គំនិតរកស៊ី
ចំណូលក្រៅម៉ោង! ៥ជំនាញទាញចំណូលតាមអនឡាញ ១ខែរាប់រយដុល្លារ
Tror Sopheap
June 10 2025
3.8 K views

ជំនាញនាំឱ្យកើតចំណូល។ បើអ្នកចេះលក់ជំនាញលើទីផ្សារបណ្តាញសង្គម ចំណូលអ្នកកាន់តែច្រើន។ មានក្រុមហ៊ុនឬម្ចាស់អាជីវកម្មជាច្រើនរកតែអ្នកជំនាញជួយពួកគេទេ ព្រោះជំនាញជួយដោះស្រាយបញ្ហាបានច្រើន។ អ៊ីចឹងហើយអ្នកគួររៀនជំនាញអ្វីមួយប្រចាំជីវិតផងដែរ។ ជីវិតខ្វះជំនាញ ខ្វះចំណូល ព្រោះអ្នកចំណូលអ្នកមិនទៀត។ អ្នកគួររៀនជំនាញដែលខ្លួនស្រឡាញ់តាមរយៈអ៊ីនធឺណិតបានច្រើន។ យើងសុំណែនាំនៅជំនាញទាំង ៥នេះ អ្នកអាចរៀនតាមប្រព័ន្ធអ៊ីនធឺណិតធ្វើឱ្យអ្នកអាចរកចំណូលក្រៅម៉ោងបន្ថែមដែរ។

១.ជំនាញទីផ្សារឌីជីថលជាជំនាញបង្កើតចំណូល។ ពេលបច្ចុប្បន្ននេះ ម្ចាសអាជីវកម្មងាកមកប្រើប្រាស់បណ្តាញសង្គមដើម្បីជម្រុញផលិតផលរបស់ខ្លួន លក់កាន់តែដាច់ជាងមុន។ នេះជាឱកាសរកចំណូលរបស់អ្នក ពេលអ្នកចេះធ្វើការលើប្រព័ន្ធផ្សព្វផ្សាយពីការផលិតមាតិកា។ ហេតុនេះហើយ ទើបតម្រូវឱ្យអ្នកចេះធ្វើទីផ្សារលើឌីជីថលដើម្បីផ្សាយដល់មនុស្សបានឃើញកាន់តែច្រើន។ សម្រាប់អ្នកជំនាញនេះទៀតសោតអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតនិងរៀនពីវគ្គខ្លីៗ ក៏បានដែរ។

២.ជំនាញក្រាហ្វិកឌីហ្សាញជាជំនាញមួយដែលមានឥទ្ធិពលលើតម្រូវការទីផ្សារណាស់ ខណៈជំនាញនេះអាចរៀនបានតាមអនឡាញហើយអ្នកអាចទទួលគម្រោងពីគេដើម្បីបង្កើនចំណូលក្រៅម៉ោងធ្វើការក៏បានដែរ។ បើអ្នកមានទឹកដៃឡូយ មានគំនិតច្នៃប្រឌិតខ្ពស់ឱ្យមានរសជាតិបែបថ្មីនោះ វាជាការបង្ហាញស្នាដៃកសាងកិត្តិនាមខ្លួនអ្នកកាន់តែមានគេស្គាល់កាន់តែច្រើនថែមទៀត។ អ្នកអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារមកធ្វើដោយងាយផងដែរ។ តាមសុភាសិតខ្មែរយើងថា “ចេះប្រាកដ ប្រាក់រត់តាមហៅ”។

៣.ជំនាញថត និងកាត់តវីដេអូអាចលុយបានដែរ។ នៅសម័យកាលគេងាកមកផ្សព្វផ្សាយលើឌីជីថលឬលើបណ្តាញសង្គមនេះ ការចេះជំនាញថតឬកាត់តវីដេអូនិងរូបភាពស្អាតៗ ជាការពេញនិយមមួយដែលគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយដើម្បីជូនដំណឹង ក៏ដូចជាការធ្វើទីផ្សារដើម្បីឱ្យគេស្គាល់ពីផលិតផលអ្វីមួយកាន់តែទាក់ទាញអារម្មណ៍អ្នកមើលដែរ។ សម្រាប់ជំនាញថត និងកាត់តវីដេអូនេះ មិនខ្វះទេនៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកខំប្រឹងរៀន និងអនុវត្តន៍ឱ្យច្រើនដែរ។

៤. ចេះផុសលើ Page ក៏អាចរកបានចំណូលដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនច្រើនណាស់ដែលត្រូវការអ្នកចេះកាន់ផេកឱ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម។ ហើយការងារកាន់ផេកនេះ ពុំចាំបាច់អ្នកអង្គុយនៅក្នុងអូហ្វីសរហូតទេ ឱ្យតែអ្នកមានកុំព្យូទ័រនិងអ៊ឺនធឺណិតសម្រាប់ធ្វើការគឺបានហើយ។ ប៉ុន្ដែវាតម្រូវឱ្យយើងចេះធ្វើទីផ្សារ ផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យមានប្រសិទ្ធិភាព ចេះគ្រប់គ្រង់យុទ្ធនាការណ៍ផុសលើផេក ឬការ Boost ជាដើម។

៥. ចេះផលិតមាតិកាផ្ទុះៗ មិនខ្វះចង់បានអ្នកមកធ្វើការនោះទេ។ ជំនាញផលិតមាតិកាក៏អាចរាប់បានថា ជាជំនាញដែលមានតម្រូវការទីផ្សារមួយ ដោយសារតែបច្ចុប្បន្ននេះ ដើម្បីអាចផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅលើអនឡាញបាន គេត្រូវការមាតិកាដែលមានភាពច្នៃប្រឌិតខ្ពស់ មានភាពទាក់ទាញ និងអាចផ្ញើសារសំខាន់ពីផលិតផល ឬសេវាកម្ម ដែលពួកគេកំពុងតែធ្វើតាមរយៈមាតិកា ឱ្យព័ត៌មានទាំងនោះចូលទៅដល់ដៃអតិថិជនកំពុងតែមើល ហើយអាចទាក់ទាញអតិថិជនត្រឡប់មកទិញវិញផងដែរ។ ជំនាញនេះអ្នកអាចរករៀនបាននៅលើអ៊ីនធឺណិត ប៉ុន្ដែវាតម្រូវឱ្យអ្នកចេះសង្កេត និងអនុវត្តន៍ធ្វើវាឱ្យច្រើនដែរ។

សម្រាប់ជំនាញទាំង៥ ខាងលើនេះក៏ជួយឱ្យអ្នករកចំណូលពីតាមបណ្តាញសង្គមដូចជា FaceBook YouTube TikTok និងធ្វើការជាមួយអ្នកអនឡាញក្រៅម៉ោងផងដែរ។ ហើយបន្ថែមពីនេះទៀត ដើម្បីបន្ថែមគុណតម្លៃសម្រាប់ខ្លួនឯងក្រោយពីរៀនជំនាញខាងលើចេះអស់ហើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគួរខំប្រឹងធ្វើការងារឱ្យបានល្អ ហើយកុំភ្លេចបង្ហាញស្នាដៃ និងកសាងកិត្តិនាមខ្លួនឯងតាមរយៈការធ្វើវីដែអូនិងថតរូបស្អាតៗ ឱ្យគេស្គាល់ដើម្បីទទួលបានទំនុកចិត្ត និងអាចទទួលបានគម្រោងខ្ទង់រយ ឬដល់ពាន់ដុល្លារថាបាន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3174

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
148 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
30 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
130 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
98 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
61 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
283 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
10.9 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
388 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
339 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia