ស្ថាបនិកក្រុមហ៊ុន Microsoft លោកមហាសេដ្ឋី Bill Gates បានឱ្យដឹងថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។
ក្នុងនោះ លោកក៏បានធ្វើការបញ្ជាក់ដែលថា បន្ទាប់ពីលោកឆ្លងវីរុសនេះហើយ លោកមិនទាន់មានអាការៈធ្ងន់ធ្ងរអ្វីឡើយ។ លោកក៏កំពុងធ្វើតាមការណែនាំរបស់អ្នកជំនាញ ដោយដាក់ខ្លួននៅដោយឡែកពីគេរហូតទាល់តែសុខភាពរបស់លោកប្រសើរឡើងវិញ។
បន្ទាប់មិនមានអាការៈធ្ងន់ធ្ងរ លោក Bill Gates បាននិយាយដូច្នេះថា “ខ្ញុំមានសំណាងណាស់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ និងទទួលការថែទាំព្យាបាលយ៉ាងល្អពីខាងវេជ្ជសាស្រ្ត”។



