ជំងឺ
វេជ្ជបណ្ឌិត ស៊ុំ សត្ថា បង្ហើបអត្ថប្រយោជន៍នៃការប្រើប្រាស់ Insulin Pump សម្រាប់អ្នកជំងឺទឹកនោមផ្អែម

ដូចដែលយើងដឹងកន្លងមកហើយថា អ្នកជំងឺទឹកនោមផ្អែមមាន ៣ប្រភេទ គឺអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១, អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ និងស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ(អ្នកជំងឺទឹកនោមផ្អែមប្រភេទទី៣)។

ទន្ទឹមនឹងគ្នានេះ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺ ទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន នៃមន្ទីពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ចំពោះការព្យាបាលជាអាទិភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គឺត្រូវប្រើប្រាស់ Insulin, រីឯអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ អាចនឹងប្រើប្រាស់ថ្នាំគ្រាប់ខ្លះ ឬក៏ប្រើប្រាស់ Insulin ផងដែរ, ចំណែកឯស្ត្រីដែលមានផ្ទៃពោះហើយមានជំងឺទឹកនោមផ្អែមអំទ្បុងពេលដែលមានផ្ទៃពោះនោះ Insulin គឺជាឱសថដែលមានសុវត្ថិភាពជាងគេ បើធៀបជាមួយនឹង Metformine

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានលើកឡើងថា Insulin ត្រូវបានគេរកឃើញមកទល់នឹងពេលនេះ គឺមួយសតវត្សរ៍គត់ (1921-2021) ដោយអ្នកប្រាជ្ញឈ្មោះ Frederick Banting និង Charles Best

ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជាទូទៅគ្រូពេទ្យប្រើប្រាស់ Insulin ទៅលើអ្នកជំងឺតាមរយៈការចាក់ ហើយការចាក់នេះយើងអាចប្រើ Seringue ឬក៏ប្រើប៊ិច ហើយបច្ចេកវិទ្យាទំនើប គឺមានការប្រើប្រាស់ Insulin Pump

នៅប្រទេសកម្ពុជាយើង មន្ទីរពេទ្យកាល់ម៉ែត គឺជាមន្ទីរពេទ្យទី១ ដែលចាប់ផ្ដើមប្រើប្រាស់ Insulin Pump សម្រាប់ព្យាបាលអ្នកជំងឺដើម្បីជាគុណប្រយោជន៍។

ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់ Insulin Pump មានដូចជា៖

-Insulin Pump មានមុខងារប្រហាក់ប្រហែលហ្នឹងលំពែងដែរ។

-កាត់បន្ថយចំនួនម្ជុលដែលត្រូវចាក់ សម្រាប់ Insulin Pump គឺយើងចាក់តែ ម្ដងរាល់ ៣ថ្ងៃ។

-Insulin Pump មានភាពសុក្រឹតជាងការចាក់ដោយប្រើ Syringe ឬក៏ប្រើប៊ិច។

-តាមរយៈការប្រើប្រាស់ Pompe à insuline អាចកាត់បន្ថយនូវហានិភ័យនៃការចុះជាតិស្ករក្នុងឈាម។

-ប្រសិទ្ធិភាពក្នុងការគ្រប់គ្រង HbA1c របស់ Insulin Pump គឺខ្ពស់ជាងការប្រើប្រាស់ Insulin តាមវិធីចាក់។

-កាត់បន្ថយការឡើងជាតិស្ករក្នុងឈាមពេលព្រឹក ពីព្រោះគ្រូពេទ្យអាចធ្វើការសម្របសម្រួលល្បឿន Insulin នាពេលយប់ដល់អ្នកជំងឺ។

អាស្រ័យដូចដែរ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានរៀបរាប់ខាងលើអញ្ចឹង សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១, អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ក៏ដូចជាស្ត្រីដែលមានជំងឺនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ អាចប្រឹក្សាជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺក្រពេញអ័រម៉ូន និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបានទទួលនូវអត្ថប្រយោជន៍នៃការព្យាបាលដោយប្រើប្រាស់ Insulin Pump៕


អត្ថបទរៀបរៀងដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
785 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
52 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
93 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
848 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
501 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 28 2025
អនាគតមិនធម្មតា! ក្មេងៗ មានជំងឺដ៏កាចសាហាវ ១នេះ អាចក្លាយជាអ្នកវិទ្យាស្ត្រ សិល្បករ និងអ្នកដឹកនាំ
#ចិត្តសាស្ត្រFebruary 28 2025
រឿងតូចៗ នេះ កាត់ផ្តាច់ចំណងប្តីប្រពន្ធលែងលះគ្នា សង្សាបែកគ្នា មានវិបត្តិផ្លូវចិ.ត្ត
#ព័ត៌មានFebruary 27 2025
អភិបាល ឃួង ស្រេង ដាក់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម
#ជំងឺFebruary 27 2025
អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
#អាហារFebruary 27 2025
ឪពុកម្តាយមិនចង់ឱ្យកូនកើតជំងឺទឹកនោមផ្អែមទាំងក្មេងទេ កុំទម្លាប់កូនញ៉ាំអាហារបែបនេះ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia