មនុស្សភាគច្រើនប្រហែលជាធ្លាប់តែលឺពីអត្ថប្រយោជន៍របស់ប្រេងអូលីវ ក៏ប៉ុន្តែសម្រាប់ប្រេង អាល់ម៉ុងនេះ ក៏មានអត្ថប្រយោជន៍ច្រើនមិនចាញ់គ្នានោះឡើយ។ អាល់ម៉ុង គឺជាប្រេងមួយប្រភេទដែលត្រូវបានគែដឹងថាល្អខ្លាំងមែនទែនសម្រាប់ស្បែកនិងសរសៃសក់។
ជាការពិតណាស់ នេះបើយោងតាមគេហៈទំព័រមួយដែលមានឈ្មោះថា KAMAAYURVEDAបានចុះផ្សាយពីអត្ថប្រយោជន៍របស់ប្រេងអាល់ម៉ុងយ៉ាងដូច្នេះថា៖ អាល់ម៉ុង គឺជាគ្រាប់ដែលស្ថិតក្នុងផ្លែអាល់ម៉ុង វាមានរូបរាងស្រដៀងនិងផ្លែប៉ែស គ្រាន់តែវាពណ៌បៃតងប៉ុណ្ណោះ។ ប្រភពដដែលបានបន្តទៀតថា តាមពិតទៅអាល់ម៉ុងគឺជាដំណាំចំណាស់ជាងគេនៃដំណាំគ្រាប់ទាំងអស់របស់ពិភពលោកហើយ ប្រេងអាល់ម៉ុងត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ច្រើនខ្លាំងសម្រាប់សុខភាព ស្បែកនិងសរសៃសក់ នេះដោយសារតែវាជាប្រភពដ៏សម្បូរបែបនៃវីតាមីន។ គួរបញ្ជាក់ផងដែរថា ប្រេងប្រភេទនេះគេអាចច្នៃវាដាក់ទៅក្នុងម្ហូប ដែលធ្វើឲ្យម្ហូបរបស់អ្នកមានរសជាតិឈ្ងុយឆ្ងាញ់ហើយនោះ គេក៏យកវាទៅបន្ថែមនៅក្នុងប្រភេទគ្រឿងថែរក្សាសម្រស់ផងដែរ ដោយសារតែសារធាតុរបស់ប្រេងនេះ វាអាចជួយចិញ្ចឹមកោសិកាស្បែកបានយ៉ាងល្អ។ លើសពីនេះ ពួកយើងនឹងលម្អិតលោកអ្នកឲ្យដឹងកាន់តែច្បាស់ថា តើប្រេងអាល់ម៉ុង ជួយទៅលើអ្វីខ្លះនៃសរីរាង្គកាយរបស់អ្នក៖
‑សម្រាប់ស្បែក៖ ប្រេងអាល់ម៉ុន ល្អខ្លាំងណាស់សម្រាប់ស្បែកដោយសារតែវាមានលក្ខណៈសម្បតិ្តក្នុងការជួយការពារការបាត់បង់ជាតិសំណើមពីស្បែកនិងជួយរក្សាសំណើមបានច្រើន។ លើសពីនេះ វាជួយបំប៉ន់ស្បែកឲ្យមានសភាពទន់ល្មើយ ម៉ដ្ឋរលោង វាក៏ជួយបណ្ដុះកោសិកាថ្មីៗសម្រាប់ស្បែក និងជម្រុះកោសិកាចាស់ កាត់បន្ថយការកើតមុន និងការហើមនៃរង្វង់ភ្នែក។ សម្រាប់វិធីប្រើ៖ អ្នកអាចយកប្រេងអាល់ម៉ុន១ពែង ទៅឡាយជាមួយទឹកឃ្មុំ២ស្លាបព្រាឬ ក្នុងបរិមាណដែលអ្នកចង់បាន រួចទុកវាមួយសន្ទុះសឹមយកវាមកលាបម៉ាស្សាស្រាលៗថ្នមៗនៅលើស្បែករបស់អ្នក ឬម្យ៉ាងអ្នកយកវាមកធ្វើជាស្រា្កប់សម្រាប់ធ្វើការខាត់ស្បែករបស់អ្នកក៏បាន លើសពីនេះអ្នកអាចអនុវត្តវា២ទៅ៣ដក្នុងសប្ដាហ៍នោះអ្នកនឹងឃើញពីភាពខុសគ្នានៃស្បែករបស់អ្នក។
‑សម្រាប់សក់៖ សារធាតុនៅក្នុងប្រេង អាល់ម៉ុន ត្រូវបានគេដឹងថាវាជាជួយកាត់បន្ថយការជ្រុះសក់យ៉ាងមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា ប្រេងប្រភេទនេះ វាសម្បូរដោយជាតិម៉ាញ៉េរស្យូម និងសារធាតុចិញ្ចឹម ដែលអាចជួយឲ្យសរសៃសក់ដុះលឿននិងមានភាពរឹងមាំ ហើយវាបានផ្ដល់ការជួយទប់ស្កាត់ក្នុងការការពារការឡើងអង្កែរនៃស្បែកក្បាល និងការខូចសរសៃសក់ ជាពិសេសវាមានជីវជាតិគ្រប់គ្រាន់សម្រាប់ផ្ដក់ឲ្យឬសសក់ និងធ្វើឲ្យសក់កាន់តែមានទម្ងន់ ទន់ភ្លឺរលោង។ ចំពោះសាប៊ូកក់សក់ខ្លះគឺ មានផ្ទុកប្រេងប្រភេទនេះ ដូច្នេះអ្នកអាចរកទិញវាបាន។
(របៀបប្រើប្រាស់ប្រេងអាល់ម៉ុន)
‑ឡាយទឹកដោះគោនិងប្រេងអាល់ម៉ុន៖ យកទឹកដោះគោចាក់ក្នុងចានហើយក្នុងប្រេងអាលម៉ុនទុកចោល១០ទៅ១៥នាទី រួចសឹមយកមកលាបម៉ាស្សាស្រាលៗនៅលើស្បែកដងខ្លួន។
‑ផ្លែគីវីនិងប្រេងអាល់ម៉ុន៖ យកផ្លែគីវីកិនឲ្យម៉ត់ រួចលាយជាមួយប្រេងអាល់ម៉ុន ឬអ្នកអាចបន្ថែមម្សៅក្រាមបន្តិចផងក៏បាន រួចលាយចូលគ្នាឲ្យសព្វរួចយកមកម៉ាស្សាស្រាលៗនៅលើផ្ទៃមុខ។
‑ទឹកដោះគោជូរនិងប្រេងអាល់ម៉ុង៖ យកទឹកដោះគោជូរ ឬ យ៉ាអ៊ួ២ស្លាបព្រា មកលាយជាមួយប្រេងអាល់ម៉ុងក្នុងបរិមាណសមាត្រគ្នា រួចធ្វើការលាបលើផ្ទៃមុខហើយរង់ចាំ១៥ទៅ២០នាទី សឹមធ្វើការលាងចេញ។
‑ស៊ុតសនិងប្រេងអាល់ម៉ុន៖ ដាក់ប្រេងអាល់ម៉ុន២ស្លាបព្រា ហើយញែកស៊ុតយកតែពងស វៃស៊ុតសឲ្យឡើងពពុះសព្វ រួចចាក់ឡាយគ្នា ទាំងប្រេង ទឹកក្រូចឆ្មាស៊ុតសចូលគ្នាឲ្យសព្វ រួចយកមកម៉ាស្សាលើមុខ ២០ទៅ៣០នាទី សឹមធ្វើការលាងមុខចេញជាមួយទឹកស្អាតធម្មតា។
សម្រាប់ការអនុវត្តខាងលើ លោកអ្នកអាចជ្រើសវិធីណាមួយក៏បាន ហើយធ្វើការអនុវត្ត២ទៅ៣ដងក្នុងមួយសប្ដាហ៍ នោះអ្នកនិងឃើញលទ្ធផលដ៏អស្ចារ្យជាមួយសាច់មុខ ដ៏ស្រស់ថ្លា សម៉ដ្ឋទន់ភ្លឺរលោង និងមានសំណើម។
អត្ថបទដោយ៖ តឹក ស៊ីថា( Tek Sitha)