ជំងឺ
កុំរំលង! អាហារ៥មុខញ៉ាំរាល់ថ្ងៃ រារាំងកោសិកាមហារីកសុដន់កុំឱ្យកើតបាន
Mourn Kunthea
July 18 2023
5.2 K views

យោងតាមការរបស់CDCអាមេរិក បានឱ្យដឹងថា អត្រានៃអ្នកជំងឺមហារីកសុដន់៖ ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ និង២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦០ឆ្នាំ ឡើងទៅ។ សុរបមកស្រ្តីវ័យកណ្តាលចាប់ពីអាយុចន្លោះ៣០ឆ្នាំឡើងទៅគឺអាចប្រឈមនឹងកើតជំងឺមហារីកសុដន់ប្រសិនបើមិន​ចេះវិធីថែសុខភាព។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ Webmd វេជ្ជបណ្ឌិត DR. DAVID MYLAND KAUFMAN បានរៀបរាប់ថា របៀបរស់នៅ និងរបបអាហារ ដើរតួយ៉ាងសំខាន់សម្រាប់សុខភាពសុដន់។ ការស្រាវជ្រាវបានរកឃើញថាមានការផ្សារភ្ជាប់គ្នារវាងការផឹកស្រាច្រើន ការជក់បារី អាហារកែច្នៃ... ផលប៉ះពាល់ទៅលើអរម៉ូនអ៊ឹស្ត្រូសែន ជាកត្តានៃការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់។ ដូច្នេះដើម្បីឱ្យសុដន់មានសុខភាពល្អ ប្រឆាំងជាមួយកោសិកាមហារីកកុំឱ្យកើតបាន ស្រ្តីគ្រប់រូបត្រូវបង្កើតទម្លាប់ញ៉ាំអាហាររារាំងមហារីកសុដន់ទាំង៥នេះឱ្យបានរាល់ថ្ងៃ៖

-ផ្កាខាត់ណាខៀវ៖ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ ព្រោះវាមានផ្ទុកនូវសមាសធាតុ glucosinolate ដែលរាងកាយរបស់អ្នកអាចបំលែងទៅជាម៉ូលេគុលដែលគេហៅថា isothiocyanates ដែលមានប្រសិទ្ធភាពប្រឆាំងនឹងមហារីក។ ក្នុង១ថ្ងៃគួរញ៉ាំខាត់ណាខៀវក្នុងវរិមាណ២០០ក្រាមស្មើនឹង២ខាំ។

broccoli florets on a counter

-ដំឡូងពណ៌ទឹកក្រូច៖ ដំឡូងជ្វាសាច់ពណ៌ទឹកក្រូច ជាអាហារសម្បូរទៅដោយសមាសធាតុដែលគេស្គាល់ថាជា carotenoids។ យោងតាមការសិក្សា ស្ត្រីដែលមានកម្រិតខ្ពស់នៃ carotenoids នៅក្នុងចរន្តឈាមរបស់ពួកគេហាក់កាត់បន្ថយហានិភ័យទាបនៃជំងឺមហារីកសុដន់ល្អបំផុត។ ស្ងោរញ៉ាំ១ថ្ងៃ១មើមនៅពេលព្រឹកល្អបំផុត។

6 Surprising health benefits of sweet potato

-សណ្តែកជប៉ុន៖ សណ្តែក១ប្រភេទនេះផ្ទុកសារធាតុ isoflavone ការពារជំងឺមហារីកសុដន់។ ការសិក្សាដ៏ធំមួយលើស្ត្រីជនជាតិអាមេរិកដើមកំណើតអាស៊ី ដែលបានរកឃើញនៅពេលដែលក្មេងស្រីវ័យជំទង់បានទទួលទានអាហារសណ្តែកសៀងយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ជួយការពារការកើតមហារីកសុដន់បានល្អណាស់។

soybeans in the shell

-ខ្ទឹម៖ ដូចជាខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម មានផ្ទុកសារធាតុអាមីញ៉ូម ដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនរួមមានសមាសធាតុ organosulfur សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid និងវីតាមីន C ដែលជាសារធាតុប្រឆាំងនឹងមេរោគ រារាំងកោសិកាមហារីកកុំឱ្យដុះឡើងបាន។

heads of garlic in a bowl

ផ្លែក្រូច៖ ក្រូចថ្លុង ក្រូចឆ្មារ ក្រូចឃ្វិច ​មានសមាសធាតុផ្សំជាច្រើនដែលអាចការពារប្រឆាំងនឹងជំងឺមហារីកសុដន់ រួមទាំងអាស៊ីតហ្វូលិក វីតាមីន C រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ដូចជា quercetin, hesperetin និង naringenin ដែលផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងកោសិកាមហារីកល្អបំផុត៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia