សម្រស់
អស់កង្វល់! រូបមន្តបំបាត់ជាំ និងសង្វារ អ្នកពពោះអនុវត្តរាលថ្ងៃ សម្រាលកូនរួចស្បែកស្អាតដូចក្រមុំ

ស្រ្តីអំឡុងពេលពពោះភាគច្រើនជួបប្រទះទៅនឹងបញ្ហាបាក់សម្រស់យ៉ាងខ្លាំង ពីព្រោះអរម៉ូនអេស្រ្តូសែនរបស់ស្រ្តីពេលពពោះមានការផ្លាស់ប្តូរខ្លាំងបណ្តាលឱ្យស្រ្តីឆាប់ខឹង មួម៉ៅ មុខមានស្នាមជាំ ពោះបែកសង្វារ ស្បែកខ្លួនប្រាណខ្មៅស្រអាប់ផងដែរ។ ដូច្នេះថ្ងៃនេះក្រុមការងារចាបបៃតងនឹងលើកយកដំណោះស្រាយបញ្ហា មុខជាំ និងសង្វារមកចែកជូនម៉ាក់ៗទាំងអស់គ្នា។

ជាការពិតណាស់ យោងតាមការណែនាំពី mayoclinic បានឱ្យដឹងថាស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវថែទាំខ្លួនប្រាណឱ្យបានដិតដល់ បើទោះជាអំឡុងពេលពពោះអ្នកមិនអាចលាបឡេ ឬប្រើប្រាស់ថ្នាំបំបាត់សង្វារផ្សេងៗបានក៏ដោយ ប៉ុន្តែអ្នកអាចអនុវត្តវិធីសាស្រ្តធម្មជាតិទាំង ៨ ខាងក្រោមបានអំឡុងពេលពពោះមានប្រសិទ្ធភាពបំផុត៖

វិធីការពារ និងបំបាត់ជាំមុខ

១. អ្នកម្ដាយដែលកំពុងពពោះគ្រប់រូបត្រូវការពារខ្លួន ដោយចៀសពីពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃនាពេលថ្ងៃត្រង់ ពីព្រោះថាពន្លឺព្រះអាទិត្យអាចបង្កឱ្យស្បែករបស់អ្នកឡើងជាំខ្លាំង។ ដូច្នេះប្រសិនបើអ្នកចេញក្រៅត្រូវប្រើឡេការពារកម្ដៅថ្ងៃសម្រាប់អ្នកមានផ្ទៃពោះដែលមានការណែនាំពីវេជ្ជបណ្ឌិត ឬស្លៀកសម្លៀកបំពាក់ឱ្យបានជិតៗជាដើម។

២. ត្រូវញុំាទឹក ៨កែវក្នុងមួយថ្ងៃ(២លីត្រកន្លះទៅ៣លីត្រ) ដើម្បីបង្កើនសំណើមលើស្បែក និងរក្សាអរម៉ូនឱ្យបានល្អប្រសើរ។

៣. ត្រូវលាងសម្អាតផ្ទៃមុខពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ខ្លាញ់លើមុនរបស់អ្នក ហើយការទម្លាប់ធ្វើបែបនេះនឹងជួយឱ្យស្បែកមុខរបស់អ្នកមានសំណើម ស្រស់ស្អាត និងមានអនាម័យ។ ចៀសវាងប្រើផលិត ស្ក្រាប់មុខ និងថ្នាំបំបាត់ជាំផ្សេងៗដោយគ្មានការណែនាំពីវេជ្ជបណ្ឌិតជំនាញដាច់ខាត។

៤. គេងឱ្យបានគ្រប់គ្រាន់៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកឱ្យមានតុល្យភាព ពីព្រោះថាប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេ​ នោះវានឹងធ្វើឱ្យស្បែកឆាប់ចាស់ ជ្រីវជ្រួញ។

៥. ត្រូវញុំាបន្លែបៃតង ឬបន្លែសម្បូរជាតិដែកឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនសម្រស់ស្បែក និងល្អចំពោះសុខភាពរបស់កូន។

វិធីការពារ និងបំបាត់ស្នាមសង្វារ

១. ត្រូវលាបប្រេងសម្បូរជាតិវីតាមីន E(សម្រាប់ស្រ្តីមានផ្ទៃពោះ) ឬប៊ឺ ផ្លែកាកាវ ដើម្បីបំបាត់ស្នាមសង្វារលើស្បែករបស់អ្នក។

២. ត្រូវញុំាអាហារឱ្យបានទៀងទាត់ទាន់ពេលវេលា ដើម្បីការពារស្បែករបស់អ្នកក្រោយពេលសម្រាលកុំឱ្យមានភាពជ្រីវជ្រួញឬបែកសង្វារ។

៣. ត្រូវលាបប្រេងដូងចាប់ពីពេលមានផ្ទៃពោះខែដំបូងរហូតដល់កើត ពីព្រោះប្រេងដូងជាប្រេងដ៏ល្អបំផុតក្នុងចំណោមប្រេងទាំង ៨ប្រភេទដែលវាជួយទប់ទល់ និងបំបាត់បញ្ហាសង្វារយ៉ាងមានប្រសិទ្ធភាព។ បញ្ជាក់៖ អ្នកត្រូវរកទិញប្រេងដូងដែលមានប្រភពច្បាស់លាស់ ធម្មជាតិ និងច្បាស់ថាមិនមានសារធាតុអ្វីប៉ះពាល់ដល់កូន។

គូសបញ្ជាក់ផងដែរថា ដើម្បីឱ្យដឹងពីវិធីការពារ ស្នាមជាំ និងសង្វារអំឡុងពេលពពោះកាន់តែច្បាស់ ចាបបៃតងសូមទឹកចិត្តឱ្យអ្នកម្ដាយគ្រប់រូបត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការថែរក្សាស្បែករបស់អ្នកឱ្យបានល្អប្រសើរ ដូចជាការហាត់ប្រាណ ការញុំាវីតាមីន និងការគេងឱ្យបានគ្រប់គ្រាន់ជាដើម៕

 អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
995 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia