ចិត្តសាស្ត្រ
កុំឱ្យបែកបាក់សាមគ្គី! រៀនគិតបែបនេះ ធ្វើឱ្យទំនាក់ទំនងល្អ មានក្តីសុខផ្លូវចិត្ត

ពេលខ្លះយើងយកកំហឹង ការស្អប់ និងការច្រណែន មកបំផ្លាញក្តីសុខក្នុងការទំនាក់ទំនងទៅវិញ។ បើយើងបណ្តោយឱ្យអារម្មណ៍អវិជ្ជមានដឹកនាំមុខនោះ នៅក្នុងរង្វង់គ្រួសារ ការងារ ដៃគូសហការចូលហ៊ុននានា និងចំណងស្នេហាជាដើម ច្បាស់ជាបែកបាក់មិនខានទេ។ តាមលោកគ្រូ ហឿ សេធុល ជាអ្នកប្រឹក្សាយោបលផ្នែកបញ្ហាផ្លូវចិត្តបានលើកឡើងថា បើអ្នកចង់ឱ្យទំនាក់ទំនងល្អជាមួយនរណាឬជាមួយគ្រួសារ និងដៃគូ អ្នកត្រូវចេះគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង។ កុំយកកំហឹងមកដោះស្រាយបញ្ហា វាធ្វើឱ្យបញ្ហារីកកាន់តែធំប៉ុណ្ណោះ។ អ្នកត្រូវគិតបែបក្តីមេត្តាធ្វើឱ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។

ហើយលោកគ្រូ បានបន្តថា ការគិតបែបក្តីមេត្តាធ្វើឱ្យបេះដូងរបស់អ្នកឆាប់យល់ពីអារម្មណ៍របស់អ្នកដទៃបានលឿន។ តើត្រូវធ្វើដូចម្ដេចទើបអ្នកមានក្ដីមេត្តាលើអ្នកដទៃ? លោកគ្រូ សេធុល លើកឡើងថា ការទាក់ទងនឹងការបង្កើតក្ដីមេត្តាលើអ្នកដទៃគឺ ត្រូវចេះរៀនយកខ្លួនយើងទៅដាក់ក្នុងស្ថានភាពអ្នករបស់អ្នកដទៃ ហើយឆ្លុះបញ្ចាំងមើលថាប្រសិនបើយើងស្ថិតក្នុងស្ថានភាពនោះតើយើងនឹងធ្វើដូចគេគិតដូចគេ ដែរឬទេ។ ពេលនោះអ្នកនឹងទទួលបានចម្លើយ ហើយយល់ពីការគិតរបស់គេ ក្នុងស្ថានភាពមួយនោះ ពេលនោះហើយដែលអ្នកនឹងមានចិត្តអាណិត មេត្តាដល់គេ។

តាមលោក ម៉ារទីន មានប្រសាសន៍ថា ការគិតផ្លូវល្អឬគិតបែបវិជ្ជមាននេះ មិនមែនមានតាំងពីកំណើតមកទេ គឺតម្រូវឱ្យអ្នកចេះហាត់រៀនគិតរឿងវិជ្ជមាន ឬគិតល្អៗ ឱ្យច្រើន កុំដាក់សម្ពាធលើខ្លួនឯង វាគ្មានប្រយោជន៍អ្វីទេ។ គាត់បានបន្តថា អ្នកដែលគិតរឿងអ្វីមួយក្នុងផ្លូវអាក្រក់ ពេលមានឧបសគ្គ និងការឈឺចាប់ គេច្បាស់ជាឈប់នៅស្ងៀមមួយកន្លែងមិនខានឡើយ។ ចំណែកគិតផ្លូវល្អនឹងមានកម្លាំងចិត្តបោះជំហានទៅមុខយ៉ាងអង់អាចរហូតដល់ឆ្លងវាផុត។” និយាយទៅនៅក្នុងរឿងគិតវិជ្ជមាននេះ វាជាច្បាប់ធម្មជាតិថា ឱ្យតែអ្នកមានក្តីសង្ឃឹមតែ ១%ក្នុងការដើរទៅមុខ ឥទ្ធិពលនៃក្តីសង្ឃឹមក៏រីកធំឡើង ១០%ទៅ១០០%ថែមទៀត នេះជារបៀបមនុស្សជោគជ័យបង្កើតសេចក្តីសុខឱ្យខ្លួនឯង។ អ្នកឃើញទេ! ការគិតពីររបៀបនេះ ធ្វើឱ្យជីវិតអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃហើយមានក្តីសុខផ្លូវចិត្តផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
205 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
297 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
952 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
625 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
331 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
778 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia