កូវីដ១៩នៅតែជាបញ្ហាចោទចម្បងចំពោះបុគ្គលគ្រប់រូប ព្រោះវត្តមានជំងឺនៅតែមាននិងរីករាលដាលពេញផ្ទៃពិភពលោក ថែមទាំងមានប្រភេទបំប្លែងថ្មីៗបន្តបន្ទាប់ទៀតផងដែរ។រឿងដែរសំខាន់មួយទៀតឱកាសដែលអ្នកឆ្លងនៅតែមាន ហើយបើអ្នកឆ្លងហើយស្រមៃមើលថានឹងប៉ះពាល់ឬខូចខាតបង់អ្វីខ្លះ?
ពិតណាស់តែពេលឆ្លងជំងឺកូវីដ១៩នេះហើយមិនថាប្រភេទណាទេ លុយក៏បាត់ ពេលវេលាក៏បង់ សុខភាពទាំងបច្ចុប្បន្ននិងអនាគតក៏បន្សល់ទុកថែមទៀត។ដូចន្នេះបើចង់កាត់បន្ថយឱកាសននៃឆ្លងអ្នកត្រូវតែលាងសម្អាតដៃជាមួយអាកុលឬសាប៊ូសម្លាប់មេរោគ កុំឱ្យរំលងប្រសិនបើអ្នកបានប៉ះឬកាន់របស់គ្រោះថ្នាក់ទាំង៩ខាងក្រោមនេះហើយដែលដកស្រង់ពី reader’s digest៖
-លុយ
-ដៃទ្វារបន្ទប់ទឹក បន្ទប់ធ្វើការជាដើម
-បញ្ជីមុខម្ហូបនៅតាមភោជនីយដ្ឋាន
-ប៊ិចដែលមិនមែនជារបស់ផ្ទាល់ខ្លួនរបស់អ្នក ដូចជាតាមភ្នាក់ងារវេរលុយ ធនាគារ ឬនៅតាមមន្ទីរពេទ្យ សាលារៀនជាដើម
-សត្វចិញ្ចឹមមួយចំនួនដែលដើរចេញក្រៅតាមទីសាធារណៈច្រើន
-ការចាប់ប៉ះទូរស័ព្ទ ឬស្រ្កីន និងប៊ូតុងចុច នៅតាមកន្លែងដកឬដាក់ប្រាក់ជាដើម
-សាច់ឆៅដែលអ្នកចង់ចម្អិត រួមទាំងជ្រុះហាន់សាច់ និងអេប៉ុងសម្អាតក្នុងកន្លែងលាងសម្អាតផងដែរ
-ក្បាលរ៉ូប៊ីនេទឹក ឬដបសាប៊ូដែលមានក្បាលចុចនៅទីសាធារណៈ
-វត្ថុនានាក្នុងព្រលានយន្តហោះ ចាប់តាំងពីកៅអីអង្គុយ បង្កាន់ដៃជណ្ដើរយន្ត ជាដើម។
ពិតណាស់របស់របស់នានាអាចមានឱកាសនៃមេរោគកូវីដ១៩តោងគ្រប់ទីកន្លែងមិន ហេតុនេះការលាងសម្អាតដៃឱ្យញឹកញាប់ជារឿងសំខាន់មិនអាចខ្វះបានពិសេសបងប្អូនដែលត្រូវចេញក្រៅច្រើនដើម្បីបំពេញការងារឬដើរកំសាន្ត និងចេញញុំាអាហារ ជាដើម។បន្ថែមពីនេះម៉ាស់ក៏ជាអាវុធមិនអាចខ្វះបានឡើយ ហើយសូមកុំភ្លេចថាកូវីដអាចមានឱកាសចម្លងយើងបានបើយើងហ៊ានតែប្រហែស។កាន់តែពិសេសទៀតនោះគឺវ៉ាក់សុំាងសូមចាក់ឱ្យបានគ្រប់ដូស និងដូសជំរុញបន្ថែមកុំឱ្យខ្វះនោះទើបប្រព័ន្ធការពាររាងកាយយើងមាំទាំ។
អត្ថបទដោយ៖ ភោគ ម៉ារី