សម្រស់
គន្លឹះពិសេស! ដឹងវិធីថែស្បែកពេលព្រឹក៤ក្បាច់ លាហើយមុខមុន ជាំ និងស្នាមអុចខ្មៅ

ទម្លាប់ថែស្បែកនៅពេលព្រឹកជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប ប្រសិនជាអ្នកថែស្បែកបានត្រឹមត្រូវ ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ ក្មេងជាងវ័យ បានមួយផ្នែកធំ។ ប៉ុន្តែបើអ្នកមិនចេះពីរបៀបថែទេ ស្បែករបស់អ្នកនឹងប្រឈមជាមួយស្នាមជ្រីវជ្រួញមុនអាយុមិនខាន។

យោងតាមណែនាំពី healthline បានបញ្ជាក់ឱ្យដឹងថា ទម្លាប់៤នៅពេលព្រឹកសម្រាប់ថែស្បែក មនុស្សគ្រប់គ្នាត្រូវតែធ្វើ ប្រសិនជាចង់បានស្បែកស្អាត តឹងណែន និងក្មេងជាងវ័យ៖

ជំហ៊ានទី១៖ ពេលព្រឹកអ្នកត្រូវលាងសម្អាតមុខដំបូងគេបង្អស់ ពីព្រោះធូលី បាក់តេរីដែលទុំជាប់ជាមួយកន្លែងគេងរបស់អ្នក វានឹងមកទុំជាប់លើមុខរបស់អ្នក ហើយបើអ្នកមិនបានលាងសម្អាតឱ្យស្អាតទេវាបង្កទៅជាមុន និងស្នាមអុចខ្មៅមិនខាន។

ជំហ៊ានទី២៖ បន្ទាប់ពីលាងមុខរួច អ្នកត្រូវយកទឹកថូណឺមកជូតមុខរបស់អ្នកម្តងទៀត ដើម្បីច្បាស់ថាមុខរបស់អ្នកជ្រះល្អ មិនមានបាត់តេរីឬមេរោគនៅលើស្បែក។

ជំហ៊ានទី៣៖ បន្ទាប់ពីអ្នកច្បាស់ថាមុខរបស់អ្នកជ្រះល្អហើយ អ្នកចាំបាច់ត្រូវតែលាបសេរ៉ូមដើម្បីការពារ និងផ្តល់សំណើមទៅដល់ស្បែកមុខ។ មនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ក្នុងការប្រើប្រាស់សេរ៉ូមទេ ប៉ុន្តែជាក់ស្តែងសេរ៉ូមគឺមានសារសំខាន់ណាស់សម្រាប់ស្បែកមុខនៅពេលព្រឹក វាមានតួនាទីជួយចិញ្ចឹមស្បែក ការពារស្បែកពីការប្រតិកម្មរបស់ឡេឬម្សៅ។

ជំហ៊ានទី៤៖​ បន្ទាប់ពីលាបសេរ៉ូមរួច អ្វីដែលអ្នកមិនអាចខ្វះបាននៅពេលព្រឹកគឺឡេការពារកម្តៅថ្ងៃ។ អ្នកមិនអាចខ្វះឡេការពារកម្តៅថ្ងៃបានទេបើទោះជាអ្នកធ្វើការនៅកន្លែងម្លប់ក៏ដោយ។ វេជ្ជបណ្ឌិតជាច្រើនតែងណែនាំថា ប្រសិនជាអ្នកធ្វើការនៅកម្លែងម្លប់ កន្លែងម៉ាស៊ីនត្រជាក់ អ្នកគប្បីប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ដោយឡែកចំពោះអ្នកដែលធ្វើការត្រូវកម្តៅថ្ងៃខ្លាំងគប្បីប្រើឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ៥០ បូកឡើងទៅ។

គូសបញ្ជាក់ផងដែរថា ប្រសិនជាអ្នកចង់ថែរក្សាស្បែកមុខរបស់អ្នកឱ្យនៅក្មេង គ្មានមុន គ្មានជាំ និងអាចម៌រុយ អ្នកត្រូវអនុវត្តវិធីថែស្បែកពេលព្រឹកទាំង ៤ខាងលើជារៀងរាល់ថ្ងៃ។ ចង់ដឹងថាបានផលឬអត់ អ្នកអាចសាកល្បងធ្វើបែបនេះរយៈពេលចាប់ពី ១ខែ ទៅ២ខែអ្នកនឹងដឹងមិនខាន៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
892 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
200 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
59 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
7 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia