ព័ត៌មាន
ដំណឹងល្អៗ! មន្ទីរពេទ្យ១នេះ ចុះព្យាបាល ជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់
Thida Pet
December 18 2023
761 views

នាថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៣ ខាងមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ បានប្រកាសដំណឹងល្អ១សម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺប្រចាំកាយដូចជាជំងឺសើស្បែក និងកាមរោគឱ្យមកទទួលការព្យាបាលជំងឺនៅខាងមន្ទីរពេទ្យដោយមិនបង់ប្រាក់ឡើយ។

គូសបញ្ជាក់ឱ្យដឹងថា ប្រសិនបើបងប្អូនកំពុងតែមានបញ្ហាជំងឺសើស្បែក និងកាមរោគកុំទុកយូរគួរតែប្រញាប់ព្យាបាលឱ្យបានទាន់ពេលវេលា ការពារប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្អូន។ ដូច្នេះហើយសូមត្រៀមខ្លួន ព្រោះមានដំណឹងល្អ ខាងមន្ទីរពេទ្យផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចុះព្យាបាល ជំងឺសើស្បែក និងកាមរោគ ដោយឥតបង់ប្រាក់ឡើយ។ រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ពីម៉ោង០៨:០០ នាទីព្រឹក ដល់ម៉ោង១៤:០០ នាទីរសៀល

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា ជ្រាបជាដំណឹង ប្រសិនណាបងប្អូនមានបញ្ហា ជំងឺសើស្បែក ជំងឺកាមរោគផ្សេងៗកុំភ្លេចមកទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ។ មកតាមវេលាដែលមន្ទីរពេទ្យផ្សព្វផ្សាយនិងទទួលបានការព្យាបាលដោយមិនយកប្រាក់៕

 សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

លេខទូរសព្ទ :099 502 201

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
Vuthea Morn
April 30 2025
8 views

#ព័ត៌មាន

ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
221 views

#ព័ត៌មាន

មហាសេដ្ឋីស្រុកខ្មែររួមគ្នាចាប់ដៃវិនិយោគទុនជាង៣០០លាន$ សង់មន្ទីរពេទ្យដ៏ទំនើប១ នៅភ្នំពេញ
Tror Sopheap
April 22 2025
116 views

#ព័ត៌មាន

ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
Tror Sopheap
April 18 2025
811 views

#ព័ត៌មាន

អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
Tror Sopheap
April 18 2025
416 views

#ព័ត៌មាន

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
128 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia