អាហារ
ភេសជ្ជៈ៣ ជួយលាងជាតិពុលចេញពីថ្លើមការពាររលាកថ្លើម ខ្លាញ់រុំថ្លើម ឡើងមក គួរផឹកខាន
Thida Pet
July 19 2024
4.6 K views

ភេសជ្ជៈ៣ ជួយលាងជាតិពុលចេញពីថ្លើមការពាររលាកថ្លើម ខ្លាញ់រុំថ្លើម ឡើងមក គួរផឹកខាន

ទោះបីជាថ្លើម មានសមត្ថភាព លាងជាតិពុល និងព្យាបាលខ្លួន​ឯងក៏ដោយ តែបើម្ចាស់មានទម្លាប់នាំជាតិពុលមកដាក់រាល់ថ្ងៃ ថ្លើមក៏មិនអាចទប់ឈ្នះដែរ គេងាយនឹងរលាក ក្រិន ខូច រួមទាំងងាយនិងមហារីក គ្រោះថ្នាក់ដល់ម្ចាស់វិញ។ ដូច្នេះក្នុងអត្ថបទនេះគឺមានប្រយោជន៍សម្រាប់អ្នកចូលចិត្តធ្វើបាបថ្លើម ដូចជាផឹកស្រាច្រើន ផឹកភេសជ្ជៈផ្អែមៗច្រើន គួរអាន។ 

យើងនឹងមកប្រាប់ភេសជ្ជៈដែលជួយជម្រុញមុខងារបស់ថ្លើមឱ្យល្អមកវិញ មានន័យថាថ្លើមមាននាទីលាងជាតិពុលចេញមកប្រាប់ តែបន្ទាប់ពីផឹកភេសជ្ជៈ៣មុខនេះហើយ អាចជួយមុខងារថ្លើម​កាន់តែខ្លាំងក្លាទ្វេដង ដូច្នេះឧស្សាហ៍ផឹកផងនេះបើយោងតាមរយៈប្រភព TIME

.តែបៃតង៖ មិនមែនជាប្រភេទតែបៃតង ដាក់ស្ករផ្អែមៗ ទឹលដោះគោផ្អែមៗឡើយ តែជាប្រភេទតែបៃតង ដែលក្ដៅឧណ្ហៗ អ្នកញុំាបែបហ្នឹងមានអត្ថប្រយោជន៍ច្រើនជាង ប៉ះពាល់។ តាមរយៈអ្នកជំនាញផ្នែកចំណីអាហារក៏បានណែនាំឱ្យផឹកតែបៃតង ដើម្បីជួយជម្រុញមុខងារថ្លើមរបស់អ្នកឱ្យកាន់តែល្អ ព្រោះនៅក្នុងតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពាររាងកាយពីជំងឺជាច្រើនដូចជា មហារីក កាត់បន្ថយការរលាកក្នុងរាងកាយ​ ការពារជំងឺធាត់ឡើងមក។

.តែក្រូចឆ្មារក្ដៅៗ៖ ជាការពិតណាស់ ការផឹកតែក្រូចឆ្មារក្ដៅៗគឺមានប្រយោជន៍ជួយបន្សាបជាតិពុលចេញពីថ្លើមបានច្រើនណាស់ ជាពិសេសជួយថែរក្សាស្បែករបស់បងប្អូនឱ្យស្អាតដូចគ្នា។ ក៏ប៉ុន្ដែចង់បញ្ជាក់ថាបងប្អូនដែលមានបញ្ហាក្រពះពោះវៀន គួរចៀសវាងផឹកមុនញុំាអាហារព្រោះអាចងាយនឹងចុកឆ្អល់ ក្រហាយក្រពះឡើងមកបាន។

.ទឹកមើមយ៉េន៖ ជាការពិតណាស់ ទឹកមើមយ៉េនគឺជាទឹកមួយប្រភេទដែលបងប្អូនយើងនិយមផឹកខ្លាំងមែនទែន ព្រោះទឹកនេះមានរសជាតិឆ្ងាញ់ ហើយក៏មានប្រយោជន៍ជួយដល់សុខភាពដូចគ្នា គឺជួយការពារមានស្លេកស្លាំង ហើយក៏មានប្រយោជន៍ជួយបន្សាបជាតិពុលចេញពីថ្លើមដូចគ្នា អាស្រ័យហេតុនេះហើយបងប្អូនឧស្សាហ៍ផឹកផង អាច១សប្ដាហ៍ផឹក២ទៅ៣ដងក៏បានដែរ កុំតែផឹកច្រើនកែវក្នុង១ថ្ងៃទៅបានហើយ។

សរុបមកភេសជ្ជៈ៣មុខខាងលើនេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនជួយបន្សាបជាតិពុលចេញពិថ្លើម កាន់តែលឿន អ្វីដែលពិសេសជាងនេះក៏ល្អសម្រាប់សុខភាពទូទៅដូចគ្នា បងប្អូនឧស្សាហ៍ផឹកខ្លះផងណា៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia