សុខភាពស្បូន គឺជាផ្នែកសំខាន់នៃសុខមាលភាពទូទៅរបស់អ្នក។ ដើម្បីអោយមានភាពងាយយល់ កាន់តែច្បាស់ពីជំងឺដុះដំសាច់ស្បូន សំខាន់ណាស់ដែលអ្នកត្រូវដឹង ពីរចនាសម្ព័ន្ធនៃទម្រង់ របស់ស្បូន។ ទម្រង់នៃស្បូនត្រូវបានហ៊ុំព័ទ្ធជុំវិញដោយជញ្ជាំងស្បូន៣ស្រទាប់ គឺស្រទាប់ខាងក្រៅហៅថា perimetrium ស្រទាប់ទី២ហៅថាmyometriumដែលជាស្រទាប់ផ្សំឡើង ដោយជាលិកាសាច់ដុំនិងជាកន្លែងបង្កើតសរសៃវ៉ែន និងស្រទាប់ទី៣ហៅថាendometrium ជាស្រទាប់ខាងក្នុងនៃតួស្បូនដែលជាកន្លែងបង្កើត នៃវដ្តឈាមរដូវ។
ការដុះដុំសាច់ស្បូន (Uterine Fibroid) គឺជាប្រភេទដុំសាច់នីមួយៗដែលការលូតលាស់ចេញ ពីជាលិកាសាច់ដុំនៃបណ្តំ សរសៃឈាមមិនធម្មតានៅលើស្បូនដែលជះឥទ្ធិពលដល់ការមានកូន និងបង្កឱ្យមានការឈឺចាប់ ប៉ុន្តែករណីស្រាល ឬធ្ងន់គឺអាស្រ័យ លើទំហំនិងទីតាំងនៃដុំ។
ដោយសារដុំសាច់ក្នុងស្បូន គឺជាសាច់ដែលមានលក្ខណៈបច្ចេកទេសក្នុងការធ្វើរោគវិនិច្ឆ័យជារឿង ដែលគួរឱ្យព្រួយបារម្ភ ប៉ុន្តែវាកម្រនឹងក្លាយទៅជាមហារីកណាស់។ ទោះបីមិនមានលក្ខណៈធ្ងន់ធ្ងរក៏ដោយតែ បើអ្នកមានដុំសាច់ដែលមានទំហំធំអាចបង្ហាញនូវបញ្ហា ឬរោគសញ្ញាមួយចំនួនលើស្រ្តីដែលមានដូចជា៖
- បរិមាណនៃឈាមរដូវច្រើនក្នុងកំឡុងពេល ឬចន្លោះនៃវដ្តឈាមរដូវ
- រយៈពេលនៃការមករដូវយូរជាងមួយសប្តាហ៍
- ឈឺចាប់នៅតំបន់ផ្នែកខាងក្រោមពោះ ដែលមូលហេតុមកពីការមានសម្ពាធនៃដុំសាច់
- មានអាការៈចុកពោះខ្លាំងពេលមករដូវ
- ពិបាកឬនោមញឹកញាប់
- ឈឺចាប់នៅពេលរួមភេទ
- មានផលវិបាកពេលមានផ្ទៃពោះ និងពេលសម្រាលកូន
ការព្យាបាល៖ ដោយសារតែដុំសាច់នេះភាគច្រើននឹងរួមទៅវិញនៅពេលដែលស្រ្តីជិតអស់រដូវ ដូចនេះគ្រូពេទ្យអាចនឹងធ្វើការព្យាបាលដោយផ្អែកលើអាយុ ទំហំ ឬទីតាំងនៃដុំសាច់ និងសុខភាពទូទៅរបស់អ្នក។
បញ្ជាក់៖ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីស្វែងរកមូលហេតុនៃការឈឺចាប់ និងពីវិធីព្យាបាលបានត្រឹមត្រូវ។
ប្រភព៖ peoriawomenshealth.com
កែសម្រួលដោយ៖