ចិត្តសាស្ត្រ
កុំពឹងលើអ្នកដទៃ! ឱ្យតែអ្នកចេះពឹងលើខ្លួនឯង ជីវិតអ្នកនឹងទៅមុខ ចិត្តមាំដូចដែកថែក
Tror Sopheap
September 11 2024
120 views

មានមនុស្សជាច្រើនទាមទាឲ្យនណាម្នាក់មកលើកទឹកចិត្តរបស់ខ្លួនដើម្បីធ្វើអ្វីមួយ តែគ្មាននណាម្នាក់ខ្វល់ពីគេនោះទេ។ ហើយមានមនុស្សចំនួន ៩០%ក្នុងពិភពលោកនេះ ចង់ឲ្យគេមកជឿជាក់ និងយល់ចិត្តរបស់ខ្លួន តែបើអ្នករពឹងក្នុងការទាមទារឿងទាំងអស់នេះ វាគ្មានប្រយោជន៍នោះទេ។ អ្នកត្រូវគិតថា មានតែខ្លួនអ្នកទេ ត្រូវតែជឿជាក់ និងយល់ពីចិត្តរបស់ខ្លួន កុំរពឹងទៅលើអ្នកដទៃមកយល់ពីចិត្តរបស់អ្នក បើអ្នកចង់ខកចិត្តចិត្តខ្លាំងទេនោះ។  

ខ្ញុំនឹងប្រាប់អ្នកថា បើអ្នករពឹងឲ្យអ្នកផ្សេងមកលើកទឹកចិត្ត វាមានន័យថា ជីវិតនេះវាមិនមែនជីវិតរបស់អ្នកនោះទេ។ ហេតុអ្វី? ពីព្រោះអ្នកអង្គុយរង់ចាំអ្នកដទៃមកកំណត់ជីវិតរបស់អ្នក បើគ្មានពួកគេទេ អ្នកមិនអាចធ្វើអ្វីបានឡើយ។ ជីវិតរបស់អ្នកអាចក្លាយជាទាសកររបស់អ្នកដទៃក៏ថាបានដែរ បើអ្នកមិនចេះកំណត់ដោយខ្លួនឯង។ តាមលោក Steve Jobs ជាអ្នកស្ថាបនិកក្រុមហ៊ុន Apple បានផ្តាំថា "កុំរស់ក្នុងជីវិតរបស់អ្នកដទៃឲ្យសោះ ពីព្រោះជីវិតនេះខ្លីខ្លាំងណាស់។ ហេតុអ្វីអ្នកមិនចាប់ផ្តើមធ្វើវាដោយខ្លួនឯង? សម្តីរបស់លោកគ្រួរបស់ខ្ញុំម្នាក់បាននិយាយថា ទោះបីវាមានការបរាជ័យក៏ដោយ ក៏យើងអាចយកបទពិសោធន៍ទាំងហ្នឹង ទៅប្រាប់កូនចៅជំនាន់បានដែរ។ វាជាពាក្យមានន័យណាស់សម្រាប់ខ្ញុំ។ ពេលអ្នកគិតបែបនេះ ធ្វើឱ្យអ្នកចេះយកការឈឺចាប់មកពឹងលើខ្លួនឯងឱ្យជីវិតទៅមុខបន្ត។

ហេតុអ្វីគ្រួសារ មិត្តភក្ត័ បងប្អូន និងមនុសជាទីស្រឡាញ់របស់អ្នកមិនជឿលើអ្នក? គឺពួកគេខ្លាចអ្នកបរាជ័យ។ ចឹងហើយពួកគេមិនគាំទ្រលើរូបអ្នកទេ ហើយពួកគេនឹងលើហេតុផលជាច្រើន មិនឲ្យអ្នកធ្វើដំណើរទៅរកក្តីសុបិនរបស់អ្នក និងមានមនុស្សជាច្រើនទៀតមើលងាយអ្នក វាមិនកើត វានឹងបរាជ័យ... នៅពេលអ្នកចាប់ផ្តើមដំបូង អ្នកនឹងជួបការបរាជ័យ... ហើយពួកគេនឹងវាយលុកស្មារតីរបស់អ្នកឲ្យបាក់ស្បាត រួចហើយពួកគេប្រាប់អ្នកថា កុំ កុំ...។

ពេលជួបហេតុការណ៍អាក្រក់បែបនេះ អ្វីជាដំណោះស្រាយ? គឺរូបអ្នកត្រូវតែទ្រាំនឹងការឈឺនេះសិន។ វាជាអ្វីដែលលោក Dan pena និង Donald Trump បាននិយាយដូចគ្នាថា អ្នកត្រូវទ្រាំនឹងការឈឺចាប់ក្នុងរយៈពេលយូរ បើអ្នកចង់បណ្តុះអនាគតឱ្យមានភាពអស្ចារ្យ។ បើអ្នកមិនអាចទ្រាំនឹងការបរាជ័យមិនបានទេ អ្នកមិនអាចក្លាយជាអ្វីដែលអ្នកចង់ក្លាយជាដែរ។ ការពិតមួយដែលខ្ញុំដឹង គឺថា រាល់ការឈឺចាប់ វាជាការលត់ដំអត្តចរិតរបស់អ្នកឲ្យមានភាពរឹងមាំ។ វាដូចជាពេជ្រចឹង បើវាមិនត្រូវភ្លើងខ្លាំងទេ វាមិនរឹងមាំ ហើយគ្មានតម្លៃនោះទេ។

ទោះបីគ្មានអ្នកណាម្នាក់មកលើកទឹកចិត្តរបស់អ្នកក្នុងការធ្វើអ្វីមួយក៏ដោយ គឺអ្នកអាចធ្វើវាបាន ពេលចេះពឹងលើខ្លួនឯង ខំដោយខ្លួនឯង។ ដូចលោកSteves Job និយាយថា "មនុស្សភាគច្រើនគិតថាអ្នកជាមនុស្សឆ្គួត ពេលអ្នកធ្វើអ្វីមួយដែលពួកគេមិនយល់"។ អ្នកជាអ្នកធ្វើវា ហើយសួរថា អ្នកដទៃមកយល់ពីរឿងហ្នឹងមិចបាន បើគេមិនបានសាកល្បងផងនោះ។ កុំចាញ់ពាក្យសម្តីមនុស្សដែលរិះគន់អ្នក បើគ្រាន់តែការរិះគន់ធ្វើឲ្យអ្នកចាញ់ វាមានន័យថា អ្នកបានមើលងាយសមត្ថភាពរបស់ខ្លួនខ្លាំងណាស់។ ម្តាយរបស់អ្នកបង្កើតអ្នកឲ្យមានជីវិត ហើយអ្នកអាចស្ថាបនាខ្សែជីវិតរបស់អ្នកទៅអនាគតអស្ចារ្យបាន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2662

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia