សម្រស់
ស្រីៗយើងចង់ថែសម្រស់ រាល់ថ្ងៃកុំភ្លេចជ្រើសញុំា ភេសជ្ជៈ និងផ្លែឈើទាំងនេះ
Thida Pet
March 22 2024
4.1 K views

ស្រីៗយើងចង់ថែសម្រស់ ឱ្យស្អាត១តួខ្លួន រាល់ថ្ងៃកុំភ្លេចជ្រើសវិធីធម្មជាតិទាំងនេះ

សម្រស់គឺជារឿងសំខាន់មួយសម្រាប់មនុស្សប្រុសស្រី មានសម្រស់មួយដែលយើងពេញចិត្ត និងធ្វើឱ្យយើងមានអារម្មណ៍ល្អទៅតាមនឹង។ ហើយវិធីដែលធ្វើឱ្យសម្រស់របស់យើងស្អាតគឺមានច្រើនខ្លាំងណាស់​ ដូចជា ការញុំារបបអាហារល្អៗ​ ការគេងបានគ្រប់គ្រាន់ ការផឹកទឹកបានគ្រប់ កាត់បន្ថយស្រ្តេស ការថែរក្សាស្បែក តាមរយៈការប្រើឡេផ្ដល់សំណើម កាលណាស្បែកយើងមានសំណើមគ្រប់គ្រាន់គឺអាចជួយឱ្យស្បែកភ្លឺថ្លា មិនងាយស្ងួត បែកសង្វារ ស្នាមខ្មៅជាដើម។

ទន្ទឹមនឹងនេះ យើងក៏សូមណែនាំរបបអាហារមួយចំនួនដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់ស្បែកអ្នក រួមទាំងសុខភាពទូទៅផងដែរ៖

ទី1ទឹកផ្លែទទឹម ៖ ជាការពិតណាស់ ការធ្វើទឹកផ្លែទទឹមផឹកពិតជាជួយយដល់សុខភាពស្បែកពព្រោះក្នុងផ្លែទទឹម មានសារធាតុអុកស៊ីតកម្ម lycopene ដែលផឹកទៅធ្វើឱ្យស្បែករបស់អ្នកឱ្យភ្លឺថ្លាជាងមុន ការពារការប្រែពណ៌នៃស្បែក កាត់បន្ថយសញ្ញានៃភាពចាស់របស់ស្បែក រួមទាំងល្អសម្រាប់សុខភាពរបស់សក់ដូចគ្នា។

ទី២ទឹកcelery+តាសក់+ ក្រូចឆ្មារ+ផ្លែប៉ោម៖ មានប្រយោជន៍ច្រើន ដល់ការសម្រកគីឡូ ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា។ ដូច្នេះអ្នកមិនគួររំលងមិនផឹកភេសជ្ជៈនេះទេ មានប្រយោជន៍ច្រើនណាស់អ្វីដែលកាន់តែពិសេសជាងនេះទៀត ជួយដល់សុខភាពបេះដូង ប្រឆាំងរោគផ្សិត រលាក រមាស់ជាដើម។

ទី៣ផ្លែប៉ោម៖ គឺជាផ្លែឈើដែលឆ្ងាញ់ហើយអត្ថប្រយោជន៍ក៏មិនអន់ដែរ បើកិនផឹកជាមួយការ៉ុតទៀតកាន់តែមានប្រយោជន៍ខ្លាំងព្រោះសុទ្ធតែមើម និងផ្លែឈើសម្បូរដោយជាតិសរសៃច្រើន និងសារធាតុរ៉ែជាច្រើន និងសារធាតុ polyphenolsជួយប្រឆាំងអុកស៊ីតកម្មការពារជំងឺមហារីក ការរលាកផ្សេងៗក្នុងរាងលាយ រួមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។

ជាចុងក្រោយ ប្រភេទភេសជ្ជៈ និងផ្លែឈើទាំងនេះគឺមានប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាពរបស់អ្នក ដូចជាសុខភាពរបស់សម្រស់ មានសក់ ភ្នែក និងស្បែកជាដើម ដែលអ្នកមិនគួរមិនញុំាមិនរំលងនោះឡើយ មួយវិញទៀត ប្រភេទភេសជ្ជៈទាំងនេះមុនញុំាត្រូវតែប្រយ័ត្នដូចគ្នា ព្រោះអ្នកខ្លះអាចញុំាបាន អ្នកខ្លះអាចញុំាមិនបាន៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.6 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
74 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia