កីឡា
បុរសធ្វើលំហាត់ប្រាណអាចឱ្យមានផលប៉ះពាល់ដល់ទំហំប្រដាប់បន្តពូជដែរទេ?
Tror Sopheap
December 12 2020
8.9 K views

នៅក្នុងសង្គមរបស់យើងមានអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណច្រើនឡើង ដើម្បីសុខភាព និងការពារជំងឺមួយចំនួនដូចជា លើសឈាម និងបេះដូង។ ការធ្វើលំហាត់ប្រាណនេះមានមនុស្សជាច្រើន មានចម្ងល់មួយរឿង ចំពោះបុរសការធ្វើលំហាត់ប្រាណអាចធ្វើឱ្យប្រដាប់បន្តពូជ(លិង្គ) តូចជាងមុនដែរទេ?

១. តាមលោកវេជ្ជបណ្ឌិតមានចម្លើយពីរ៖

ទីមួយផ្នែកពិត បើបុរសធ្វើលំហាត់ប្រាណខ្លាំងក្លាពេក ពេលឈាមមិនអាចទៅផ្គត់ផ្គង់សាច់ដុំអវយវៈ(ប្រព័ន្ធប្រដាប់ភេទ) វាប្រែក្លាយជាតូច និងមានសភាពខ្សោយ(ផ្លូវភេទខ្សោយ)។ ពេលកំពុងលំហាត់ប្រាណ និងហាត់រួច ពងស្វាសតូចជាងមុន។

ទីពីរ៖ ផ្នែកមិនពិត ការធ្វើលំហាត់ប្រាណកសាងសាច់ខ្លាំង វាអាចតូចជាងមុន តែនេះជាការបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលអ្នកបញ្ឈប់ការធ្វើលំហាត់ប្រាណ ទំហំនឹងត្រលប់មកក្នុងសភាពធម្មតាវិញ។ ការធ្វើលំហាត់ឱ្យប្រដាប់បន្តពូជវែងជាមុនទេ? នេះក៏ជាជំនឿមិនពិតដែរ។ ការធ្វើលំហាត់ប្រាណមិនធ្វើឱ្យលិង្គវែងបាននោះទេ។

២. អត្តប្រយោជន៍ការធ្វើលំហាត់ប្រាណ...

 ការធ្វើលំហាត់ប្រាណមិនបានបង្កើតទំហំឱ្យធំនោះទេ ប៉ុន្តែការហាត់ប្រាណបានបង្កើតសមត្ថភាពផ្លូវភេទឱ្យមានប្រសិទ្ធខ្ពស់។ តាមការស្រាវជ្រាវពីវេជ្ជសាស្រ្តផ្លូវភេទឆ្នាំ ២០១៥ មានមនុស្សចូលរួម ៣០០ នាក់ដែលធ្វើលំហាត់ប្រាណបានបញ្ជាក់ថា “វាជាជួយបង្កើតសមត្ថភាពផ្លូវរបស់ពួកគេបានល្អ វាធ្វើឱ្យលិង្គឡើងរឹង បញ្ចេញទឹកកាមបានល្អ បង្កើនភាពញឹកញាប់ និងមានគុណភាពនៃការរួមភេទ។” សូម្បីវេជ្ជបណ្ដិតជាច្រើនបាននិយាយថា ការប្រើថ្នាំដើម្បីរួមភេទ វាមិនល្អទេ​ អ្នកគួរធ្វើលំហាត់ប្រាណ ៣០ ទៅ ៤០នាទី ដើម្បីបង្កើតអារម្មណ៍ផ្លូវភេទបានល្អ។ តាមលោកគ្រួ សំបូរ នន់ ជាអ្នកកាយវប្បកម្ម ដែលបានពាន់ទម្ងន់ធ្ងន់នៅអាស៊ានលេខមួយ បាននិយាយថា ការហាត់ប្រាណ វាមិនធ្វើអោយប៉ះពាល់ដល់មេជីវិតទេ ការហាត់ប្រាណមានតែធ្វើឱ្យមេជីវិតយើងល្អប្រសើជាងមុន៕



អត្ថបទស្រាវជ្រាវដោយ៖​ ទ្រ​ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia