អាហារ
សុខភាពល្អពេញ១ថ្ងៃ! ជ្រើសអាហារប៉ុន្មានមុខនេះញ៉ាំពេលព្រឹកប្រចាំថ្ងៃនឹងជួយទប់បញ្ហាជំងឺផ្សេងៗ
Pheakdey Pao
October 31 2021
7 K views

ការទទួលទានអាហារពេលព្រលឹមបានក្លាយរឿងរ៉ាវដែលត្រូវបានគេណែនាំពាសពេញពិភពលោក និងហាមប្រាណឱ្យមនុស្សគ្រប់រូបកុំផ្តាច់របបអាហារពេលឱ្យសោះបើទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពសម្រកទម្ងន់ក្តី។ ជាក់ស្តែង តាមការសិក្សានៅសាកលវិទ្យាល័យLowa លើមនុស្សពេញវ័យចំនួន៦៥៥០នាក់​អស់រយៈពេល១២ឆ្នាំ បានឱ្យដឹងជាលទ្ធផលថា ក្រុមមនុស្សដែលមិនញ៉ាំអាហារពេលព្រឹកមានហានិភ័យក្នុងការស្លាប់លឿនជាងមនុស្សដែលញ៉ាំអាហារពេលព្រឹកដល់ទៅ៨៧%​ដោយសារតែជួយជំងឺបេះដូង ​ឬជំងឺដាច់សរសៃរឈាមខួរក្បាល។ លើសពីនេះទៅទៀត​ អ្នកដែលកាត់ផ្តាច់អាហារពេលព្រឹកចោលងាយក៏អាចប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺធាត់និងជំងឺទឹកនោមផ្អែមប្រភេទទី២​ដែលជាជំងឺពិបាកក្នុងការព្យាបាលមួយផងដែរ។

ទាក់ទិនទៅនឹងបញ្ហាដែលចោទមានខាងលើ ថ្ងៃនេះ Healthy Cambodia នឹងសូមលើកយកអាហារចំនួនប៉ុន្មានមុខខាងក្រោមនេះ ដែលពិតជាជំនួយដល់សុខភាពនាពេលព្រឹក និងជម្រុញឱ្យប្រព័ន្ធរំលាយអាហារកាន់តែមានដំណើរការល្អប្រសើរឡើងដោយយោងតាមប្រភព femina.in

១. ទឹកក្តៅ និងទឹកឃ្មុំ៖ ទឹកឃ្មុំសម្បូរទៅដោយសារធាតុរ៉ែ វីតាមីន សារជាតិ flavonoids និងអង់ស៊ីមដែលចាំបាច់ ដើម្បីរក្សាពោះវៀនឱ្យស្អាត និងមានសុខភាពល្អ។ ការទទួលទានទឹកឃ្មុំជាមួយទឹកក្តៅឧណ្ឌនៅអំឡុងពេលពោះទទេនឹងជួយបណ្តេញជាតិពុលព្រមទាំងបង្កើនការរំលាយអាហារ និងផ្តល់ថាមពលដល់រាងកាយក្នុងរយៈពេលខ្លី ដើម្បីបំពេញមុខងារប្រចាំថ្ងៃ។

២. គ្រាប់អាល់ម៉ុន៖​ អាល់ម៉ុន គឺជាប្រភព ម៉ង់ហ្គាណែស វីតាមីនE ប្រូតេអ៊ីន ជាតិសរសៃ អូមេហ្គា៣ និងអាស៊ីតខ្លាញ់អូមេហ្គា៦។ ការទទួលទានអាល់ម៉ុនលាយជាមួយនឹងទឹកដោះគោស្រស់ នឹងផ្តល់ឱ្យនូវសារជាតិចិញ្ចឹមខ្ពស់ បំប៉នក្រពះពោះវៀន សម្រួលអង្គចងចាំ ថែមទាំងធ្វើឱ្យមានអារម្មណ៍ថាឆ្អែតបានយូរ។

៣. ស្រូវសាឡី៖ ជាប្រភេទអាហារមានជាតិសរសៃខ្ពស់ ជួយគ្រប់គ្រងជាតិស្ករ និងអ័រម៉ូន insulin ក្នុងចរន្តឈាមបានល្អ ។ ការសិក្សាជាច្រើនបានរកឃើញថា អ្នកញ៉ាំអាហារពេលព្រឹកជាមួយស្រូវសាឡី ១០០ ក្រាមជារៀងរាល់ព្រឹក អាចជួយបញ្ចុះខ្លាញ់អាក្រក់ និងការពារកុំឲ្យកើតជំងឺបេះដូង។ ជានេះទៅទៀត ភេសជ្ជៈម្សៅស្លឹកស្រូវសាលីខ្ចី (Wheat grass powder) ក្តៅឧណ្ឌៗ ក៏អាចធ្វើឱ្យមុខងារប្រព័ន្ធរំលាយអាហារប្រសើរឡើង ការពារការទល់លាមក ដោះស្រាយបញ្ហាក្រពះពោះវៀន និងការចាល់អាស៊ីត។

៤. ផ្លែ​ល្ហុងទុំ៖ ការទទួលទានផ្លែល្ហុងនៅពេលពោះទទេ គឺជាវិធីដ៏ល្អមួយក្នុងការសម្អាតរាងកាយពីជាតិពុលនិងធានាឱ្យចលនាពោះវៀនដើរបានរលូន។ ទន្ទឹមនឹងនេះដែរ ផ្លែល្ហុងអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់និងការពារជំងឺបេះដូង។ តួយ៉ាងក្រុមអ្នកជំនាញបានណែនាំ ឱ្យញ៉ាំផ្លែល្ហុងទុំមុនអាហារពេលព្រឹករយៈពេល៤៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពពោះវៀនកាន់តែល្អប្រសើរឡើង។

៥. ផ្លែឪឡឹក៖ ផ្លែឈើមួយមុខនេះ ត្រូវបានគេដឹងថា មានផ្ទុកជាតិទឹក ៩០% និងពោរពេញទៅដោយអេឡិចត្រូលីត ជួយសម្រួលដល់សុខភាពក្រពះ។ ផ្លែឪឡឹក ជាប្រភេទផ្លែឈើមានជាតិទឹកច្រើន និងជាតិស្ករឆ្អែត ដោយមានកាឡូរីតិចតួចបំផុត (ផ្លែឪឡឹកមួយពែងមាន ៤០កាឡូរី) ។ ជាងនេះទៀតសោត ផ្លែឪឡឹកក៏មានផ្ទុកនូវសារធាតុ Lycopene ខ្ពស់ដែលជួយដល់សុខភាពបេះដូង និងភ្នែកដែរ។

៦. ទឹកគ្រាប់ជី៖ គ្រាប់ជី ផ្ទុកពោរពេញទៅដោយប្រូតេអ៊ីន ជាតិសរសៃ កាល់ស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងអូមេហ្គា ៣។ គ្រាប់ជី មានសមត្ថភាពពង្រីងសុខភាពក្រពះ ធ្វើឱ្យឆ្អែតបានយូរ។ វិធីល្អបំផុតក្នុងការញ៉ាំ គឺត្រាំជាមួយទឹកក្តៅឧណ្ឌៗ ព្រោះនៅពេលដែលត្រាំបែបនេះ គ្រាប់ជីអានឹងរីកបានលឿន ឆាប់បង្កើតបានសារធាតុកូតជែឡាទីណូសដែលជួយឱ្យធ្វើចលនាបានលឿននៅក្នុងប្រព័ន្ធរំលាយអាហារ។ យ៉ាងណាមិញ ការទទួលទានទឹកគ្រាប់ជីក្តៅឧណ្ឌៗនេះ ត្រូវបានគេប្រទះឃើញមានអ្នកសម្រកទម្ងន់ជាច្រើនប្រសើរប្រាស់នូវវិធីមួយនេះ។

៧. ស៊ុត៖ ប្រភពសារធាតុ Choline ដែលមាននៅក្នុងស៊ុត មានសារៈសំខាន់បំផុតសម្រាប់សុខភាពសរសៃប្រសាទខួរក្បាល ដើម្បីដែលមានតួនាទីចូលទៅបំពេញអង់ចងចាំ ប្រឆាំងការលាក។​ ជាងនេះទៅទៀត សារជាតិSelenium ដែលមាននៅក្នុងស៊ុត អាចជួយការពារការកកឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

ជារួមមកវិញ ការស្រស់ស្រូបអាហារនាពេលព្រឹកពិតជាចាំបាច់ខ្លាំង ចំពោះសុខភាពបងប្អូនក្នុងរយៈពេលពេញមួយថ្ងៃ និងសម្រាប់ទៅថ្ងៃអនាកតផងដែរ។ ជាតឹកតាងដូចបានលើកឡើងនៅក្នុងផ្នែកខាងលើ ប្រសិនបើអ្នកផ្តាច់ចោលនូវអាហារពេលព្រឹក សុខភាពពិតអាចនឹងធ្លាក់ចូលក្នុងស្ថានភាពអាក្រក់។ តែក៏មិនមែនមានន័យថា បងប្អូនអាចទទួលទានអាហារគ្រប់មុខនោះទេ យើងត្រូវមានជម្រើសអាហារណាដែលសុខភាព ដូចទៅនឹងក្រុមអាហារទាំង៧ដែលបានរៀបរាប់ខាងលើនេះផ្ទាល់៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
1.7 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
911 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia