អាហារ
ស្ត្រីពពោះត្រូវចំណាំ! អាហារ៤គួរចៀស និង៤គួរញុំា ដើម្បីជួយសុខភាពម្តាយ និងកូនក្នុងផ្ទៃរហូតដល់ថ្ងៃសម្រាល
Pheakdey Pao
August 23 2022
381 views

នៅពេលចាប់ផ្ដើមពពោះស្រ្តីគ្រប់រូបគួរតែដឹងពីការថែទាំ​កូននៅក្នុងផ្ទៃ​ដើម្បីឱ្យគេលូតលាស់ប្រកបដោយសុខភាពមាំមួនល្អ ខួរក្បាលឆ្លាតវៃ មានរូបរាងកាយពេញលេញមិនខុសប្រក្រតី។ មូលហេតុទាំងនេះហើយស្រ្តីគ្រប់រូបគួរតែដឹងឱ្យបានច្បាស់ពីអ្វីដែលគួរធ្វើ និងគួរតែចៀសវាងដាច់ខាត បើមិនចង់ប៉ះពាល់ដល់កូននៅក្នុងផ្ទៃ​ អាចសម្រាលមុនខែឬក៏រលូតកូនឡើងមកដែលធ្វើឱ្យមានវិប្បដិសារីនៅក្នុងជីវិត។

ផ្សារភ្ជាប់ជាមួយបញ្ហានេះហើយទើបក្រុមការងារចាបបៃតង សូមលើកយកអ្វីដែលស្រ្តីគួរតែចៀសវាងនិង​គួរធ្វើអំឡុងពេលមានផ្ទៃពោះមកបង្ហាញឱ្យស្រ្តីមានផ្ទៃពោះគួរតែដឹង។ ដោយយោងតាមរយៈគេហទំព័រhealthlineបានបញ្ជាក់ឱ្យដឹងថាអ្វីដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងមានដូចជា៖

១.គ្រឿងស្រវឹង៖ អំឡុងពេលមានផ្ទៃពោះដាច់ខាតស្រ្តីមិនគួរទទួលទានគ្រឿងស្រវឹងឡើយ ទោះបីតិចតួចក៏ដោយក្ដីព្រោះគ្រឿងស្រវឹងអាចធ្វើឱ្យទារកនៅក្នុងផ្ទៃមានបញ្ហា ដូចជា ខ្វះទម្ងន់​ អាចពិការអវយវៈ​ មានបញ្ហាអាកប្បកិរិយា និយាយស្ដីជាដើម។ ដូច្នេះហើយប្រសិនបើអ្នកកំពុងតែមិនអាចបញ្ឈប់ការផឹកស្រាបានទេ ប្រញាប់រកជំនួយកាន់តែលឿនកាន់តែល្អសម្រាប់សុខភាពកូននៅក្នុងផ្ទៃ។

២.អាហារឆៅ៖ ដូចជាសាច់ឆៅ ស៊ុតឆៅ បន្លែឆៅ គ្រឿងសមុទ្រឆៅ… ស្រ្តីមានផ្ទៃពោះគួរតែចៀសវាងព្រោះអាចមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃបានអាចបង្កឱ្យកូនកើតមិនគ្រប់ខែ ឬអាចនឹងរលូតក៏មានដែរ ដូច្នេះសូមចៀសវាង។

៣.កុំជក់បារី៖ ការសិក្សាមួយបាននិយាយថា ស្រ្តីដែលមានទម្លាប់ជក់បារីអំឡុងពេលមានផ្ទៃពោះអាចមានហានិភ័យខ្លាំងណាស់ចំពោះទារកនៅក្នុងផ្ទៃបាន​ បណ្ដាលឱ្យកូនខ្វះទម្ងន់ អាចឈានដល់ពិការសរីរាង្គកាយ។

៤. កាហ្វេ៖ មានជាតិកាហ្វេអ៊ីន ដែលអាចឆ្លងកាត់ទងសុកយ៉ាងឆាប់រហ័ស ។ កម្រិតនៃជាតិ caffeine ខ្ពស់ អាចបង្អាក់ការលូតលាស់របស់កូន​ក្នុងផ្ទៃ និងបង្កហានិភ័យខ្ពស់ ក្នុងការសម្រាលកូនមិនគ្រប់ទម្ងន់​។

អ្វីដែលស្រ្តីមានផ្ទៃពោះគួរធ្វើ៖

១.គេងឱ្យបានគ្រប់គ្រាន់៖ការផ្លាស់ប្ដូរអរម៉ូន ស្ត្រេស គិតច្រើនអាចធ្វើឱ្យស្រ្តីមានផ្ទៃពោះពិបាកនៅក្នុងការគេង ដូច្នេះគួរតែព្យាយាម គេងឱ្យបានគ្រប់គ្រាន់​ដើម្បីធ្វើឱ្យរាងកាយបានធូរស្បើយមានកម្លាំង​កំហែង មិនស្លេកស្លាំង ហត់នឿយដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃបានប្រសិនណាគេងមិនគ្រប់គ្រាន់។

២.ញុំាប្រភេទវីតាមីន៖​ដូចជាថ្នាំគ្រាប់ជាតិដែក​ កាល់ស្យូម វីតាមីនឌី …ដែលវីតាមីនទាំងអស់នេះហើយស្រ្តីមានផ្ទៃពោះមិនគួររំលងឡើង​​ព្រោះវាបានធ្វើឱ្យរាងកាយស្រ្តីនិងទារកនៅក្នុងផ្ទៃមានសុខភាពល្អ មិនធ្វើឱ្យស្រ្តីស្លេកស្លាំង​អស់កម្លាំង ជួយឱ្យទារកលូតលាស់ប្រកបដោយសុខភាពល្អ ។

៣.បន្លែបៃតង៖ វាមានផ្ទុកវីតាមីន ស៊ី កាល់ស្យូម ជាតិដែក ម៉ាញេស្យូម វីតាមីន k និងប៉ូតាស្យូម ដែលជួយដល់កូនក្នុងផ្ទៃមានសុខភាពល្អ និងមាំមួន។ ជាពិសេសវាជួយដល់ប្រព័ន្ធរំលាយអាហាឲ្យមានដំណើរការល្អងាយស្រួលក្នុងការបន្ទោរបង់។

៤.ទឹក៖ ការញុំាទឹកឲ្យបានគ្រប់គ្រាន់គឺជួយដល់សារពាង្គកាយពីការហេវ ហត់អស់កម្លំាង និងផ្ដល់ឲ្យស្បែកមានសំណើម មិនថែមទាំងប៉ុណ្ណោះវាជួយឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការបានល្អ និងលាងសម្អាតជាតិពុលពីក្នុងខ្លួនបានថែមទៀតផង។ បរិមាណនៃការញុំាទឹកឲ្យបានត្រឹមត្រូវគឺ២ លីត្រឡើងទៅ។ 

ជាការពិតណាស់ មុនពេលមានផ្ទៃពោះស្រ្តីគួរតែដឹង អ្វីដែលគួរតែចៀសវាងនិងគួរធ្វើដើម្បីឱ្យកូន​នៅក្នុងផ្ទៃឱ្យមានសុខភាពល្អ ក៏ដូចជាមិនបង្កជាផលប៉ះពាល់ដល់កូន ដោយសារមិនដឹង។

អត្ថបទដោយ៖ប៉ែត​ ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1334

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
102 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
269 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
125 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
434 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
926 views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
587 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia