ចិត្តសាស្ត្រ
ទម្លាប់ពេលព្រឹកទាំង ៤នេះ កាត់ផ្តាច់ស្រ្តេសពេញមួយថ្ងៃ សាងផ្លូវចិត្តមានសន្តិភាព
Tror Sopheap
May 25 2023
7.2 K views

បើតាមលោក Brain Tracy ជាបុគ្គលឆ្នើមផ្នែកអ្នកចិត្តសាស្រ្តបាននិយាយថា “ទម្លាប់ពេលព្រឹកជាអ្នកកំណត់វាសនាអារម្មណ៍របស់មនុស្សយើងពេញមួយថ្ងៃតែម្តង។ អារម្មណ៍ពេលព្រឹកបែបណា មួយថ្ងៃហ្នឹងអារម្មណ៍ក៏ចាប់ផ្តើមបន្តគ្នាដែរ។ នេះជាឥទ្ធិពទម្លាប់លពេលព្រឹក ពេលអ្នកធ្វើ ៤ចំណុចនេះ ដូចអ្នកដកបន្លាអារម្មណ៍អវិជ្ជមានចេញផ្លូវចិត្តដែរ។

១.ការមានហេតុផល ដើម្បីក្រោកពីគេង៖ តាមលោក Hector Garcia និងលោក Francesc Miralles ជាអ្នកស្រាវជ្រាវកោះអូគីណាវ៉ា បានរកឃើញថា “ប្រជាជនប៉ុននៅទីនោះមានអាយុវែង និងក្រោកពីគេងនៅពេលព្រឹកព្រលឹមបានយ៉ាងឆាប់រហ័សបំផុត ព្រោះតែក្នុងអារម្មណ៍ពួកគេមានហេតុផលប្រើជីវិតពេញមួយថ្ងៃ ជាប្រយោជន៍ដល់សង្គមរបស់ពួកគេដែរ”។ ងាយយល់ណាស់ បើអ្នកជំពាក់លុយ ហេតុផលនេះ ធ្វើឱ្យឆាប់ភ្ញាក់ពីគេងទៅធ្វើការងារ យកលុយមកសងគេ។ នៅត្រង់នេះ ខ្ញុំចង់បញ្ជាក់ថា អារម្មណ៍មានហេតុផលគឺវាបែបហ្នឹងឯង។

២. ពេលភ្ញាក់ពីគេងញ៉ាំទឹក១កែវសិន៖ ការញ៉ាំទឹកមួយកែវនេះ ពេលអ្នកក្រោកពីគេងមិនត្រឹមតែរាងកាយអ្នកទេ ជួយជម្រុះជាតិពុលចេញពីរាងកាយផងដែរ។ គ្រាន់តែអ្នកតាមដានអារម្មណ៍អ្នកក្រេបជាតិទឹក១កែវពេលព្រឹក ខ្ញុំជឿថា អ្នកនឹងមានអារម្មណ៍ប្លែកគឺអារម្មណ៍ត្រជាក់ចិត្ត។ ព្រោះរាងកាយរបស់អ្នកបានសម្រាកពេញមួយយប់ហើយ វាត្រូវការជាតិទឹក ដើម្បីដាស់អារម្មណ៍ស្រស់ថ្លា កុំឱ្យអ្នកជំងឺឈឺក្បាលផងដែរ។

៣. រីករាយជាមួយកាហ្វេ១កែវ៖ មានមនុស្សច្រើនណាស់ដែលរីករាយជាមួយការផឹកកាហ្វេនៅពេលព្រឹក។ តាមការសិក្សាពី The Time of India បច្ចុប្បន្ននេះមានមនុស្សរាប់ពាន់លាននាក់ចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ ដោយប្រើកាហ្វេ។ កាហ្វេ អាចជួយឱ្យពួកគេមានថាមពល ខួរក្បាលស្វាងពីងងុយគេង គិតបានរហ័ស និងលែងស្ពឹកស្រពន់។ ជាមួយគ្នានេះ កាហ្វេក៏អាចជួយកាត់បន្ថយចំណង់អាហារ ដែលអាចជំនួយឱ្យការសម្រកគីឡូ ថែរាង កាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែបើផឹកកាហ្វេផ្អែម ប្រហែលជាមិនសូវជាល្អសម្រាប់អ្នកសម្រកគីឡូប៉ុន្មានទេ។

. អ្នកត្រូវគិតថា ថ្ងៃថ្មី៖ តាមសារព័ត៌មាន Entrepreneur បានចុះផ្សាយថា “ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវស្រមៃគិតថា ថ្ងៃនេះ ជាថ្ងៃថ្មី ឱ្យរឿងអាក្រក់ៗ ទៅតាមអតីតកាល។ ហើយជារៀងរាល់ ជាការចាប់ផ្តើមជីវិតថ្មី ជាឱកាសល្អ ដើម្បីឆ្ពោះទៅមុខ...​ ពាក្យទាំងនេះធ្វើឱ្យមានអារម្មណ៍សុខ បើអ្នកស្រមៃពាក្យលើកត្រឹមតែ ៣ ទៅ៥នាទី ហើយចាំក្រោកពីគ្រែរបស់អ្នក”៕ អត្ថបទដោយ៖ ទ្រ សុភាព

The Best Time To Wake Up In The Morning, According To Science

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2149

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
Tror Sopheap
September 13 2024
27 views

#ចិត្តសាស្ត្រ

អ្នកមានផ្នត់គំនិតខ្លាំងបែបនេះ អ្នកក្លាយជាបុគ្គលម្នាក់មានតម្លៃ មានក្តីសុខផ្លូវចិត្ត
Tror Sopheap
September 12 2024
104 views

#ចិត្តសាស្ត្រ

គ្រាន់តែយល់ ២ចំណុចនេះ អ្នកប្រើជីវិតលែងឈឺចិត្ត លែងខ្លាចគេមើលងាយហើយ
Tror Sopheap
September 12 2024
155 views

#ចិត្តសាស្ត្រ

កុំពឹងលើអ្នកដទៃ! ឱ្យតែអ្នកចេះពឹងលើខ្លួនឯង ជីវិតអ្នកនឹងទៅមុខ ចិត្តមាំដូចដែកថែក
Tror Sopheap
September 11 2024
115 views

#ចិត្តសាស្ត្រ

រស់គ្មានជំនឿ អស់អនាគត! ធ្វើរឿង ៣នេះបណ្តុះជំនឿលើខ្លួនឯង ឱ្យចិត្តរឹងមាំ
Tror Sopheap
September 11 2024
106 views

#ចិត្តសាស្ត្រ

លោកស្រី ឈូ បញ្ជាក់ថា អ្នកគិតបែបនេះ ដោះសម្ពាធចិត្តឱ្យអ្នករស់នៅមានក្តីសុខ
Tror Sopheap
September 11 2024
149 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
521 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
470 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
393 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
248 views

#ព័ត៌មាន

បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
Senghong Kong
September 13 2024
215 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
215 views
អត្ថបទថ្មីៗ
#ជំងឺSeptember 13 2024
មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
#ជំងឺSeptember 13 2024
ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រSeptember 13 2024
ខ្លាចច្រើននាំឱ្យចិត្តទន់ខ្សោយ! មកធ្វើបែបនេះ ពង្រឹងចិត្តឱ្យមានភាពក្លាហាន
#កុមារSeptember 13 2024
នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
#ព័ត៌មានSeptember 13 2024
បង្កើនការប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើតំបន់ទាំង៣នេះ
#ចិត្តសាស្ត្រSeptember 12 2024
អ្នកមានផ្នត់គំនិតខ្លាំងបែបនេះ អ្នកក្លាយជាបុគ្គលម្នាក់មានតម្លៃ មានក្តីសុខផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia