កូវីដ១៩កំពុងបង្កស្ថានភាពមិនប្រក្រតីក្នុងប្រទេសកម្ពុជា តាមរយៈការឆ្លងរីករាលដាលក្នុងសហគមន៍ហើយជាតំបន់ពិសេស ជាបេះដូងរបស់ប្រទេសកម្ពុជាថែមទៀត។ហើយនេះជាការព្រួយបារម្ភមិនតិចទេទាំងថ្នាក់ដឹកនាំ និងប្រជាជនជូទៅ ខណៈវ៉ាក់សុំាងក៏កំពុងបន្តចាក់ទៅលើប្រជាជនជាបន្តបន្ទាប់ដែរនោះ។
តើអ្នកមានដឹងទេថាខេត្តក្រុងប៉ុន្មាន ក្នុងចំណោមខេត្តក្រុងទាំង២៥បានទទួលស្ម័គ្រចិត្តចាក់វ៉ាក់សុំាងកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិន?
យោងតាមរបាការរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ខេត្តក្រុងចំនួន១០ហើយដែលបានទទួលចាក់វ៉ាក់សុំាងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន។
ក្នុងសេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ខេត្តក្រុងដែលបានចាក់នោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័៧ ខេត្តប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិសាត់ និងខេត្តតាកែវ។
ជាមួយគ្នានោះផងដែរ ក្រសួងក៏បានស្នើឱ្យប្រជាជនយើងដែល មិនទាន់បានចាក់វ៉ាក់សុំាងចូលរួមស្ម័គ្រចិត្តចាក់វ៉ាក់សុំាងនេះផងដែរ នៅតាមទីតាំងដែលក្រសួងបានប្រកាសកន្លងមក។
សូមអានសេចក្ដីលម្អិតបន្ថែម៖