ចិត្តសាស្ត្រ
ឱ្យតែទម្លាក់ខ្លួនគេងដឹងតែថប់ដង្ហើម នេះជារោគសញ្ញាឱ្យហេតុនៃបញ្ហាសុខភាពធ្លាក់ក្នុងសភាពគ្រោះថ្នាក់

រោគអាការចម្លែកចាប់ផ្តើមប្រែប្រួលក្នុងរយៈពេលខ្លី ដោយគ្រាន់ទម្លាក់ខ្លួនគេងលើផ្ទៃរាបស្មើរប្រែចេញជាថប់ដង្ហើម ស្ទះក្នុងទ្រូងដូចជាមានអ្វីមកសង្កត់ រួមជាមួយនឹងអារម្មណ៍ច្របូកច្របល់ផងនោះ សូមកុំប្រហែសឱ្យសោះ ព្រោះនេះគឺជារោគសញ្ញាដំបូងបង្អស់នៃបញ្ហាជំងឺថប់បារម្ភ។  

ជំងឺថប់បារម្ភ គឺជាស្ថានភាពអារម្មណ៍តានតឹងមួយប្រភេទដែលបណ្ដាលឱ្យអ្នកជំងឺមានការភ័យខ្លាច តប់ប្រមល់ អារម្មណ៍មិនស្ងប់ ពិបាកសម្រេចចិត្ត គិតច្រើន និងការមិនសប្បាយចិត្ត។ បញ្ហាជំងឺនេះ អាចបណ្ដាលមកពីជានៃផលប៉ះពាល់ពីស្ថានភាពតានតឹងពេក ដែលជះឥទ្ធិពលមកពីកត្តាការងារ ការសិក្សា  គ្រួសារ និងមជ្ឈដ្ឋានជុំវិញ...។ (នេះបើយោងទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ mayoclinic)

រោគសញ្ញានៃជំងឺថប់បារម្ភជាទូទៅរួមមាន៖

- អារម្មណ៍ភ័យ ថប់ៗដង្ហើម ឬស្ទះៗក្នុងទ្រូង

- មាន​អារម្មណ៍​ថា​នឹង​មាន​គ្រោះ​ថ្នាក់ ឆាប់ភ័យ​ស្លន់​ស្លោរ ឬ​មានអត្រាចង្វាក់បេះដូងលោតកើនឡើង

- ដកដង្ហើមលឿន (hyperventilation) ប្រៀបដូចខ្វះខ្យល់អុកស៊ីសែន

- បែកញើស ញ័រដៃជើង គ្មានមូលហេតុ

- មានអារម្មណ៍ខ្សោយ ឬអស់កម្លាំង

- មានបញ្ហាក្នុងការផ្តោតអារម្មណ៍ ឬគិតអំពីអ្វីផ្សេងក្រៅពីការបារម្ភបច្ចុប្បន្ន

- មានបញ្ហាក្នុងការគេង ពិបាកគ្រប់គ្រងដំណេក (ភាគច្រើនថប់ដង្ហើមពេលទម្លាក់ខ្លួនគេង)

- ជួបប្រទះបញ្ហាក្រពះពោះវៀន

- ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង ...។

ប្រភេទជំងឺថប់បារម្ភត្រូវបានគេបែងជាច្រើនប្រភេទ៖

- Agoraphobia (ag-uh-ruh-FOE-be-uh)៖ ភ័យខ្លាច ភ័យស្លន់ស្លោ មានអារម្មណ៍ថាគាំងៗ អស់សង្ឃឹម ឬខ្មាស់អៀន។

- ថប់បារម្ភដោយសារតែស្ថានភាពសុខភាពរាងកាយ

- ជំងឺថប់បារម្ភទូទៅ រួមមានការថប់បារម្ភជាប់រហូត ហួសហេតុ និងការបារម្ភអំពីសកម្មភាព ឬព្រឹត្តិការណ៍នានា សូម្បីតែបញ្ហាធម្មតា និងទម្លាប់ក៏ដោយ

- ថប់បារម្ភដោយសារអារម្មណ៍មិននឹងន ​ធ្វើឱ្យពិបាកដកដង្ហើម ឈឺ​ទ្រូង ឬ​បេះដូង​លោត​ញាប់

- ថប់បារម្ភដោយសារភាពបរាជ័យ និងមជ្ឈដ្ឋានជុំវិញ​ ជះឥទ្ធិពលមកពីសង្គម និងមជ្ឈដ្ឋានជុំវិញ

- ជំងឺថប់បារម្ភកើតឡើងងដោយសារការបាត់បង់...។

គួរបញ្ជាក់បន្ថែមដែរថា ក្នុងករណីប្រសិនណាបើមានបញ្ហាថប់បារម្ភដែលកើតចេញពីរោគសញ្ញាដូចដែលរៀបរាប់ខាងលើសូមប្រញាប់ទៅរកគ្រូពេទ្យចិត្តសាស្ត្រប្រឹក្សាយោបល់ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា បើមិនដូច្នោះទេ ស្ថានភាពថប់បារម្ភនេះ នឹងវិវត្តន៍ទៅជារុំារ៉ៃ អាចធ្លាក់ចូលក្នុងស្ថានភាពបាក់ទឹកចិតត្ត៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
336 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
206 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
740 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
414 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.7 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
370 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
336 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
113 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia