សម្រស់
គេងរាល់យប់! ដឹងឬអត់ របៀបគេងកាត់បន្ថយភាពចាស់ជ្រីវជ្រួញ ជួយឱ្យស្បែកភ្លឺថ្លាគេគេងបែបណា?
Mourn Kunthea
August 5 2022
6.1 K views

ជឿថាចំពោះការគេង មនុស្សគ្រប់គ្នានរណាក៏ចេះដែរ គ្រាន់តែបិទភ្នែកសោះទោះគេងអង្គុយក៏លក់ដែរឱ្យតែងងុយ។ ប៉ុន្តែបើសិក្សាឱ្យលម្អិតទៅ ការគេងគឺជារឿងសំខាន់បំផុត ជាពិសេសចំពោះសម្រស់ផ្ទាល់តែម្តង។ ប្រសិន មនុស្សម្នាក់មានរបៀបគេងខុស នោះនឹងធ្វើឱ្យវ័យ ក៏ដូចជាសម្រស់របស់ពួកគេឆាប់ចាស់ជ្រីវជ្រួញ ជាពិសេសគឺស្បែកមុខ។ ចង់ដឹងថាគេគេងបែបណាទើបអាចពន្យាភាពចាស់ និងស្នាមជ្រីវជ្រួញកុំឱ្យកើតនៅលើមុខបាន តោះអានអត្ថបទខាងក្រោម។

យោងតាមការបញ្ជាក់ពីគេហទំព័រ everydayhealth បានឱ្យដឹងថា របៀបបែបបទឥរិយាបទនៃការគេងរបស់មនុស្សម្នាក់ៗគឺខុសៗពីគ្នា អ្នកខ្លះចូលចិត្ត គេងចំហៀង ខ្លះគេងផ្ងារ ខ្លះគេងផ្កាប់ ទៅតាមទម្លាប់របស់ពួកគេ។ ប៉ុន្តែនៅក្នុងទម្លាប់ទាំងអស់នេះគឺមានទម្លាប់ខ្លះមិនល្អនោះទេ ហើយអ្នកគួរតែបញ្ឈប់ទម្កាប់មិនល្អទាំងនោះចោល បើមិនចង់ឱ្យស្បែកមុខជ្រីវជ្រួញមុនអាយុ។ ដូច្នេះរបៀបគេងដើម្បីបង្កើនសម្រស់ និងការពារស្បែកមុខកុំឱ្យជ្រីវជ្រួញសូមគេងតាមរបៀបខាងក្រោម៖

១. គេងឱ្យត្រង់ខ្លួន៖ ការគេងត្រង់ខ្លួន គឺវាជួយធ្វើឱ្យរចន្តឈាមនៅក្នុងខ្លួនរបស់អ្នករត់បានល្អ និងបញ្ជូនឈាមទៅគ្រប់សារពាង្គកាយនៅក្នុងខ្លួន ជួយធ្វើឱ្យស្បែកមានសុខភាពល្អ និងមិនងាយជ្រីវជ្រួញផងដែរ។

How to Train Yourself to Sleep on Your Back | Sleep Foundation

២. ហាមគេងចំហៀង៖ អ្នកមិនត្រូវគេងចំហៀង ឬគេងផ្កាប់មុខជាដាច់ខាត ពីព្រោះការគេងបែបនេះប្រៀបដូចជាអ្នកបានដាក់បន្ទុកទៅលើផ្ទៃមុខរបស់អ្នកអ៊ីចឹង។ នៅពេលដែលអ្នកគេងចំហៀង គឺធ្វើឱ្យស្បែកមុខរបស់អ្នកទៅផ្អឹបជាប់ជាមួយស្រោមខ្នើយ ហើយទម្ងន់ផ្នែកក្បាល និងផ្នែកខ្លួនខាងលើរបស់អ្នកត្រូវបានទ្រដោយផ្ទៃមុខ ជាហេតុធ្វើឱ្យស្បែកមុខឆាប់កើតនូវស្នាមជ្រួញ និងទៅជាជាំបានប្រសិនជាអ្នកមិនបញ្ឈប់គេងចំហៀងទេនោះ។ មួយវិញទៀត ការគេងចំហៀង ឬគេងផ្កាប់មុខ គឺវាធ្វើឱ្យរចន្តឈាមរបស់អ្នករត់មិនបានល្អនោះទេ ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផងដែរ។

4,723 Woman Sleeping On Back Stock Photos, Pictures & Royalty-Free Images -  iStock

៣. ការជ្រើសរើសស្រោមខ្នើយ៖ ស្រោមខ្នើយដែលល្អ និងមិនធ្វើឱ្យប៉ះពាល់ទៅដល់ស្បែកមុនគឺជាស្រោមខ្នើយដែលធ្វើអំពីកប្បាសឬសរសៃសូត្រ ដែលមានសភាពទន់ និងរលោង។ ប្រសិនជាអ្នកមិនអាចទិញស្រោមខ្នើយកប្បាសឬសូត្រមិនបាន អ្នកអាចប្រើស្រោមខ្នើយប្រភេទផ្សេងក៏បានឱ្យតែមានសភាពទន់រលោង មិនធ្វើឱ្យកកិតស្បែក។ មួយវិញទៀត ការសម្អាតស្រោមខ្នើយគឺសំខាន់បំផុត ១សប្តាហ៍ត្រូវបោកស្រោមខ្នើយយ៉ាងហោចណាស់ក៏២ដងដែរដើម្បីកម្ចាត់ជាតិកខ្វក់និងធូលីដីដែលទុំជាប់។

៤. របៀបប្រើផលិតផលមុនចូលគេង៖ ការថែរក្សាស្បែកមុខនៅពេលយប់គឺសំខាន់បំផុត ពីព្រោះស្បែកមុខរបស់អ្នកកត្រូវរងជាមួយកម្តៅថ្ងៃ ជាតិកខ្វក់ និងធូលីដីពេញមួយថ្ងៃហើយ ដូច្នេះពេលយប់ជាពេលដែលត្រូវស្រោចស្រង់និងព្យាបាលស្បែកមុខមកវិញ។ អ្នកគួរជ្រើសប្រើផលិតផលដែលមានសារធាតុផ្សំចេញពីវីតាមីនA និងវីតាមីន C ឱ្យបានច្រើនបំផុតពីព្រោះវាមានតួនាទីជួយជួសជុលស្បែកដែលខូចដោយសារកម្តៅថ្ងៃឬជាតិកខ្វក់ឱ្យប្រសើរឡើងវិញ។ ជួយបង្កើនការផលិតខូឡាជែលដល់ស្បែក បង្រួមរន្ធញើស និងការពារកុំឱ្យមានស្នាមជ្រីវជ្រួញ រួមទាំងពន្យាភាពចាស់ផងដែរ។

៥. គេងឱ្យបាន៧ទៅ៩ម៉ោង៖ ដើម្បីគេងបានរយៈពេល៧ទៅ៩ម៉ោងក្នុង១យប់ អ្នកត្រូវចូលគេងចាប់ពីម៉ោង៩ដល់ម៉ោង៥ព្រឹក ឬចាប់ពី១០យប់ដល់ម៉ោង៦ព្រឹក។ ការគេងពេញម៉ោង និងគ្រប់គ្រាប់បែបនេះគឺជួយធ្វើឱ្យស្បែករបស់យើងមានពេលសម្រាកបានគ្រប់គ្រាន់ សុខភាពល្អ និងពន្យាភាពចាស់បានមួយកម្រិតផងដែរ។

គូសបញ្ចាក់ផងដែរថា បន្ទាប់ពីបានដឹងពីទម្លាប់ខាងលើហើយ តើរាល់ថ្ងៃអ្នកមានទម្លាប់ដូចដែលបានរៀបរាប់ខាងលើដែរឬទេ? ប្រសិនជាអ្នកមានទម្លាប់ល្អគួរបន្តធ្វើ ប៉ុន្តែប្រសិនជាអ្នកមានទម្លាប់អាក្រក់អ្នកគួរបញ្ឈប់វាភ្លាម ពីព្រោះវាមានតែធ្វើឱ្យអ្នកទទួលផលមិនល្អ។ កុំភ្លេចណា រាល់យប់អ្នកមានទម្លាប់គេងបែបណា ចាំប្រាប់អេតមីនក្នុងខមិនផង៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.5 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia