អាហារ
ស៊ែរចែកគ្នា! ទឹកមើមយ៉េនការពារជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសជម្រះជំងឺច្រើនមុខទៀត

មើមយ៉េន គឺជាមើមមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងទៅនឹងការបំផ្លាញកោសិកា និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ជាការពិតណាស់ មើម Beetroot ដែលអ្នកគ្រប់គ្នាតែងហៅថា មើមយ៉េននេះ គឺជាបន្លែមួយប្រភេទក្នុងចំណោមបន្លែដែលមានផ្ទុកសារធាតុbetalains ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលធ្វើឱ្យមើមយ៉េនមានពណ៌ក្រហមឆ្អៅរស់រវើក។

បើយោងតាមប្រភព WebMD បានបញ្ជាក់ឱ្យដឹងផងដែលថា សារធាតុbetalainsដែលមាននៅក្នុងមើមយ៉េននេះមានតួនាទីក្នុងការកាត់បន្ថយការរលាក និងអាចជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺផ្សេងៗជាច្រើនមុខទៀត។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃមើមយ៉េនរួមមាន៖

-បង្កើនភាពធន់៖ ទឹកមើមយ៉េនមានតួនាទីជួយការពារបេះដូង និងសួតរបស់អ្នក ហើយធ្វើលំហាត់ប្រាណរួចញុំាទឹកមើមយ៉េនកាន់តែល្អចំពោះសុខភាព។ សារធាតុ nitric oxide នៅក្នុងមើមយ៉េនក៏មានតួនាទីក្នុងការបង្កើនលំហូរឈាមទៅកាន់សាច់ដុំរបស់អ្នកផងដែរ។ គួរបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃមើមយ៉េន អ្នកគួរតែហាត់ប្រាណរួចផឹកទឹកមើមយ៉េនមួយកែវ។

-ការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៖ មើមយ៉េនសម្បូរទៅដោយសារធាតុfolate (វីតាមីនB9) ដែលជួយដល់ដំណើរការកោសិកាលូតលាស់។ ជាមួយគ្នានេះ សារធាតុfolateមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងការខូចខាតដល់សរសៃឈាម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

-បន្ថយសម្ពាធឈាមឱ្យនៅទាប៖ មើមយ៉េនមានជាតិនីត្រាតខ្ពស់ ដែលប្រែទៅជានីទ្រីកអុកស៊ីតនៅក្នុងរាងកាយ។ សារធាតុនេះមានតួនាទីបន្ថយសម្ពាធឈាមឱ្យនៅទាប។

-បង្កើនប្រព័ន្ធភាពសុំារបស់អ្នក៖ មើមយ៉េនមានជាតិសរសៃខ្ពស់ និងជំរុញដល់ការលូតលាស់នៃបាក់តេរីល្អនៅក្នុងពោះវៀនរបស់អ្នក។ ការមានបាក់តេរីល្អច្រើនក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក អាចជួយប្រឆាំងនឹងជំងឺ និងពង្រឹងប្រព័ន្ធភាពសុំារបស់អ្នក។ ជាតិសរសៃក៏ជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃការទល់លាមកផងដែរ។

ចំណាំ៖ ថ្វីបើមើមយ៉េនមានគុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពក្ដី ប៉ុន្តែមើមយ៉េនក៏អាចបង្កឱ្យអ្នកកើតក្រួសក្នុងតម្រងនោមផងដែរ។ ដូច្នេះប្រសិនបើអ្នកធ្លាប់មានគ្រួសក្នុងតម្រងនោម ចូរជៀសវាងការញុំាទឹកមើមយ៉េន៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia