មានុស្សជាច្រើនតែងបានទៅលេងប្រទេសជប៉ុនបានឃើញថា សម្បូរប្រជាជនមានរាងស្អាត(គ្មានធាត់) និងមានសុខភាពល្អ។ តាមអង្គការសុខភាពពិភពលោកបញ្ជាក់ថា ប្រជាជនជប៉ុនមានអាយុវែងជាងគេ ព្រោះតែទម្លាប់ញ៉ាំរបស់គេមានគុណភាពមិនឱ្យឡើងគីឡូនោះទេ។ ខាងក្រោមនេះជាទម្លាប់ញ៉ាំបែបជប៉ុនដុតជាតិខ្លាញ់កុំឱ្យឡើងគីឡូ។
១. ជប៉ុនភាគច្រើនចូលចិត្តប្រើចង្កឹះ៖ ជនជាតិជប៉ុនពូកែថែរក្សារាងរបស់ពួកគេ។ អ្នកប្រហែលជាឆ្ងល់ថា តើការរក្សារាងឱ្យស្អាតត្រូវប្រើចង្កឹះ? ការប្រើបា្រស់ចង្កឹះនេះ ធ្វើឱ្យពួកគេមានការញ៉ាំយឺតៗ ដូចនេះវាធ្វើឱ្យក្រពះមានពេលរំលាយអាហារបានល្អ។ បើប្រៀបធៀបទៅនឹងសម និងស្លាបព្រានោះ ការប្រើចង្កឹះចាប់អាហារបានតិចជាង ខាំតូចៗនាំឱ្យការទំពារ និងការរំលាយអាហារកាន់តែប្រសើរ។ ការប្រើចង្កឹះជួយផ្តល់ពេលវេលាដល់ខួរក្បាលបានដឹងថាយើងឆ្អែត កុំឱ្យញ៉ាំច្រើនបន្ត។ នេះយោងតាមគេហទំព័រ wawaza។
២. អាហារពេលព្រឹកជនជាតិជប៉ុន៖យោងតាមគេហទំព័រ Healthline បានចុះផ្សាយពីទម្លាប់ញ៉ាំជប៉ុនថា អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់ជនជាតិមួយនេះណាស់ វាជាវប្បធម៍មួយរបស់ជនជាតិជប៉ុន។ អាហារពេលព្រឹកបែបជប៉ុនមានលក្ខណៈសាមញ្ញ មានអង្ករមួយចាន ត្រីអាំង ស៊ុប មីជប៉ុន ស៊ុត និងបន្លែដែលមានរសជាតិ Fermented មួយចំនួន។ អ្នកនឹងឃើញថា អាហារទាំងនេះមានថាមពល មិនឱ្យពួកគេឡើងគីឡូនោះទេ។ ពួកគេបានកាត់បន្ថយជាតិស្ករកែច្នៃ ជាតិខ្លាញ់ច្រើន ដើម្បីការពារឡើងគីឡូ។
៣. បង្អែមផ្លែឈើស្រស់៖ ប្រជាជនជប៉ុនមានទំនោរទទួលទានផ្លែឈើស្រស់ជាបង្អែមរបស់ពួកគេ ជំនួសឱ្យបង្អែមដូចជាបស្ចិមប្រទេសដែលចូលចិត្តជាតិផ្អែមនោះទេ។ ចំណែកហាងលក់បង្អែមនៅប្រទេសជប៉ុន បានធ្វើបង្អែមរបស់ខ្លួនមានជាតិផ្អែមតិចជាងលោកខាងលិចឆ្ងាយណាស់។ ពួកគេប្រើផ្លែឈើស្រស់ៗ ជាច្រើននៅក្នុងបង្អែមរបស់ពួកគេ រួមជាមួយគ្រឿងផ្សំដែលមានជាតិខ្លាញ់តិចបំផុតដើម្បីការពារបញ្ហាធាត់។ នេះជាមូលហេតុឱ្យជនជាតិមានរាងស្លីមស្អាត។
៤. ចូលចិត្តផឹកតែច្រើន៖ ប្រជាជនជប៉ុនចូលចិត្តផឹកតែជាប្រចាំថ្ងៃ មកពីតែបែតងកម្ចាត់ជាតិខ្លាញ់ បានយើងឃើញថា ជនជ៉ុនកម្រមានធាត់ណាស់ ហើយនៅក្នុងតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ជួយឱ្យរាងកាយដោះស្រាយជាមួយនឹងរ៉ាឌីកាល់ដែលជាមូលហេតុនៃជំងឺមហារីក ឬជំងឺបេះដូង និងកាត់បន្ថយដំណើរការភាពចាស់ផងដែរ។ យោងតាមគេហទំព័រ eatthie ប្រាប់ថា ការញ៉ាំតែបៃតងអាចជួយការពារកុំឲ្យកើតជំងឺមហារីកប្រូស្តាត និងមហារីកសុដន់ វាមានសមាសធាតុនៃតែបៃតង ឈ្មោះថា P53 និង EGCGនេះឯង៕
អត្ថបទដោយ៖ ទ្រ សុភាព
លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហាងឆេង២៤>> https://t.me/hangchhengH24