អាហារ
ចង់ស្រកគីឡូមិនចាំបាច់ញ៉ាំដូចបរទេសទេ! សាកតែម្ហូបខ្មែរញ៉ាំឆ្លាស់គ្នាតែ៧មុខនេះ ស្រកហើយសល់លុយទៀត
Pheakdey Pao
August 11 2021
569 views

មកទល់នាពេលបច្ចុប្បន្នពិតណាស់មានអ្នកព្យាយាមសម្រកទម្ងន់ជាច្រើនតាមបែបធម្មជាតិដោយមិនចាំបាច់ប្រើប្រាស់ថ្នាំសម្រក ឬចូលវះកាត់ ប៊ូមខ្លាញ់អ្វីទៀតឡើយ ដោយគ្រាន់តែជ្រើសរករបបអាហារ និងការហាត់ប្រាណឱ្យបានទៀងទាត់គឺស្រកដូចចិត្តជាមិនខាន។

យ៉ាងណាមិញទាក់ទងទៅនឹងការហាត់ប្រាណសម្រាប់បងប្អូនប្រជាជនកម្ពុជា ហាក់ដូចជា មិនពិបាកនោះទេ តែបើនិយាយពីកម្រិតនៃការតម និងរបបអាហារប្រចាំថ្ងៃវិញ ហាក់ដូចជារកវិធីទប់ទល់មិនបានសោះ ប្រសិនបើឱ្យញ៉ាំអាហារបែប បរទេសជាប្រភេទសាឡាដដាក់ទឹកម៉ាយ៉ាណេស ឬស្ពាកាទី ជារៀងរាល់ថ្ងៃទៀតមុខជាគ្មានកម្លាំងជាមិនខាន។ កត្តានេះ​ហើយ ថ្ងៃនេះ កូនចាបបៃតង នឹងសូមពាំនាំយកនូវម្ហូប៧មុខញ៉ាំស្រកហើយមិនធ្វើទុកខ្លួន ចំណាយប្រាក់កាក់តិចទៀត៖

១. ឆាបន្លែគ្រប់មុខ៖ ឆាបន្លែគ្រប់មុខ ជាទូទៅយើងតែងជ្រើសយកនូវប្រភេទបន្លែដូចជា ផ្កាខាត់ណា សឬ ខៀវ ប៉េងបោះ ស្នៀតពោត ខ្ទឹមបារាំង ត្រសក់...ជាដើម។ ដោយបន្លែទាំងអស់នេះ ងាយធ្វើឱ្យអ្នកទទួលទានឆាប់ឆ្អែត មិនពុំមានសារធាតុបង្កឱ្យលើសទម្ងន់ទេ។ តែអ្វីដែលតម្រូវក្នុងមុខម្ហូបមួយនេះ កុំប្រើប្រេសឆាខ្លាំងពេក ហើយជាតិវិញយករសជាតិល្មម មិនប្រៃ ក៏មិនផ្អែម ប្រសិនបើញ៉ាំសាបទៀតរឹតតែប្រសើរ។

២. អន្លក់ទឹកគ្រឿង៖ បន្លែស្រស់ៗពណ៌បៃតង គឺប្រមូលផ្តុំក្នុងមុខម្ហូបខ្មែរមួយមុខនេះ ដោយមានទាំង ត្រកួន កញ្ជែត ត្រួយដំឡូងមី ត្រសក់ ស្ពៃ...ជាដើម។ បន្លែពណ៌បៃតងមានផ្ទុកនូវសារធាតុ hytochemicals ដែលប្រមូលផ្តុំនូវសារធាតុ(carotenoids, indoles និង saponins) មានតួនាទីជម្រុញប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គ ប្រឆាំងនឹងជំងឺមហារីក ជួយលាងសារជាតិពុលក្នុងឈាម។ ជាតិសរសៃ Folate ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីនអា (បេតាការ៉ូទីន) វីតាមីនK Lutein ជំនួយថ្លើម ព្យាបាលកោសិកាដែលខូតខាត សម្អាតបាក់តេរីមិនល្អ កំចាត់ជាតិខ្លាញ់អាក្រក់ដែលមាននៅក្នុងសរីរាង្គ។​ អ្វីដែលហាមប្រាមក្នុងគោលបំណងបង្ការនោះកុំញ៉ាំប្រកបដោយអនាម័យលាងសម្អាតបន្លែឱ្យបានស្អាតមុខបរិភោគ។

៣. សម្លកកូរ៖ កកូរបានក្លាយជាមុនម្ហូបមួយប្រភេទដែលប្រជាជនខ្មែររមែងតែផ្សំបន្លែស្ទើរគ្រប់មុខ មាន ល្ហុង ត្រប់ ល្ពៅ ពពាយ ត្រួយស្លឹកបាស ...។ ជាការណែនាំ ក្នុងមុខម្ហូបមួយនេះអាចស្លរជាមួយនឹងសាច់ត្រីល្អ ព្រោះសាច់ត្រីមានសារធាតុអូហ្កា៣ជំនួយដល់សុខភាពច្រើនជាងសាច់ផ្សេងៗ។

៤. ម្ជូរយួន៖ រសជាតិជូរល្មមក្នុងម្ហូប១មុខនេះវិញ មិនត្រឹមតែជួយឱ្យអ្នកទទួលទានឆាប់ឆ្អែតនោះទេ ចំណែកឯសារធាតុបន្លែរួមផ្សំនឹងសាច់ត្រីចូលទៅជួយសារពាង្គកាយទប់ស្កាត់សារជាតិខ្លាញ់ផងដែរព្រោះតែវាមានគ្រឿងផ្សំពិសេសៗដូចជា ត្រី ម្នាស់ ប៉េងប៉ោះ ក្រអៅឈូក...ដែលសុទ្ធសឹងតែជាបន្លែមានសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់។

៥. សម្លប្រហើរ៖ ងាកមកចូលក្នុងសម្លប្រហើរ រសជាតិសើរស្រាល ត្រូវមាត់បងប្អូនខ្មែរគ្រប់រូបក៏សម្បូរទៅដោយវីតាមីនទ្រទ្រង់រាងកាយផងដែរ។ បន្លែស្លឹកបាស ល្ហុង ននោង ល្ពៅ នឹងជួយដល់ប្រព័ន្ធរំលាយអាហារឱ្យមានដំណើរការបានល្អ ក្នុងការចាប់យកជីវិតភាពសំខាន់បញ្ជូនទៅក្នុងសរីរាង្គ សម្រួលដល់ការបន្ទោរបង់ និងចរន្តឈាម។

៦. ម្ជូរព្រលឹត ត្រកួន...៖ ចំណែកឯសម្លខ្មែរមិនកែត្រកូល១នេះ មានរស់ជាតិជូរល្មម ក៏ជាផ្នែកមួយជួយដល់ការទប់ស្កាត់ការទទួលទានច្រើន ហើយថែមទាំងជួយសម្រួលដល់ប្រដាប់រំលាយដំណើរការបានល្អ ជាមួយនឹងជីវជាតិទាញចេញពីត្រី បន្លែត្រកួន ព្រលឹត...។

៧. ញាំបន្លែគ្រប់មុខ៖ ក្នុងមុខម្ហូបញាំនេះ និយមខ្លាំងបំផុតចំពោះយុវវ័យ គ្រឿងផ្សំវិញក៏មិនរញ៉េរញ៉ៃរសជាតិជូរហឹរប្រៃផ្អែម តិចៗសាកសមខ្លាំងណាស់ក្នុងការទទួលទានដើម្បីសម្រកទម្ងប់ ព្រោះបន្លែក្នុងមុខម្ហូបមួយនេះជួយអ្នកទទួលញ៉ាំទឹកច្រើនឆាប់ឆ្អែត។

គូសបញ្ជាក់បន្ថែមសម្រាប់មុខម្ហូប៧ខាងលើសូមកុំទទួលទានប្រៃ ផ្អែម ឬហឹរពេក ព្រោះសាច់ឈាមមនុស្សមួយចំនួនងាយរងប្រតិកម្មប្រែជាហើម ខណៈពេលដែលខ្លួនទទួលទានយករសជាតិទាំង៣នេះជាប្រចាំថ្ងៃ។ សម្រាប់ជម្រើសល្អគួរតែរៀនញ៉ាំសាបបន្តិច ហើយសម្រាប់ការញ៉ាំបាយទៀតសោតត្រឹមតែ១កូនចានបានហើយ និងភ្ជាប់មួយក្បួនញ៉ាំអាហាររបស់ជនជាតិជប៉ុនញ៉ាំបាន៨០%មានអារម្មណ៍ថាឆ្អែតផង។ យ៉ាងណាមិញបន្ថែមជាមួយនឹងម្ហូបខាងលើ បងប្អូនអាចជ្រើសយកបង្អែមលាងមាត់ ឬសម្រាប់ជាអាហារសម្រន់ បែបផ្លែឈើខ្មែរបានដូចគ្នា ដោយមានដូចជា ស្វាយទុំ ចេក ល្ហុងទុំ ខ្នុរ...សម្រាប់ទប់ស្កាត់ការឃ្លានបានដូចគ្នា៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.7 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
299 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
76 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia