមនិងបង្កឱ្យស្លាប់បាន»។

គួរជម្រាបថា នៅឯខេត្តព្រះវិហារវិញ ប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត បានទទួលមរណភាពនាពេលថ្មីៗនេះ បន្ទាប់ពីពួកគាត់បានបរិភោគសត្វកំភេមខ្មោចចន្លោះពី ៣ ទៅ៥ ក្បាល។ ហើយប្រមាណ១០នាទីក្រោយ ពួកគេក៏ក្អួត រមាស់ និងមានពងបែកក្នុងមាត់។ ទោះមានការជួយសង្រ្គោះពីគ្រូពេទ្យ ក៏មិនអាចជួយជីវិតពលរដ្ឋទាំង២នាក់នេះបានដែរ ដោយប្រពន្ធបានស្លាប់នៅថ្ងៃទី៥ ខែសីហា ប្តីស្លាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#ព័ត៌មាន

មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
Tror Sopheap
February 26 2026
1.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! តាមEDC បញ្ជាក់ថាខណ្ឌខ្លះនៅភ្នំពេញដាច់ភ្លើង ៤ថ្ងៃ តាមថ្ងៃ តាមម៉ោងបានកំណត់នេះ
Tror Sopheap
February 25 2026
5.6 K views

#ព័ត៌មាន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្តល់ជូនការព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ទាំង ៦ថ្ងៃនេះ
Tror Sopheap
February 24 2026
255 views

#ព័ត៌មាន

ប.ស.ស. កុមារ មានអត្ថប្រយោជន៍ទាំងនេះ ក្នុងការព្យាបាលដោយឥតគិតថ្លៃ
Tror Sopheap
February 24 2026
2 K views

#ព័ត៌មាន

ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ អ្នកត្រូវធ្វើរឿងសំខាន់នេះសិន
Tror Sopheap
February 22 2026
917 views

#ព័ត៌មាន

ចង់ធ្វើកាត ប. ស.ស ឱ្យកូន តើឪពុកម្តាយត្រូវមានឯកសារអ្វីខ្លះ?
Tror Sopheap
February 20 2026
3.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia