ចិត្តសាស្ត្រ
តាមជំនាញបញ្ជាក់ថា អាថ៌កំបាំង៣ ជួយប្រជាជនជប៉ុនមានអាយុវែង រស់នៅមានរីករាយ

ពាក្យថា ការរស់នៅ សម្តៅលើជីវិតមួយដែលសម្បូរទៅដោយបញ្ហាច្រើនណាស់។ បើយើងរស់នៅខុសក្បួននោះ វាធ្វើឱ្យជីវិតរបស់យើងសម្បូរបញ្ហា ការឈឺចាប់ ឧបសគ្គ និងបញ្ហាសុខភាពផងដែរ។ តាមការស្រាវជ្រាវប្រទេសជប៉ុនរកឃើញថា ពួកគេមានកក្បួនរស់នៅមានក្តីសុខ និងអាយុវែងផងដែរ។ តាមលោក Hector Garcia បានបញ្ជាក់ថា ក្បួនទាំង៣ នេះជួយសុខភាពផ្លូវចិត្តរបស់អ្នកមានក្តីសុខ ហើយអាយុវែងថែមទៀត។

ក្រោកពីគេងព្រោះតែមានហេតុផល៖ បើអ្នកមិនចេះរីករាយពេលព្រឹកទេ ជីវិតរបស់អ្នកក៏ពិបាករកក្តីសុខដែរ។ តាមលោក Hector Garcia និងលោក Francesc Miralles ជាអ្នកស្រាវជ្រាវកោះអូគីណាវ៉ា បានរកឃើញថា ប្រជាជនប៉ុននៅទីនោះមានអាយុវែងតែងក្រោកពីគេងនៅពេលព្រឹកព្រលឹមបានយ៉ាងរហ័ស មកពីពួកកេមានគោលបំណក្នុងការប្រើជីវិតឱ្យមានប្រយោជន៍រួម ហើយវាជាហេតុផលមួយជម្រុញផ្លូវចិត្តគេរឹងមាំ។ តើអ្នកភ្ញាក់ពីដើម្បីអ្វី?ចូរអ្នករីករាយក្នុងពេលព្រឹកដែលគ្មានការរំខានក្នុងភាពស្ងប់ស្ងាត់នៅតែម្នាក់ឯងឱ្យមានក្តីសុខណា! នេះជាក្បួនទីមួយ។

ចំណុចបន្ទាប់ទៀត គឺការស្វែងយល់ពីគុណតម្លៃជីវិត ធ្វើឱ្យពួកគេរស់មានអត្ថន័យ និងមានក្តីសង្ឃឹម។ មានពាក្យគេនិយាយថា មនុស្សរស់នៅគ្មានក្តីសង្ឃឹមក្នុងខ្លួនងាយស្លាប់បំផុត។ ប្រទេសជប៉ុនសម្បូរមនុស្សមានអាយុវែងជាងគេ គឺជាអ្នកមានគោលបំណងក្នុងការរស់នៅក្នុងជីវិតនេះ។ លោកវេជ្ជបណ្ឌិត តែងតែក្រោកពីព្រឹកធ្វើការរហូតដល់ ១៨ ម៉ោងក្នុងមួយថ្ងៃ ពីព្រោះការងារនេះធ្វើឱ្យគាត់សប្បាយចិត្ត។ គាត់បាននិយាយថា អ្នកត្រូវធ្វើអំពើល្អ កុំអង្គុយទំនេរពេក។ ជីវិតនេះគ្មានអ្វីត្រូវខ្វល់នោះទេ បើអ្នកមានបុព្វហេតុសម្រាប់ជីវិត ហើយអ្នកធ្វើវាដោយប្រុងប្រយ័ត្ន។ គាត់សប្បាយរីករាយធ្វើកិច្ចការពេញមូយថ្ងៃ ក្នុងការជួយអ្នកដទៃ និងបម្រើដល់សង្គម។ ខ្ញុំអាចនិយាយថា ភាពរីករាយរបស់គាត់ គឺប្រាសចាកភាពអាត្មានិយម ជាមនុស្សម្នាក់មានបេះដូងលះបង់ ដើម្បីអ្នកដទៃ។

សម្រាប់ក្បួនចុងក្រោយនោះគឺ ការធ្វើលំហាត់ប្រាណ Rajio taiso ៖ មិនថាក្មេងមិនថាចាស់ នៅសាលារៀន កន្លែងធ្វើការ សួនសាធារណ ជនជាតិជប៉ុនមានទម្លាប់ហាត់ប្រាណនៅពេលព្រឹកជាប្រចាំ ដោយពួកគេតែងតែធ្វើលំហាត់ប្រាណម្យ៉ាងមានឈ្មោះ Rajio taiso ដែលវាគឺជាលំហាត់ប្រាណជួយដល់សាច់ដុំមួយតួខ្លួនប្រាណ ចង្វាក់ឈាម ដង្ហើមដើរស្រួលនិងជាអាថ៌កំបាំងធ្វើឲ្យជនជាតិជប៉ុនរស់នៅបានយូរផងដែរ។ តាមលោក Dan Buettner បាននិពន្ធសៀវភៅមួយចំណងជើងថា The Blue Zones បានសរសេរថា មនុស្សមានអាយុវែង និងសុខភាពរឹងមាំ មិនមែនជាមនុស្សធ្វើលំហាត់ប្រាណធ្ងន់ៗទេ តែជាអ្នកធ្វើលំហាត់ប្រាណបែបស្រាល និងជាអ្នកធ្វើចលនារាងកាយយ៉ាងសកម្មជាប្រចាំថ្ងៃ(តាមតំបន់ធម្មជាតិ)៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2136

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៣នេះ មិនខកបំណង
Tror Sopheap
August 30 2024
137 views

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! គំនិត ១០ពីព្រះពុទ្ធជួយផ្លូវចិត្តរបស់អ្នកដើរចេញពីសម្ពាធឱ្យផ្លូវចិត្តរឹងមាំ
Tror Sopheap
August 29 2024
255 views

#ចិត្តសាស្ត្រ

អ្នកធ្វើការខ្វះជំនឿ ខ្វះលទ្ធផលនាំឱ្យអនាគតងងឹត មកប្រើ ២របៀបនេះដាស់ជំនឿឱ្យរស់ឡើងវិញ
Tror Sopheap
August 27 2024
152 views

#ចិត្តសាស្ត្រ

ជីវិតរបស់អ្នក អនាគតរបស់អ្នកនឹងមានដំណើររលូន បើអ្នករស់តាមគោលការណ៍ ២នេះ
Tror Sopheap
August 27 2024
239 views

#ចិត្តសាស្ត្រ

គិតអវិជ្ជមានច្រើន ចិត្តស្មុគស្មាញ! មកដឹងវិធីងាយៗ នេះ ដឹកនាំចិត្តអ្នកឱ្យរីករាយ
Tror Sopheap
August 26 2024
131 views

#ចិត្តសាស្ត្រ

បញ្ហាជាសំណាង! ពេលអ្នកគិតបែបនេះ បញ្ហាមិនអាចផ្តួលអ្នកទេ តែវាជាថ្នាំពង្រឹងចិត្តឱ្យមាំ
Tror Sopheap
August 25 2024
178 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
469 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
442 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
210 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
8 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia