ជំងឺ
កើតគ្រប់វ័យ! សញ្ញាខ្វះជាតិដែក ទុកកាន់តែយូរប្រឈមនឹងជំងឺខ្វះគ្រាប់ឈាមក្រហមខ្ពស់
Senghong Kong
September 12 2022
490 views

ភាពស្លេកស្លាំង ជាអាការមួយនៃបញ្ហាខ្វះជាតិដែក ដែលបានកើតឡើងលើមនុស្សស្ទើរគ្រប់វ័យ ពីកុមារដល់មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះផងដែរ។ បញ្ហាខ្វះជាដែកនេះ​ តាមពិតទៅអាចធ្វើឱ្យដោះស្រាយបានដោយការទទួលទានអាហារសម្បូរជាតិដែក និងប្រើវីតាមីនជំនួយផ្សេងៗបន្ថែម។ ប៉ុន្តែប្រសិនបើបណ្ដោយឱ្យនៅខ្វះជាតិដែកកាន់តែច្រើន ក្នុងរយៈពេលយូរ អាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺខ្វះគ្រាប់ឈាមក្រហមកាន់តែខ្ពស់ ដែលជាហេតុធ្វើឱ្យមានហានិភ័យដល់សុខភាពអ្នក។

ខាងក្រោមនេះជារោគសញ្ញា បង្ហាញថារាងកាយកំពុងខ្វះជាតិដែកខ្លាំង ដែលដកស្រង់ចេញពីការចែករំលែករបស់គេហទំព័រ WebMD ដែលអ្នកមិនគួរមើលរំលង អាចបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ពេលវេលា៖

-     អស់កម្លាំង៖ ជាតិដែកជួយបង្កើតអេម៉ូក្លូប៊ីន ដែលជាសារធាតុនៅក្នុងកោសិកាឈាមក្រហម ដែលអនុញ្ញាតឱ្យពួកវាផ្ទុកអុកស៊ីហ្សែនទៅពាសពេញរាងកាយ។ ហេតុនេះប្រសិនបើគ្មានអេម៉ូក្លូប៊ីនគ្រាប់គ្រាន់ អុកស៊ីហ្សែនក៏មិនអាចផ្គត់ផ្គង់គ្រាប់គ្រាន់ទៅសារពាង្គកាយ ធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានកម្លាំង រាងកាយចុះខ្សោយ ដង្ហើមខ្លីៗផងដែរ។

-     ឈឺក្បាល៖ កង្វះជាតិដែកនឹងធ្វើឱ្យអុកស៊ីហ្សែនបញ្ជូនទៅខួរក្បាលមិនបានល្អ ដែលជាហេតុធ្វើឱ្យមានផលរំខាន ប៉ះពាល់ខួរក្បាល ការគិត ការចងចាំ ​ហើយក៏អាចធ្វើឱ្យងាយនឹងកើតជំងឺប្រកាំងផងដែរ។ ធ្វើឱ្យពិបាកដល់ការគិត ការផ្ដោតអារម្មណ៍ជាដើម។

-     បេះដូងមិនប្រក្រតី៖ បេះដូងលោតញាប់ លឿនខុសធម្មតា ឆាប់ហត់ បណ្ដាលមកពីការកង្វះឈាមក្រហមទៅកាន់បេះដូង។ បណ្ដោយអាការបែបនេះ កាន់តែយូរវាក៏អាចធ្វើឱ្យបេះដូងរីកធំ ឬខ្សោយបេះដូងផងដែរ។

-     ស្ពឹក ចុក រោយ ឈឺជើងជាដើម។

-     វិលមុខ ងងឹតមុខ ។

សម្រាប់ស្ត្រីមានផ្ទៃពោះវាក៏អាចធ្វើឱ្យមានផលវិបាក ដូចជាធ្វើឱ្យស្លេកស្លាំង មានបញ្ហាបាក់ទឹកចិត្តក្រោយពេលសម្រាល ផលិតទឹកដោះមិនបានល្អ ប៉ះពាល់កូនក្នុងផ្ទៃ អាចខ្វះទម្ងន់ ប៉ះពាល់ការលូតលាស់របស់កូន ឬកើតមិនគ្រប់ខែ ឬអាចធ្វើឱ្យប៉ះពាល់សល់ជីវិតកូនផងដែរ។

បន្ថែមពីលើនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ផងដែរថា នៅពេលដែលខ្វះជាតិដែក ខ្វះមេឈាមHemoglobin នឹងធ្វើឱ្យរាងកាយអស់កម្លាំង គេងរសេះរសោះដៃជើង ឆាប់ហត់ ម្ហេបៗ មិនរហ័សរហួន ការលូតលាស់ខ្សោយ ការចងចាំខ្សោយ សាច់ដុំឧស្សាហ៍ចុក ស្លេកស្លាំង ដកដង្ហើមមិនដល់គ្នា វិលមុខ បេះដូងលោតខុសប្រក្រតី បណ្ដាលហើម ដំបៅជាដើម។

ប្រសិនបើមានសញ្ញាបង្កគ្រោះថ្នាក់ទាំងនេះ គួរឆាប់ប្រញាប់ជួបប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ ទទួលទានអាហាររូបត្ថម្ភល្អៗឱ្យបានច្រើន កុំទទួលទានតែអាហារក្រៀមក្រោះ កាត់បន្ថយអាហារកែច្នៃ ទទួលទានជាតិបន្លែសាច់គ្រាឱ្យបានគ្រប់គ្រាន់ និងអាចទទួលទានវីតាមីនC ដើម្បីឱ្យរាងកាយឆាប់ស្រូបទាញជាតិដែកពីអាហារបានលឿន៕ 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
316 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
188 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ
#អាហារFebruary 7 2025
វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia