អាហារ
បន្លែ ផ្លែឈើ និងសាច់ ៤ប្រភេទ ជាជំនួយការល្អឯកបំប៉នគ្រាប់ឈាម បំបាត់រោគស្លេកស្លាំង
Pheakdey Pao
November 30 2022
543 views

ស្លេកស្លាំង អស់កម្លាំង ឆាប់ហត់ ពិបាកដកដង្ហើម ឈឺក្បាល ក្តៅខ្លួនជាប់រហូត ដោយគ្មានមូលហេតុ សុទ្ធសឹងតែជារោគសញ្ញានៃបញ្ហាកង្វះគ្រាប់ឈាមក្រហម ដោយបញ្ហានេះប្រសិនទុកយូរអ្នកជំងឺនឹងអាចប្រឈមជាមួយគ្រោះថ្នាក់ធំប៉ះពាល់ដល់អាយុជីវិត។

បើតាមប្រភព verywellfamily បានលើកឡើងនូវក្រុមបន្លែ ផ្លែឈើ និងសាច់ ចំនួន៥មុខមានអត្ថប្រយោជន៍បំផុតក្នុងការបំពេញគ្រាប់ឈាម ជាមួយនឹងមុខងាររបស់សារជាតិចិញ្ចឹមខ្លឹមៗ៖

១. ផ្លែទម្លាប់៖ វីតាមីន A និង C ខ្ពស់ មាននៅក្នុងផ្លែទម្លាប់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកោសិកាឈាម។ លក្ខណៈពិសេសនៃ វីតាមីន A អាចផ្សាភ្ជាប់ពាក់ព័ន្ធនឹងការបង្ការបញ្ហាបង្ករោគស្លេកស្លាំងតាមរយៈយន្តការជីវសាស្រ្តចម្រុះ ដូចជាការពង្រឹងការលូតលាស់នៃប្រព័ន្ធភាពស៊ាំប្រឆាំងទៅនឹងមេរោគ កាត់បន្ថយភាពស្លេកស្លាំង និងការប្រមូលផ្តុំដែកចូលទៅបំពេញនៅក្នុងកោសិកា។

២. មើមយ៉េន៖ ​មើមយ៉េន​ មានសមត្ថភាពខ្ពស់ ជួយដល់អ្នកដែលមានបញ្ហាលើសឈាម បន្ថយកម្រិតសម្ពាធឈាម ស៊ីស្តូលិក និង diastolic ឱ្យមានតុល្យភាពក្នុងរាងកាយ។ មើមយ៉េន ក៏មានសារធាតុនីត្រាត ដែលវាបំលែងទៅជាទ្រីអុកស៊ីតផងដែរ ដែលជាម៉ូលេគុល ជួយទៅពង្រីកសរសៃឈាម ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះមកប្រក្រតីវិញ។

៣. សាច់ទ្រូងមាន់ និងសាច់ឥតខ្លាញ់៖ អាហារសម្បូរប្រូតេអ៊ីន ដូចជាសាច់គ្មានខ្លាញ់ និងសាច់ទ្រូងមាន់ មានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉ែនេះនឹងបង្កើនកោសិកាឈាមស និងកោសិកា T ដែលប្រឆាំងនឹងការឆ្លងមេរោគក្នុងឈាម និងសរីរាង្គកាយ។

៤. បន្លែបៃតង៖ បន្លែស្លឹកពណ៌បៃតង (ស្ពៃខ្មៅ ខាត់ណា សាឡាត់...) ត្រូវបានគេដឹងថា មានផ្ទុកទៅដោយសារជាតិដែកដ៏សម្បូរបែប ជួយចូលទៅបំពេញគ្រាប់ឈាមនៅក្នុងសរីរាង្គកាយអ្នកទទួលទាន។ ជាងនេះទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច ការទទួលទាននូវក្រុមអាហារប្រភេទនេះ គឺរឹតតែមានគុណប្រយោជន៍ធំសម្រាប់សុខភាពម្តាយ និងទារក។

គួរបន្ថែមឱ្យដឹងដែរថា សម្រាប់អ្នកមានបញ្ហាកង្វះគ្រាប់ឈាមក្រហម គួរតែឧស្សាហ៍ញុំាអាហារណាសម្បូរទៅដោយសារជាតិដែកឱ្យបានគ្រប់គ្រាន់ ពីព្រោះថា ការញ៉ាំអាហារសម្បូរជាតិដែកអាចបង្កើនការផលិត RBCs របស់រាងកាយដែលមានអត្ថប្រយោជន៍ក្នុងការបំពេញគ្រាប់ឈាមក្រហមនៅក្នុងខ្លួន។ ក្រុមអាហារសម្បូរទៅដោយសារជាតិដែករួមមានដូចជា សាច់ក្រហម (សាច់គោ...) សាច់សរីរាង្គ (តម្រងនោម និងថ្លើម) បន្លែ​ពណ៌​បៃតងចាស់ (ស្ពៃខ្មៅ និង​ខាត់ណា) ផ្លែឈើក្រៀម សណ្តែក ស៊ុតលឿង...៕

Foods That Fight Anemia: Health One Family Medicine: Family Medicine

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1339

អត្ថបទទាក់ទង

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
571 views

#អាហារ

បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
October 17 2024
137 views

#អាហារ

ចង់ស្រកគីឡូ! ញ៉ាំអាហារ ៤មុខនេះមានកាឡូរីតិចហើយដុតជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
Tror Sopheap
October 14 2024
113 views

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
392 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
555 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
159 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
571 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
320 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
260 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
233 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
#អាហារOctober 18 2024
ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia