គំនិតរកស៊ី
ឈឺក្បាល រោយកញឹកញាប់ប្រយ័ត្នលើសសម្ពាធឈាម នេះជារបៀបវាស់អាចធ្វើខ្លួនឯងបាននៅផ្ទះ
Senghong Kong
January 5 2023
2.4 K views

ជំងឺលើសសម្ពាធឈាម ជាជំងឺដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលវេលា។ កាលណាសម្ពាធឈាមកាន់តែឡើងខ្ពស់ខ្លាំង វាអាចបង្កហានិភ័យទៅជាជំងឺបេះដូង គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម ខ្សោយតម្រងនោម(ក្រលៀន)ជាដើម។ ទោះបីជាវាមិនបង្ករោគសញ្ញាជាទូទៅគ្រប់គ្នាក៏ដោយ ជំងឺនេះក៏អាចបង្ហាញចេញជារោគសញ្ញាដូចជា៖ ឈឺក្បាល ឈឺឬចុករោយកញ្ចឹងក ហឹងត្រចៀក ញ័រទ្រូង ចង្វាក់បេះដូងលោតមិនទៀងទាត់ ឈឺទ្រូង ស្រវាំងភ្នែក អស់កម្លាំង ជាដើមនេះបើផ្អែកតាមការឱ្យដឹងពីCDCអាមេរិក។

បើលោកអ្នកឧស្សាហ៍មានរោគសញ្ញាសង្ស័យថាខ្លួនឯងមានបញ្ហាលើសសម្ពាធឈាម លោកអ្នកក៏អាចតាមដានសុខភាពខ្លួនឯងបាននៅផ្ទះតាមរយៈការវាស់សម្ពាធឈាមផងដែរ។ លោកអ្នកអាចវាស់ជាមួយគ្រូពេទ្យ ឬអាចវាស់ដោយខ្លួនឯងដោយប្រើប្រាស់ម៉ាស៊ីនវាស់សម្ពាធឈាមស្វ័យប្រវត្តិ ដែលអាចរកទិញបានតាមឱសថស្ថាននានាតម្លៃរបស់វាអាចមានចាប់ពី២០$ ឬ៨ពាន់រៀលឡើង ទុកសម្រាប់តាមដានសម្ពាធឈាមខ្លួនឯងជាប្រចាំបាន។ ផ្អែកតាមប្រភពmedicalnewstoday ដើម្បីវាស់សម្ពាធឈាមបានត្រឹមត្រូវ ៖

១ ចៀសវាងធ្វើការវាស់នៅក្នុងបន្ទប់ត្រជាក់

២ ចៀសវាងការធ្វើលំហាត់ប្រាណ ជក់បារី ផឹកជាតិកាហ្វេអ៊ីន ទឹកគ្រឿងស្រវឹង មុនវាស់ឈាម៣០នាទី

៣ ត្រូវឱ្យប្លោកនោមបញ្ចេញចោល(នោម)មុនពេលវាស់ ព្រោះនៅពេលប្លោកនោមពេញអាចធ្វើឱ្យសម្ពាធឈាមប្រែប្រួល

៤ ត្រូវដកដង្ហើមវែងៗ និងសម្រាកឱ្យបាន៥នាទីមុនវាស់

៥ ត្រូវដាក់ក្រណាត់រុំ ដែលមានភ្ជាប់ជាមួយម៉ាស៊ីន លើស្បែកដើមដៃផ្ទាល់ រុំកុំឱ្យរបូតតែកុំឱ្យតឹងពេក

៦ ចៀសវាការនិយាយអំឡុងពេលធ្វើវាស់ឈាម

៧ ត្រូវដាក់ជើងឱ្យរាបស្មើរហើយអង្គុយឱ្យត្រង់ខ្លួន

ពេលចាប់ផ្ដើមចុចប៊ូតុងវាស់ ករណីលទ្ធផលបង្ហាញឃើញថា 120/80mm Hg នោះមានន័យថាសម្ពាធឈាមនៅកម្រិតធម្មតា។ លទ្ធផល 120ទៅ១២៩/80mm Hg សម្ពាធឈាមចាប់ផ្ដើមកើនឡើង។ លទ្ធផល 130ទៅ១៣៩/៨០ទៅ៨៩ mm Hg សម្ពាធឈាមលើសក្នុងដំណាក់កាលពី1។ លទ្ធផល 140ឬខ្ពស់ជាងនេះ/៩០ឬខ្ពស់ជាងនេះ ឈានចូលដល់ដំណាក់កាលទី២ និងខ្ពស់ជាង180/120 mm Hg ចូលដល់វិវត្តិលើសសម្ពាធឈាមធ្ងន់ធ្ងរឆាប់តៅពេទ្យភ្លាមៗ។

គួរបញ្ជាក់ដែលថា ករណីលោកអ្នកវាស់ឃើញលើសពីកម្រិតធម្មតា គួរទៅស្វែងរកការប្រឹក្សារកដំណោះស្រាយបន្ថែមពីគ្រូពេទ្យ។ សម្រាប់ការវាស់មិនតម្រូវឱ្យវាស់រាល់ថ្ងៃទេ អាចវាស់១សប្ដាហ៍ម្ដង ១ខែ ៦ខែ ១ឆ្នាំម្ដង ឬវាស់នៅពេលដែលអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន។ បើមិនចង់ធ្លាក់ខ្លួនចូលជំងឺរ៉ាំរ៉ៃនៅថ្ងៃមុខ សូមព្យាយាមតាមដាននិងថែសុខភាពជាប្រចាំនិងការពារខ្លួនកុំឱ្យមានបញ្ហាលើសសម្ពាធឈាមឱ្យសោះ៕

អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
932 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia