ជំងឺ
រោគសញ្ញាបង្ហាញថាអ្នកអាចប្រឈមនឹងជំងឺមហារីកសុដន់គួរដឹង និងការពារទុកមុន
Thida Pet
July 17 2024
30.4 K views

រោគសញ្ញាបង្ហាញថាអ្នកអាចប្រឈមនឹងជំងឺមហារីកសុដន់គួរដឹង និងការពារទុកមុន

ជំងឺមហារីកសុដន់គឺជាជំងឺមួយដែលស្រ្តីប្រឈមកើតច្រើនជាងបុរស ហើយងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងមែនទែន។ ដូច្នេះហើយការចៀសវាងកត្តាបង្កជំងឺនេះឡើងមកស្រ្តីគួរតែដឹង និងចៀសវាងឱ្យបានច្រើន។ អាស្រ័យហេតុនេះហើយក្នុងអត្ថបទនេះនិងមកប្រាប់ពីរោគសញ្ញាជំងឺមហារីកសុដន់ និងកត្តាបង្កជំងឺនេះឡើងមក មានកត្តាខ្លះយើងអាចចៀសវាងបាន។

នេះបើយោងតាមរយៈការចែករលែករបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា​ជំងឺមហារីកសុដន់បែងចែកជា២ប្រភេទ យើងបែងចែកជំងឺមហារីកសុដន់នេះជា២ប្រភេទ ប្រភេទទី១មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ ទី២ មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងកន្សោមដោះ។

រោគសញ្ញាជំងឺមហារីកសុដន់មានដូចខាងក្រោម៖

រោគសញ្ញានៃជំងឺមហារីកសុដន់មាន៖     

- ប្រែប្រួលទំហំ និងទំរង់សុដន់

- សញ្ញាឈឺសុដន់

- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម  រឺមានលក្ខណះដូចសំបកក្រូចពោធិសាត់

- មានចេញឈាម រឺទឹករងៃពីក្បាលសុដន់

- មានដុំស្អិតនៅក្នុងសុដន់

- ក្បាលសុដន់លឹបចូលក្នុង

- មានឡើងហើមកូនកណ្តុរក្រោមក្លៀក

កត្តាហានិភ័យដែលអាចអោយកើតជំងឺមហារីកសុដន់រួមមាន៖

  - កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%

- អ្នកលើសទំងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ

- កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់)

- អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

- អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ

- អ្នកមិនមានកូន សុដន់តឹងណែន

- អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣0ឆ្នាំ  និងស្ត្រីមិនបំបៅដោះកូន

- ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ។

  វិធីបង្ការពីជំងឺមហារីកសុដន់៖

- ពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង

- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដើម្បីរក្សាទំងន់អោយនៅស្តង់ដា (BMI)

- កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង

- បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ

- បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ

ជាចុងក្រោយបើសិនបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើគួរប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងមានបញ្ហាកាន់តែធ្ងន់ធ្ងរពិបាកព្យាបាល តែបើយើងមកពិគ្រោះទាន់ពេលការព្យាបាលឱ្យមានប្រសិទ្ធភាព៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia