ជំងឺ
ញ៉ាំសាច់ ញ៉ាំអាហារជាតិផ្អែមរាល់ថ្ងៃកើនជាតិស្ករក្នុងឈាមមិនដឹងខ្លួន នេះជាវិធីបំបែកជាតិស្ករកុំឱ្យលើស

របបអាហារប្រចាំថ្ងៃដូចជាសាច់ក្រហមកែច្នៃ ពពួកម្សៅ មានដូចជាបាយ ដំឡូង មី គុយទាវ នំបញ្ចុកជាដើម ស្ករ ទឹកឃ្មុំ ទឹកសេរ៉ូ ទឹកដោះគោខាប់ ភេសជ្ជៈប៉ូវកម្លាំង គ្រឿងស្រវឹង ផ្លែឈើដូចជា ទុរេន សាវម៉ៅ មៀន ខ្នុរ ដោយឡែកនំមានដូចជា នំប៉័ង នំធុង នំខេក...ជាដើម បើញ៉ាំក្នុងបរិមាណច្រើនហើយញឹកញាប់ហើយមិនចេះពីវិធីក្នុងការបំបែកជាតិស្ករ គឺវាក្លាយជារបបអាហារបង្កើនជាតិស្ករក្នុងឈាមឱ្យកើនឡើងខ្ពស់ ងាយប្រឈមមុខជាមួយជំងឺទឹកនោមផ្អែមលេខ១ហើយ។

ជាការពិតណស់ យោងតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត ថន វុត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ បានឱ្យដឹងថា កត្តាធំបំផុតដែលធ្វើឱ្យកម្រិតអាំងស៊ុយលីនចុះខ្សោយគឺរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចូលចិត្តញ៉ាំសាច់ច្រើន ញ៉ាំជាតិខ្លាញ់ច្រើន ញ៉ាំអាហារលើសជាតិផ្អែម ភេសជ្ជៈកំប៉ុង មិនហាត់ប្រាណ...នោះវាធ្វើឱ្យកម្រិតអាំងស៊ុយលីនចុះខ្សោយ កើនជាតិស្ករក្នុងឈាម ប្រឈមមុខជាមួយជំងឺទឹកនោមផ្អែម ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។

បើតាមការឱ្យដឹងពីគេហទំព័រ Gradyhealth ដើម្បីបង្កើនកម្រិតអាំងស៊ុយលីនក្នុងខ្លួនឱ្យខ្លាំង បំបែកជាតិស្ករលើសក្នុងឈាម កុំឱ្យវិវត្តទៅជាជំងឺទឹកនោមផ្អែម មនុស្សគ្រប់រូបត្រូវ៖

១. ញ៉ាំជាតិសរសៃច្រើន៖ ការញ៉ាំអាហារជាតិសរសៃគឺធ្វើឱ្យការរំលាយអាហារកាបូអ៊ីដ្រាតក្នុងរាងកាយរបស់អ្នកយឺត និងស្រូបយកជាតិស្ករចេញពីក្នុងឈាមបានល្អ។ របបអាហារដែលមានជាតិសរសៃខ្ពស់ក៏ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ១ ដោយជួយរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាម។ អាហារដែលមានជាតិសរសៃខ្ពស់រួមមាន ផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិ។

២. ញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុក្រូមីញ៉ូម និងម៉ាញ៉េស្យូម៖ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ត្រូវបានផ្សារភ្ជាប់ទៅនឹងកង្វះសារធាតុរ៉ែដូចជា chromium និង magnesium ដែលគ្រប់គ្រងជាតិស្ករក្នុងឈាម។ អាហារសម្បូរជាតិក្រូមីញ៉ូម រួមមានសាច់ ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។ អាហារដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូម រួមមាន ខ្មៅ ស្លឹកបៃតង មឹក និងគ្រាប់ល្ពៅ ធូណា គ្រាប់ធញ្ញជាតិ សូកូឡាខ្មៅ ចេក និងសណ្តែក។ អាហារទាំង២ក្រុមនេះល្អបំផុតក្នុងការជួយបំបែកជាតិស្ករលើសនៅក្នុងឈាម គួរញ៉ាំឱ្យបានរាល់ថ្ងៃ។

៣. ហាត់ប្រាណបំបែកជាតិស្ករ៖ ក្នុងចំណោមលំហាត់ប្រាណទាំងអស់ មានលំហាត់ប្រាណចំនួន៤របៀបដែលជួយបំបែកជាតិស្ករក្នុងឈាមបានលឿនបំផុត ការពារជំងឺទឹកនោមផ្អែម និងបញ្ចុះជាតិស្ករក្នុងឈាមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក្នុងខ្លួនស្រាប់៖

·  លំហាត់ប្រាណដើរ៖ អ្នកដែលលើសជាតិស្ករនៅក្នុងខ្លួន គឺវេជ្ជបណ្ឌិតនែនាំឱ្យដើរឱ្យបានរយៈពេល៣០នាទីក្នុងមួយថ្ងៃ និងដើរឱ្យបាន៥ថ្ងៃក្នុងមួយសប្តាហ៍។

·  លំហាត់ប្រាណលើកដុំទម្ងន់៖ ការហាត់ប្រាណដោយលើកដុំទម្ងន់ វាមានតួនាទីបង្កើនម៉ាសសាច់ដុំ ជាពិសេសចំពោះអ្នកលើសជាតិស្ករឬកំពុងមានជំងឺទឹកនោមផ្អែម នៅពេលដែលម៉ាសរបស់សាច់ដុំយើងកើនឡើង គឺវារុញច្រានជាតិស្ករក្នុងឈាមឱ្យថយចុះទៅតាមនោះដែរ។ ចំពោះអ្នកដែលទើបតែហាត់ដំបូងៗ អាចចាប់ផ្តើមពីទម្ងន់៣ឬ៥គីឡូសិនបានហើយ ព្រោះកាលណាអ្នកលើកទម្ងន់ធ្ងន់តាំងពីហាត់លើកដំបូងគឺវាអាចធ្វើឱ្យអ្នកបាក់កម្លាំងបាន។

·  ហាត់យូហ្គា៖ លំហាត់ប្រាណបែបយូហ្គា គឺមានជាច្រើនរបៀបខុសៗគ្នា(ដូចរូបខាងក្រោម) អ្នកអាចជ្រើសលំហាត់ប្រាណបែបមួយណាក៏បានទៅតាមអ្វីដែលអ្នកគិតថាវាងាយស្រួលសម្រាប់អ្នក ហើយព្យាយាមហាត់វារយៈពេល ១៥នាទី ទៅ៣០នាទីរៀងរាល់ថ្ងៃ។

·  ជិះកង់៖ ប្រសិនជាអ្នកមានកង់សម្រាប់ហាត់ប្រាណដូចរូប ឬបើមិនមានអ្នកអាចជិះកង់ធម្មតាបាន ពីព្រោះការជិះកង់គឺវាមានតួនាទីជួយឱ្យបេះដូងនិងសួតរបស់អ្នករឹងមាំ ព្រមទាំងជួយដុតជាតិកាឡូរីដែលលើស និងជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ ចំពោះការជិះកង់គឺគេណែនាំឱ្យអ្នកជិះ១សប្តាហ៍៣ដង។

បន្ថែមពីលើនេះទៀត អ្នកអាចចំណាំរោគសញ្ញាខ្លួនឯងបានប្រសិនជាមានអាការ ថប់ៗពិបាកដកដង្ហើម ហេវហត់អស់កម្លាំងខុសធម្មតា ស្រេកទឹកខ្លាំង នោមញឹក ស្រវាំងភ្នែក ស្រកគីឡូ...បញ្ជាក់ថារាងកាយរបស់អ្នកកំពុងលើសជាតិស្ករហើយ។ ប្រសិនបើចង់បញ្ជាក់ឱ្យកាន់តែច្បាស់ អ្នកគួរតែទៅវាស់កម្រិតជាតិស្ករនៅមន្ទីរពេទ្យបើមានអាការដូចខាងលើ៕

អត្ថបទដោយ៖ មឿន គន្ធា  

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia