ការផ្លាស់ប្តូររាងកាយឱ្យស្អាត មិនមែនត្រូវពេលមួយយប់នោះទេ វាត្រូវការរាប់ឆ្នាំ ដើម្បីឱ្យរាងកាយមានការផ្លាស់ប្តូរកើតឡើង។ លោកគ្រួ Jordan Yeoh បានចំណាយពេលបីឆ្នាំ និងឆ្លងកាត់កំហុសជាច្រើន។ តើលោក Jordan Yeoh បានឆ្លងកាត់អ្វីខ្លះ?
នៅអាយុ ២២ ឆ្នាំ លោក Jordan Yeoh បានចាប់ផ្តើមធ្វើលំហាត់ប្រាណ ហើយលោកបាននិយាយថា” ខ្ញុំជាមនុស្សម្នាក់មានការព្យាយាមហ្វឹកហាត់ជាងគេនៅកន្លែងហាត់ប្រាណ ពីព្រោះខ្ញុំស្រឡាញ់វាពិតមែន។” គាត់ជាអ្នកកាយសម្បទាពិតប្រាកដរបស់ Malaysian ម្នាក់។
១. ការចាប់ផ្តើមហ្វឹកហាត់រាងកាយ
លោកគ្មានទំនុកចិត្តទៅកន្លែងហាត់ប្រាណទេ គាត់បានសម្រេចចិត្តចូលហាត់ប្រាណ គឺមកពីមិត្តភក្តិរបស់គាត់ នៅឆ្នាំ ២០០៨។ លោកបាននិយាយថា” ខ្ញុំមានការហ្វឹកហាត់កាយសម្បទានេះខ្លាំង ដែលឆ្លងកាត់កំហុសជាច្រើន និងជាមនុស្សចុងក្រោយគេដែលចេញពីកន្លែងហាត់ប្រាណ។” បើអ្នកគ្មានចិត្តស្រឡាញ់វាទេ អ្នកមិនអាចធ្វើការងារខ្លាំងបានដែរ។
២. របួស និងការធ្លាក់ចុះ
លោកធ្លាប់មានបញ្ហាធំមួយនៅឆ្នាំ ២០១២ មានរបួសខ្នងខាងក្រោយ មកពីទម្រង់ហាត់របស់គាត់មិនល្អទេ គាត់ចេះតែលេងបន្ថែមទម្ងន់ឱ្យធ្ងន់គ្រប់ឈុតទាំងអស់។ គាត់បាននិយាយថា” ពេលនេះខ្ញុំជាគ្រួបង្វឹកផ្ទាល់ខ្លួន។ អ្វីៗ គ្រប់យ៉ាងបន្តធ្លាក់ចុះ ខ្ញុំមិនអាចធ្វើលំហាត់ប្រាណ ហើយខ្ចីលុយពីគេ ខ្ញុំនៅចាំថា ពេលនោះ ខ្ញុំលំបាកវេលនាខ្លាំងណាស់។” ការណាត់ជួបអថិតិជនរបស់គាត់ ត្រូវបានលុបចោលទាំងអស់...មកពីគាត់របួស។ លោកបានបន្តថា “របៀបខ្ញុំយកឈ្នះលើវា គឺបន្តដំណើរទៅមុខដោយទំនុកចិត្ត និងជំនឿលើជីវិត នេះជាភាពរឹងមាំក្នុងការរស់នៅរបស់ខ្ញុំ។” គាត់ជាមនុស្សមិនព្រមចុះចាញ់ទេ គាត់បានតស៊ូរហូតធ្វើឱ្យគាត់យកឈ្នះលើវាបាន។
៣.ការបណ្តុះរាងកាយ
ការហ្វឹកហាត់រាងកាយឱ្យស្អាតមានសាច់ដុំ មិនមែនប្រើពេលតែមួយថ្ងៃនោះទេ ប្រើពេលរាប់ឆ្នាំ ដែលហ្វឹកហាត់វាជាប្រចាំថ្ងៃ។ លោក Jordan Yeoh បាននិយាយថា “មានមនុស្សភាគច្រើនរំពឹងថា “ការហាត់រយៈពេល ៣ ខែមានលទ្ធល្អ មានរាងស្អាត តែវាពិបាកណាស់ បន្ទាប់មក ពួកគេចាប់ផ្តើមស្អប់ខ្លួនឯង ដែលមានការខុសរំពឹងទុករបស់ពួកគេ។”
ការកសាងរាងកាយ វាចាប់ផ្តើមពីចំនួនខែ ចំនួនឆ្នាំ ដូចជាការដាំដើមឈើចឹង។ អ្នកត្រូវការភាពអត់ធ្មត់ដើម្បីចិញ្ចឹមរាងកាយ អ្នកកុំគិតរយៈពេល ២ ឆ្នាំ ខាងមុខ គឺអ្នកត្រូវគិតកសាងរាងកាយរបស់អ្នក ពេលនេះជាប្រចាំ។ វាជារបៀបដែលអ្នករីកចម្រើនតាមពេលវេលា។
៤. របបអាហារលោក Jordan Yeoh
របបអាហាររបស់ខ្ញុំតែងតែមាន ៦០% សម្រាប់មានសុខភាពល្អដូចជា សាច់មាន់ សាឡាត់ ដំឡូង ត្រី និងផ្លែឈើ ។ ចំណែក ៤០ % ទៀតជាអាហារមិនសូវល្អទេ មានដូចសាច់មាន់បំពង មានជាតិខ្លាញ់តិចតួច។ អ្វីក៏ដោយខ្ញុំហូបក្នុងបរិមាណការឡួរី ដែលរាងកាយខ្ញុំត្រូវការ។ អ្នកកុំហូបអាហារណា ដែលមានការប៉ះពាល់សុខភាពខ្លាំង មានដូចជា ស្រា បារី និងជាតិខ្លាញ់ច្រើន។
ការមានសុខភាពល្អ និងរាងកាយរឹងមាំ មិនមែនងាយស្រួលនោះទេ អ្នកត្រូវកសាងវាឱ្យជាប់ជាប្រចាំទាំងរបបអាហា និងការហាត់ប្រាណ។ វាមានសារៈសំខាន់ចំពោះសុខភាពខ្លាំងណាស់។ ដូចជាលោក Jordan Yeoh គាត់បានកសាងសុខភាពល្អ និងរាងកាយរឹងមាំបែបនេះ ដូចគាត់បាននិយាយថា “ ខ្ញុំមិនបានកសាងរាងកាយក្នុងរយៈពេលមួយយប់នោះទេ គឺរយៈពេល ៣ ឆ្នាំ។”
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

