ព័ត៌មាន
ក្រសួងប្រកាសពីវិធានការពារ ជំងឺភ្នែកក្រហម និងរោគសញ្ញានៃជំងឺនេះ
Thida Pet
October 19 2023
4.8 K views

នាពេលថ្មីៗនេះ ជំងឺភ្នែកក្រហម កំពុងមានករណីថ្មីឆ្លងច្រើន នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះសូមបងប្អូនជ្រាបជាដំណឹង និងបង្កើនការប្រុងប្រយ័ត្នចៀសវាងមានករណីឆ្លងកើតមានឡើងកាន់តែខ្លាំង។ ដូច្នេះហើយដើម្បីចូលរួមទប់ស្កាត់ករណីឆ្លងថ្មីកើតមានឡើង ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំវិធីការពារនិងរោគសញ្ញានៃជំងឺនេះឱ្យបងប្អូនបានដឹងនឹងប្រុងប្រយ័ត្ន។

រោគសញ្ញាជំងឺភ្នែកក្រហម៖

-ផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬ ក្រហមហើមត្របកភ្នែក

-មានអាចម៍ភ្នែក ឬ ពពឹកស្អិតជាប់ភ្នែក ជាពិសេសនៅពេលព្រឹក

-ហូរទឹកភ្នែកច្រើន រកាំភ្នែកដូចមានសំរាមនៅក្នុងភ្នែក ឬ ចង់ញីភ្នែក

-រមាស់ភ្នែក រលាក ឬ ក្រហាយភ្នែក ចុកគ្រាប់ភ្នែក ។

វិធីបង្ការការឆ្លងជំងឺភ្នែកក្រហម៖ ក្នុងនោះ ក្រសួងសុខាភិបាកកម្ពុជាយើង បានណែនាំប្រជាជនយើងឱ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺភ្នែកក្រហមតាមរយៈវិធីសាស្រ្តខាងក្រោម៖

-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ

- ជៀសវាងប៉ះ ឬ ញីភ្នែក

-ជៀសវាងការប្រើប្រាស់របស់របររួមគ្ន

-ជៀសវាងការប៉ះ ឬ ប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ ឬ ប្រើថ្នាំភ្នែករួមគ្នា ។

អាស្រ័យហេតុនេះហើយប្រសិនណាបងប្អូនបានដឹងពីរោគសញ្ញា និងវិធីការពារដូចក្រសួងបានចែករំលែកខាង សូមបន្ដអនុវត្តតាមជាពិសេសមនុស្សចាស់ និងកុមារតូចៗឪពុកម្ដាយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកូនៗចៀសវាងឆ្លងជំងឺភ្នែកក្រហមឡើងមក។ មួយវិញទៀត បើមានករណីរោគសញ្ញាដូចបានរៀបរាប់ខាងលើកុំទុកយូរ សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតអ្នកបំផុត៕

May be an illustration of map and textMay be an image of 1 person, slow loris, medicine and text

សៀវភៅ "លំហូរចិត្ត" ចេញលក់ឆាប់ៗ នេះ អាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
106 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
115 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
177 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia