អាហារ
ជួយច្រើនណាស់! អត្ថប្រយោជន៍៥ធំ ជួយបំប៉នសុខភាពប្រសិនផឹកទឹកដោះគោល្មៀត១កែវជារៀងរាល់ថ្ងៃ
Pheakdey Pao
August 12 2022
243 views

តួនាទីនីមួយៗនៃល្បាយលាយផ្សំទាំង២នៃទឹកដោះគោល្មៀត ត្រូវមនុស្សជាតិនាំគ្នាដឹងជាច្រើនកន្លងមកហើយថា ល្មៀត ក្លាយជាឱសថថែរក្សា និងកែរោគស្បែកគ្រប់ប្រភេទយ៉ាងពូកែស័ក្កសិទ្ធិ។ តួយ៉ាង បើយោងទៅតាមប្រភព medicalnewstoday.com បានលើកយកនូវហេតុផលចំនួន៥​ដែលអ្នកគួរតែញ៉ាំទឹកដោះគោល្មៀត១កែវជារៀងរាល់ថ្ងៃ៖

១.​ការពារការខូចខាតកោសិកា៖ ការសិក្សាមួយចំនួនបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងល្មៀត អាចជួយជួសជុលកោសិការាងកាយរបស់មនុស្ស មានឥទ្ធិពលវិជ្ជមានលើការកាត់បន្ថយការខូចខាតកោសិកា និងជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។

២. ធ្វើឱ្យអារម្មណ៍ប្រសើរឡើង៖ មានភ័ស្តុតាងបង្ហាញប​ន្ថែមថា ល្មៀត និងទឹកដោះគោ អាចជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើងចំពោះអ្នកដែលទទួលទានវាជាប្រចាំ។ តួយ៉ាងការសិក្សាតូចមួយដែលមានអ្នកចូលរួម ៦០ នាក់ បានរកឃើញថាការប្រើថ្នាំគ្រាប់ដែលផលិតឡើងពីសមាសធាតុល្មៀត អាចជួយកាត់បន្ថយរោគសញ្ញាចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តខ្លាំង។ រីឯ ទឹកដោះគោវិញមានសារធាតុ វីតាមីន D គ្រប់គ្រាន់អាចគាំទ្រដល់ការផលិតសេរ៉ូតូនីនដែលជាអរម៉ូនទាក់ទងនឹងអារម្មណ៍ចំណង់អាហារ និងការគេង។ តាមការវិភាគរបស់ក្រុមអ្នកជំនាញចិត្តសាស្រ្ត និងអាហារូត្ថម្ភក្នុងឆ្នាំ២០១៩ រំលេចភស្តុតាងឱ្យដឹងដែរថា វីតាមីន D អាចជួយឃុំគ្រងអារម្មណ៍របស់មនុស្សដែលមានបញ្ហាស្ត្រេសមិនឱ្យវិវិត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរបានទេ។

៣. ជំនួយដល់មុខងារខួរក្បាល និងបង្កើនការចងចាំ៖ មានស្រាវជ្រាវមួយចំនួនបានបង្ហាញដែរថា មនុស្សវ័យចំណាស់ដែលទទួលទានផលិតផលទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃ មានបរិមាណជាតិ glutathione ខ្ពស់ ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លានៅក្នុងខួរក្បាល។ ការទទួលទានទឹកដោះគោស្រស់បីពេលក្នុងមួយថ្ងៃ នឹងទទួលបានកម្រិតអង់ទីអុកស៊ីដង់ខ្ពស់ជាងប្រមាណ ៣០% បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលសោះ។ ម្យ៉ាងទៀត សារជាតិ glutathione និងសមាសធាតុផ្សេងទៀតក្នុងទឹកដោះគោជួយជម្រុញដល់មុខងារខួរក្បាលឱ្យមានដំណើរការល្អ បង្កើនអង្គចងចាំ និងកាត់បន្ថយនៃបញ្ហាជំងឺភ្លេចភ្លាំង វង្វេង ដាច់សរសៃឈាមខួរក្បាលផងដែរ។

៤.ការថយចុះកម្រិតជាតិស្ករក្នុងឈាម៖ ល្មៀត ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័សចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២។ អ្នកវិទ្យាសាស្ត្របានបែងចែកអ្នកចូលរួមចំនួន ៥០ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាពីរក្រុម។ អស់រយៈពេល ១០សប្តាហ៍ ក្រុមមួយបានប្រើថ្នាំសម្រាញ់ពីសមាសធាតុល្មៀត ២០០០មីលីក្រាម ក្នុងមួយថ្ងៃបានកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័សជាងក្រុមផ្សេងទៀតបានលេបថ្នាំ placebo។

៥. ជួយសុខភាពឆ្អឹង៖ ឥទ្ធិពលនៃសារធាតុចិញ្ចឹមផ្សំរវាង កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិខ្លាញ់ឆ្អែត និងវីតាមីនK ២ មានសារៈសំខាន់ចាំបាច់បំផុតសម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឱ្យបានរឹងមាំ។ បន្ថែមជាមួយគ្នានេះទៅទៀត ការសិក្សាមួយបានបង្ហាញថា ការញ៉ាំទឹកដោះគោស្រស់ជាប្រចាំនឹងជួយបញ្ជៀសហានិភ័យនៃជំងឺពុកឆ្អឹង និងបញ្ហារលាកសន្លាក់ ជាពិសេសចំពោះមនុស្សវ័យចំណាស់។ ប្រូតេអ៊ីន និង វីតាមីនជ្រាបចូលទៅបំប៉នសុខភាពឆ្អឹងឱ្យមានការលូតលាស់ល្អ បណ្តុះរនាំងការពារប្រឆាំងនឹងបាក់តេរីក្នុងសារពាង្គកាយ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.3 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia